Connect with us

ព័ត៌មានជាតិ

ក្រោយផ្ទុះកូវីដ! ក្រុមគ្រូពេទ្យ ចុះយកសំណាកព្រះសង្ឃ តាអាចារ្យ និងកូនសិស្សលោក តាមវត្តនៅភ្នំពេញ

បានផុស

នៅ

មន្ទីរសុខាភិបាលរាជធានីភ្នំពេញ​ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ នឹងចុះយកសំណាកព្រះសង្ឃ លោកតាអាចារ្យ និងកូនសិស្សលោក នៅតាមវត្តអារាមទាំងអស់ នៅក្នុងរាជធានីភ្នំពេញ បន្ទាប់ពីមានវត្តអារាមមួយចំនួន ផ្ទុះជំងឺកូវីដ-១៩ រួចមក។ ការចុះពិនិត្យសំណាកព្រះសង្ឃ កូនសិស្សលោក និងលោកអាចារ្យនេះ ធ្វើឡើងបន្ទាប់ពីមានព្រះសង្ឃ កូនសិស្សលោក និងលោកអាចារ្យនៅតាមវត្តមួយចំនួន បានឆ្លងជំងឺកូវីដ-១៩ បានបង្ខំឲ្យរាជរដ្ឋាភិបាលផ្អាកពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌទៀតផង។

លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី២៤ខែកញ្ញានេះថា ក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាលប្រមាណ ១០០នាក់ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ នឹងចុះយកសំណាកពីព្រះសង្ឃ និងកូនសិស្សលោក នៅតាមវត្តចំនួន ១៥១វត្ត នៅក្នុងរាជធានីភ្នំពេញ រយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ និង២៥ ខែកញ្ញា ឆ្នាំ២០២១។ លោកវេជ្ជបណ្ឌិត បានបន្តទៀតថាក្នុងចំណោមវត្ត ១៥១វត្ត នោះយើងបែងចែក ខាងមន្ទីរសុខាភិបាលចំនួនជាង ៧០វត្ត និងក្រុមគ្រូពេទ្យខាងសម្តេចតេជោជាង ៧០វត្តផងដែរ ដោយសម្រុកធ្វើតេស្ត រយៈពេល២ថ្ងៃឲ្យរួចរាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត បានបន្ថែមទៀតថា ក្នុងករណីរកឃើញព្រះសង្ឃ និងកូនសិស្សលោកមានឆ្លងជំងឺកូវីដ-១៩នោះ យើងនឹងដាក់ឲ្យព្យាបាលនៅតាមមួយអារាមតែម្តង ចំពោះវត្តណាដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល។ ប៉ុន្តែប្រសិនបើវត្តទាំងនោះ មិនមានអាចព្យាបាលបានទេយើងនឹងបញ្ជួនទៅព្យាបាល នៅតាមមណ្ឌលព្យាបាលផ្សេងៗ។ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ចំពោះព្រះសង្ឃ កូនសិស្ស ឬអាចារ្យ ដែលពាក់ព័ន្ធនឹងឲ្យធ្វើចត្តាឡីស័ក នៅក្នុងវត្តតែម្តង។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចជាផ្លូវការ ឲ្យផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ -១៩។

ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលបានណែនាំ ដល់គណៈអភិបាលរាជធានី-ខេត្ត ត្រូវធ្វើការសម្របសម្រួលជាមួយយន្តការ ដែលមានការពាក់ព័ន្ធទាំងអស់ ដើម្បីធានាដល់ការនាំយកចង្ហាន់ និងទេយ្យវត្ថុចាំបាច់នានា ប្រគេនដល់ព្រះសង្ឃ នៅតាមបណ្តាវត្តអារាមនានា ដែលស្ថិតក្នុងសមត្ថកិច្ចដែនដីរបស់ខ្លួន។

យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលនៅតែរក្សា ការឈប់សម្រាករយៈពេល ៣ថ្ងៃ សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ដែលត្រូវបានកំណត់ ដោយអនុក្រឹត្យលេខ១៣១ អនក្រ.បក ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្តីពី ប្រតិទិនឈប់សម្រាកការងារ របស់មន្រ្តីរាជការ និយោជិត-កម្មករ ប្រចាំឆ្នាំ២០២១៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១២ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១២ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម