Connect with us

ព័ត៌មានជាតិ

តេស្ដសំណាកនគរបាលវរសេនាតូចការពារព្រំដែនគោកសរុប១៩៩នាក់ រកឃើញវិជ្ជមានកូវីដចំនួន​៤នាក់

បានផុស

នៅ

ល្ងាចថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ២០២១​នេះ​ ក្រុមគ្រូពេទ្យជួរមុខ​បាន​យក​សំណាក​ធ្វើតេស្ត​រហ័សទៅលើ​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៩១១-៨៩១​និង​៨១៥ សរុប​ចំនួន​១៩៩​នាក់ រកឃើញ​អ្នក​កើត​ជំងឺ​កូ​វីដ-១៩ ចំនួន​៤​នាក់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ឲ្យ​ដឹងថា ដោយ​ការយកចិត្តទុកដាក់​គិ​ត​គូរ​ពី​សុវត្ថិភាព​សុខភាព​របស់​កងកម្លាំង​នគរបាល​ជួរមុខ​នៃ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​ដែល​កំពុង​ប្រតិបត្តិការ​តាម​បន្ទាត់​ព្រំដែនក្នុងភូមិ​សាស្ត្រ​នៃ​ខេត្ត​បន្ទាយ​មានជ័យ និង​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាល​ជំងឺ​កូ​វីដ .១៩ ​ពិសេស​ជំងឺ​ប្រភេទ​ថ្មី​ដែល​តា​នោះ​ លោក​បាន​ឲ្យ​នគរបាល​ការិយាល័យសុខាភិបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដឹកនាំ​ដោយ​លោក ស្រី វរសេនីយ៍ទោ សែ សុ​វ៉ា​រី នាយការិយាល័យសុខាភិបាល ចុះ​យក​សំណាក​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៩១១-៨៩១​និង​៨១៥ សរុប​ចំនួន​១៩៩​នាក់ រកឃើញ​អ្នក​កើត​ជំងឺ​កូ​វីដ​.១៩ មាន​ចំនួន​៤​នាក់។

លោកស្រី វរសេនីយ៍ទោ សែ សុ​វ៉ា​រី នាយការិយាល័យ សុខាភិបាល បាន​ប្រាប់​ឲ្យ​ដឹងថា​ តាម​បទ​បញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ លោកស្រី បាន​ដឹក​នាំ​កម្លាំង ចុះ​យក​សំណាក​ពិនិត្យ​រក​មេរោគ​កូ​វីដ​-១៩ ដល់​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​ចំនួន​៣​អង្គភាព​មាន ៩១១-៨៩១​និង​៨១៥ សរុប ចំនួន​១៩៩​នាក់ ស្រី​ចំនួន​៨​នាក់ ។

​ក្នុង​ការចុះ​យក​សំណាក​ពិនិត្យ​មេរោគ​កូ​វីដ​-១៩​ដល់​មន្ត្រី នគរបាល​ទាំង​១៩៩​នាក់ ស្រី​៨​នាក់​នោះ ជា​លទ្ធផល​បាន​រកឃើញ​មន្ត្រីនគរបាល​ចំនួន​៤​នាក់ ស្រី​១​នាក់ មាន​វិជ្ជមាន​កូ​វីដ​-១៩ និង​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅតាម​មណ្ឌល​ភ្លាម​ផងដែរ​។ ​ក្នុងនោះ​លោកស្រី វរសេនីយ៍ទោ សែ សុ​វ៉ា​រី បាន​ផ្តាំផ្ញើ​ដល់​មន្ត្រីនគរបាល​ដែលមាន​វិជ្ជមាន​កូ​វីដ​-១៩ ត្រូវខិតខំ​ព្យាបាល​ជំងឺ និង​ថែរក្សា​សុខភាព មាន​អនាម័យ ពាក់​ម៉ាស់ និង​លាងដៃ​ជាមួយ​សាប៊ូ ជែ​ល​ឬ​បាញ់​អាកុលជាដើម និង​អនុវត្តតាម​វិធានការ​របស់​ក្រសួងសុខាភិបាល និង​វិធានការ​៣​ការពារ​និង​៣​កុំ ជានិច្ច ។

​ទន្ទឹម​នោះដែរ មន្ត្រី​ដែល​អវិជ្ជមាន​មិន​ត្រូវមាន​មោទនភាពធ្វេស​ប្រហែស​នោះឡើយ គឺ​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ជាប់​ជាប្រចាំ ព្រោះថា​កូ​វីដ​-១៩ វា​មិន​ភ្លេច​យើង​ទេ តែ​យើង​អាច​ភ្លេច​កូ​វី​-១៩ បាន ដូច្នេះ​យើង​ត្រូវ​បន្ត​អនុវត្តតាម​វិធានការ​របស់​ក្រសួងសុខាភិបាល​និង​វិធានការ​៣​ការ ពារ​និង​៣​កុំ ឲ្យ​បាន​ខ្ជាប់ខ្ជួន៕

អត្ថបទ៖ ​វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ៣២ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម