អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ សម្រាប់​ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ សម្រាប់​ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ

បានផុស

នៅ

ព្រឹក​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២១​នេះ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ត្បូងឃ្មុំ រួមទាំង​អភិបាលរង​ខេត្ត និង​មន្ទីរ អង្គភាព​ពាក់​ព័ន្ទ អញ្ជើញ​ទទួល​សម្ភារៈ​បរិក្ខារ​ពេទ្យ​ចម្រុះ ចំនួន​១៥០​កេស ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា តាម​រយៈ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ពេ​ជ ចន្ទ​មុនី ប្រធាន​ក្រុមប្រឹក្សាភិបាល​TYDA ដែល​បាន​ចាត់​ឲ្យ​ក្រុមការងារ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) នាំយកមក​ផ្តល់ជូន​ដល់​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ នូវ​ទឹកចិត្ត​ដ៏ថ្លៃថ្លា​របស់​សម្តេច​ទាំង​ទ្វេ ក៏​ដូចជា​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ពេ​ជ ចន្ទ​មុនី ដែល​បាន​នាំ​យកមក​ឧបត្ថម្ភ​ផ្តល់ជូន​សម្ភារៈ​បរិក្ខារ​ពេទ្យ​ចម្រុះ​យ៉ាងច្រើន​ទាំងនេះដើម្បី​ចែកជូន​ក្រុមគ្រូពេទ្យ មន្ត្រី​រាជការ និង​កងកម្លាំងប្រដាប់អាវុធប្រយុទ្ធ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ក្នុង​សហគមន៍​ជា​បន្តទៀត​។​

ចំពោះ​សម្ភារៈ​បរិក្ខារ​ពេទ្យ​ទាំង​១៥០​កេស​រួមមាន សម្ភារៈ​រុំ និង​ថែទាំ​របួស សម្ភារៈ​ជំនួយការ​ពិនិត្យ​ជំងឺ​ទូទៅ និង​រោគ​ស្ត្រី ជំនួយ​ការងារ​មន្ទីរ​ពិសោធន៍ ជំនួយការ​វះកាត់ និង​បរិក្ខារ​ផ្សេងៗ​ជាច្រើន​ទៀត​៕

អត្ថបទ៖ ហុង ម៉េង​ហៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services