Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ៖ ថ្ងៃនេះ គឺជាទិវារដ្ឋធម្មនុញ្ញ ដែលជាថ្ងៃរំលឹកដល់ច្បាប់កំពូល របស់ព្រះរាជាណាចក្រកម្ពុជា

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្ដមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើក​ឡើង​ថា ថ្ងៃនេះ គឺជាទិវារដ្ឋធម្មនុញ្ញ ដែលជាថ្ងៃរំលឹកដល់ច្បាប់កំពូល របស់ព្រះរាជាណាចក្រកម្ពុជា ដែលប្រជាជនគ្រប់ៗរូប តោងគោរព និងអនុវត្តតាម។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ ឯកឧត្ដម ហ៊ុន ម៉ានី បានសរសេរថា រដ្ឋធម្មនុញ្ញរបស់កម្ពុជា ត្រូវបានប្រកាសឲ្យប្រើប្រាស់នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ដែលប្រែក្លាយប្រទេសទៅជា ព្រះរាជាណាចក្រកម្ពុជាទី២ ហើយមានបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ដែលប្រកាន់យកនូវលទ្ធិរាជានិយម ប្រជាធិបតេយ្យ សេរីពហុបក្ស និងអា​ស្រ័​យ​រដ្ឋធម្មនុញ្ញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្ដម បានលើកឡើងបន្តថា ការដាក់ដំណើរការរដ្ឋធម្មនុញ្ញនេះ គឺជាផ្នែកមួយដែលអនុញ្ញាតឲ្យកម្ពុជា បានបន្តស្វែង រក និងកសាងសន្តិភាពពិតប្រាកដ តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហើយបានអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យឈានឆ្ពោះ មកដល់ការទទួលស្គាល់លើឆាកអន្តរជាតិ ចំពោះការរីកចម្រើននៃសេដ្ឋកិច្ចដ៏ស្វាហាប់ រហូតមកដល់សព្វថ្ងៃនេះ។

អ្នកតំណាងរាស្រ្ដវ័យក្មេងរូបនេះ បានសរសេរបន្តទៀតថា ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្រ្តៃយ៍ មិនចូលបក្សសម្ព័ន្ធ ដែលតែងតែគោរព តាមកិច្ចសហប្រតិបត្តិការសន្តិសហវិជ្ជមាន ក្នុងការកំណត់ ជោគវាសនាអនាគតដោយខ្លួនឯង ហើយមិនជ្រៀតជ្រែកចូលក្នុង កិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។ ជាមួយកិច្ចសហប្រតិបត្តិការដោយស្មើភាព ស្មើមុខ ស្មើមាត់ជាមួយប្រទេសដ៏ទៃ ដើម្បីបម្រើប្រយោជន៍ ជូនគ្នាទៅវិញទៅមក កម្ពុជាមានលទ្ធភាពពេញលេញ ដើម្បីចូលរួមពិគ្រោះពិភាក្សាបញ្ហាសាកល ក៏ដូចជាចូលរួមដោះស្រាយរាល់ជម្លោះអន្តរជាតិ ដោយសន្តិវិធី។

តាមឯកឧត្ដម ហ៊ុន ម៉ានី «រដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា បានផ្តល់ឲ្យប្រជាពលរដ្ឋមានសិទ្ធសេរីភាព ក្នុងការរស់នៅ ក្នុងសង្គមនៃសុខដុមភាវូបនីយកម្ម ដែលពោរពេញទៅដោយសេចក្តីសុខ សុភមង្គល និងសន្តិភាពពេញលេញពិតប្រាកដ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម