Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីនាំយកអំណោយសម្តេចតេជោ ជូនកងទ័ពការពារព្រំដែនប្រាសាទព្រះវិហារក្នុង​ឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ​

បានផុស

នៅ

ប្រតិភូ​សាលា​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​លោក ស៊ុយ សេ​រិ​ទ្ធ តំណាង​ឲ្យ​លោក​ ឃួ​ង ស្រេង អភិបាល ​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៣​ ខែកញ្ញា បាន​ចុះទៅ​សួរសុខទុក្ខ និង​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ​ហ៊ុនសែន និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុន សែន ទៅ​ប្រគល់ជូនវិ​រះ​កងទ័ព វី​រះ​នគរបាល​ដែល​កំពុង​ឈរជើង​ការពារ​ព្រំដែន​នៃ​កងពលធំ​អន្តរា​គម​លេខ​៣​ទិស​ប្រាសាទព្រះវិហារ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ដែលជា​បុណ្យ​ក្នុងព្រះពុទ្ធសាសនា​ ដែល​ប្រជា​ពុទ្ធ​បរិ​ស័ទតែង​បាន​ប្រារព្ធ​ធ្វើជា​រៀងរាល់ឆ្នាំ​នោះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧ​ត្ត​ម​សេនីយ៍ ស្រី ឌឹ​ក មេបញ្ជាការ​កងពលធំ​អន្តរា​គម​លេខ​៣​បានឲ្យដឹងថា ទោះបី​សភាព​ការ​ណ៍​នៅតាម​បន្ទាត់​ព្រំដែន​មាន​សភាព​ស្ងប់ស្ងាត់ និងកំពុង​បាន​ប្រែក្លាយជា​ព្រំដែន​សន្តិភាព និង​អភិវឌ្ឍ​ន៍ជាមួយ​ប្រទេសជិតខាង​ក្តី តែ​កង​ទ័ពយើង​មិនបាន​ធ្វេសប្រហែស និង​មើលស្រាល​សភាព​ការ​ណ៍នោះឡើយ​ គឺ​ការពង្រឹង​ស្មារតី​ការពារ​បូរណៈភាព​ទឹកដី​ពីស​ត្រូវ​ឈ្លានពាន​។ ស្ថិតក្នុងបរិបទ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ កងទ័ព​យើង​បាន​ចូលរួម​យ៉ាងសកម្មក្នុងការ​ទប់ស្កាត់​ការរីក​រាល​ដាល​ជំងឺ​កូ​វីដ​.១៩​ ក្នុង​សហគម​តាម​វិធាន​របស់​ក្រសួងសុខាភិបាល​ និង​ការពារ​អង្គភាព​ទ័ព​មិន​ឲ្យ​មានការ​ឆ្លង​រាលដាល​នៃ​ជំងឺ​ដ៏កាច​សាហាវ​នេះ​។​

លោក​ឧ​ត្ត​ម​សេនីយ៍ ​ស្រី ឌឹ​ក ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សម្តេច​តេ​ជោ និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ​ក៏​ដូច​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ដឹកនាំ​ដោយ​លោក​ ឃួ​ង ស្រេង ក្នុងនាម​ជា​អង្គភាព​សម្ព័ន្ធ​មេត្រីភាព​ជាមួយ​កងពល​ធំ​អន្តរា​គម​លេខ​៣​និង​អង្គភាព​ចំណុះ ដែល​តែង​បាន​គិតគូ​សុខទុក្ខ​របស់​កងទ័ពយើង​ក្នុងន័យ​ផ្សារភ្ជាប់​រវាង​សមរភូមិ​មុខ និង​សមរភូមិ​ក្រោយ ហើយ​នៅពេល​នេះដែរ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បាន​ជួយ​សាងសង់​រោង​ដាក់​រថយន្ត​មួយ​ខ្នង​ដែលមាន​តម្លៃ​ជាង​៥​ម៉ឺន​ដុល្លា​រ​សម្រាប់​កងពល​ប្រើប្រាស់​ផងដែរ​។​

លោក​ ស៊ុយ សេ​រិ​ទ្ធ ក្នុងនាម​លោក​ ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើងថា ទោះបី​ក្នុងដំណាក់កាល​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​ជាប់ដៃ​មមាញឹក​ក្នុងការ​ទប់ស្កាត់​ការរីក​រាល​ដាល​ជំងឺ​កូ​វីដ​-១៩​ និង​មេរោគ​បំប្លែង​ថ្មី​Delta ក្តី ក៏​រដ្ឋបាល​រាជធានី​ភ្នំពេញ​មិនដែល​ភ្លេច​បងប្អូន​កង​ទ័ព​ និង​នគរបាល​ការពារ​ព្រំដែន​ដែលជា​អង្គភាព​សម្ព​ន័​ភាព​នោះឡើយ​។​

លោក​សុំអោយ​វិ​រះ​កងទ័ព​យើង​បន្ត​ពង្រឹង វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ទាំង​ក្នុង​ជួរ​កងទ័ព និង​ប្រជាពលរដ្ឋ​ក្នុង​សហគម​ឪ្យ​បាន​ប្រសើរ​ថែមទៀត​។ ​ចំពោះ​អំណោយរបស់​សម្តេច​តេ​ជោ​ហ៊ុន សែន និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ជូន​ដល់​អង្គភាព​កងទ័ព​រួម​មាន​៖​ កងពលធំ​អន្តរា​គម​លេខ​៣​មាន​ថវិកា​១០​លាន​រៀល​,​ប្រេងម៉ាស៊ូត ៦០០០​លីត្រ​,​ទឹកក្រូច​៥០០​កេស​,​មី​៥០០​កេស​,​ម៉ាស​៥​ម៉ឺន​,​អាល់កុល​៣០​កាន និង​ថវិកា​សំរាប់​សាងសង់​អាគារ​ដាក់​រថយន្ត​លើក​ទី​២​ចំនួន​២៧៧០០​ដុល្លា​។ ផ្តល់ ជូន​កងពលតូច​អន្តរា​គម​លេខ​៩​មាន​ថវិកា​១០​លាន​រៀល​,​ប្រេងម៉ាស៊ូត​៦០០០​លីត្រ​,​ទឹកក្រូច​៦៤០​កេស​,​មី ៦៤០​កេស​,​ម៉ាស់​៥​ម៉ឺន​ម៉ាស់​,​អាល់កុល​៣០​កាន​។​ផ្តល់ ជូ​នវ​រះ​នគរបាល​ការពារ​ព្រំដែន​លេខ​៧៩៣ មាន​ថវិកា​២​លាន​រៀល​,​ប្តេ​ង​ម៉ា​ស៊ូ​ត ១០០០​លីត្រ​,​ទឹកក្រូច​៦០​កេស​,​មី​៦០​កេស​,​ម៉ាស់​១​ម៉ឺន​,​អាលកុល​៥​កាន​។​

ផ្តល់ជូន​បញ្ជាការដ្ឋាន​អង្គរក្ស​ថវិកា​២០​លាន​រៀល​,​ទឹកក្រូច​៦០​កេស​,​មី​៦០​កេស​,​ម៉ាស់​៥០០០,​អាលកុល​៥​កាន​។​ផ្តល់ជូន​កងពលតូច​អន្តរា​គម​ន៏​លេខ​១២៨​មាន ថវិកា​១០​លាន​រៀល​,​ប្រេងម៉ាស៊ូត​៧០០០​លីត្រ​,​ទឹកក្រូច​៧៤០​កេស​,​មី ៧៤០​កេស​,​ម៉ាស់​៩​ម៉ឺន​,​អាលកុល​៣០​កាន​។​ជាមួយគ្នានេះ​ក៏បាន​ផ្តល់ជូន​នាយ​ទា​ហ៊ាន​,​នាយ​ទា​ហ៊ាន​រង ពល​ទា​ហ៊ាន​វ​រះ​សេនា​តូច​អន្តរា​គម​ន៏​លេខ​២៨១,២៨២, ២៨៣,២៨៤ និង​២៨៥​ជាច្រើនរូប​ទៀតផង​ដែរ​៕​

អត្ថបទ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម