Connect with us

ព័ត៌មានជាតិ

លោក ចម ប្រសិទ្ធ លើកឡើង​ថា វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ជាកម្លាំងចលករ នៃការចូល​រួមអភិវឌ្ឍជាតិដ៏សំខាន់​

បានផុស

នៅ

លោកកិត្តិសេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និង​នវានុវត្តន៍បាន​គូសបញ្ជាក់ថា វិទ្យាសាស្ត្របច្ចេកវិទ្យា និង​នវានុវត្តន៍​ពិត​ជាមាន​សារៈសំខាន់​ដែលជា​កម្លាំងចលករ និង​ជាពិសេស​ជា​ក្បាលម៉ាស៊ីន​នៃ​ការចូលរួម​អភិវឌ្ឍ​ជាតិ​មិនអាច​ខ្វះ​បាន​។

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ថ្លែង​បែបនេះ​នា​ថ្ងៃ​ម្សិល​មិញ​ ខណៈពេល​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និង​នវានុវត្តន៍ (​ឧ​.​វ​.​ប​.​ន​.) បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ការងារ​តាម​ប្រព័ន្ធ​អន​ឡាញ (zoom) ជាមួយ​គណៈកម្មការ​ទី​៩​នៃ​រដ្ឋសភា ដើម្បី​ស្វែងយល់​ពី​កិច្ចការ មួយចំនួន​ពាក់ព័ន្ធ​នឹង​វឌ្ឍនភាព​ការងារ​របស់​ក្រសួង (​ឧ​.​វ​.​ប​.​ន​.), គោលនយោបាយ​អភិវឌ្ឍវិស័យ ឧស្សាហកម្ម​កម្ពុជា​២០១៥-២០២៥, គោលនយោបាយ​ជាតិ​ស្ដីពី វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ឆ្នាំ​២០២០-២០២៥, ផែនទី​បង្ហាញផ្លូវ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ២០៣០​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​អង្គពិធី​នេះ លោក​ទេសរដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​លើ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ អគ្គនាយកដ្ឋាន វ​.​ប​.​ន​. ដែល​បាន​កសាង ផែនទី​បង្ហាញផ្លូវ វ​.​ប​.​ន​. កម្ពុជា ២០៣០ ក្រោម​ការគាំទ្រ​ប្រឹក្សា​យោបល់​ពី ESCAP និង​ការចូលរួមចំណែក​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ដំណើរ​ការកសាង​ឯកសារ​យុទ្ធសាស្ត្រ​សម្រាប់​ព្រះរាជាណាចក្រ កម្ពុជា​នេះ​ឡើង​។ លោក​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​វិស័យ វ​.​ប​.​ន​. ដែលជា​កម្លាំងចលករ និង​ជាពិសេស​ជា​ក្បាលម៉ាស៊ីន​នៃ​ការអភិវឌ្ឍ​ជាតិ​។

លោក​បន្តថា ផែនទី​បង្ហាញផ្លូវ វ​.​ប​.​ន​. កម្ពុជា ២០៣០ ជា​ឯកសារ​គោលនយោបាយ​យុទ្ធសាស្ត្រ​ដ៏​មាន​សារៈសំខាន់​ក្នុង​ការជួយ​តម្រង់ទិស​ក្រសួង​-​ស្ថាប័ន​ក្នុងការ​អនុវត្ត គោលនយោបាយ ក្រោម​ការសម្របសម្រួល​ពី​ក្រសួង ឧ​.​វ​.​ប​.​ន​. និង​ដើម្បី​សម្រេចបាន​ចក្ខុវិស័យ​រាជរដ្ឋាភិបាល​ក្នុងការ​ប្រែ​ក្លាយ​ទៅជា​ប្រទេស មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ តួអង្គ​ពាក់ព័ន្ធ​នានា​ត្រូវតែ​ឆ្លើយតប​ឱ្យទាន់​សភាពការណ៍ និង​ធ្វើការ​រួមគ្នា​ក្នុងការ​អនុវត្ត​ផែនទី​បង្ហាញផ្លូវ វ​.​ប​.​ន​. នេះ​ឱ្យមាន​ប្រសិទ្ធិភាព​ខ្ពស់​។​

ជា​ចុង​បញ្ចប់ លោកទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​តំណាង​ក្រសួង​-​ស្ថាប័ន សាកល​វិទ្យា​ល័យ គ្រឹះស្ថានស្រាវជ្រាវ វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍ និង​ជាពិសេស​ដល់ លោកស្រី​Armida Salsiah Alisjahbana អគ្គលេខាធិការរង នៃ​អង្គការសហប្រជាជាតិ និង​ជា​លេខាធិការ​ប្រតិបត្តិ​នៃ ESCAP និង​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ ផែនទី​បង្ហាញផ្លូវ វ​.​ប​.​ន​. កម្ពុជា ២០៣០ នេះ​។​

លោក​ទេសរដ្ឋមន្ត្រី បានធ្វើ​បទ​បង្ហាញ​ពី​សាវតា​នៃ​ផែនទី​បង្ហាញផ្លូវ វ​.​ប​.​ន​. កម្ពុជា ២០៣០. បានធ្វើ​បទ​បង្ហាញ​លម្អិត​ពី​សសរស្តម្ភ​ទាំង ៥ រួមមាន​៖ ១.​អភិបាលកិច្ច ២.​ការអប់រំ ៣.​ការស្រាវជ្រាវ ៤.​កិច្ចសហការ និង​៥.​ប្រព័ន្ធ​អេកូឡូស៊ី ព្រមទាំង​គោលដៅ​គោលនយោបាយ និង​លិ​ខិ​តូ​បក​រណ៍​ក្នុង​ផែនទី​បង្ហាញផ្លូវ វ​.​ប​.​ន​. កម្ពុជា ២០៣០ ខាងមុខនេះ​។​

​ជាមួយគ្នានេះដែរ​ខាង​គណៈកម្មការ​៩​នៃ​រដ្ឋសភា​បានផ្តល់​ការយកចិត្តទុកដាក់​ខ្លាំង​ចំពោះ​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ហើយ​ក្រសួង (​ឧ​.​វ​.​ប​.​ន​.) បាន​សម្ដែង​នូវ​សេ​ក្ដី​អរគុណ​និង​បាន​ពិចារណា​នូវ​អនុសាសន៍​ចេញពី​ការពិភាក្សា​នេះ​ដើម្បី​ដាក់​ជា​ផែនការ​សម្រាប់​អនុវត្តន៍​បន្ត ៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

រាជរដ្ឋាភិបាល អាណត្តិទី ៧ នៅតែផ្ដល់សារៈសំខាន់ខ្ពស់ លើកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

កីឡា៧ នាទី មុន

លោក Oleg៖«ពិបាកនឹងជឿដែលភ្នំពេញក្រោនធ្វើរឿងដ៏អស្ចារ្យនៅ AFC Cup»

ព័ត៌មានជាតិ២៥ នាទី មុន

លោក សំបូរ មាណ្ណារ៉ា៖ ការអប់រំពីគ្រួសារ សង្គម និងសាលារៀន ជាចំណែកឱ្យយុវវ័យយល់ច្បាស់ពីថ្ងៃ១៤ កុម្ភៈ

សេចក្ដីជូនដំណឹង២៧ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃផ្គត់ផ្គង់ ពូជ កូនរុក្ខជាតិ ពូជសត្វ សម្ភារៈការិយាល័យ ប្រេងឥន្ធនៈ និងប្រេងរំអិល សម្រាប់ឆ្នាំ ២០២៤

សន្តិសុខសង្គម៤៩ នាទី មុន

យុវជនម្នាក់បញ្ចប់ជីវិត ប្អូនប្រុសបង្កើត​អះអាង​ដោយសារមាន​ជំងឺរុាំរ៉ៃ

Sokha Hotels

ព័ត៌មានពេញនិយម