Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌដង្កោ ដាក់ម៉ាស៊ីនបូមរំដោះទឹកជំនន់ក្នុងភូមិសំបួរ សង្កាត់ដង្កោ​

បានផុស

នៅ

អាជ្ញាធរ​ខណ្ឌដង្កោ​សហការ​ជាមួយ​ជំនាញ​មន្ទីរ​សាធារណការ និងដឹកជញ្ជូន រាជធានី​ភ្នំពេញ ដាក់​ម៉ាស៊ីនបូមទឹក និងរថយន្ត​មូមលូដើម្បី​បូម​ស្តារលូ​រំដោះ​ទឹក​ជន់​លិច​លំនៅឋានជូន​បងប្អូន​ប្រជាពល​រដ្ឋ​រស់នៅ​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២១ ។​

នៅពេលដែល​ឃើញ​សកម្មភាព​នេះ ប្រជាពលរដ្ឋសូម​ថ្លែង​ការកោតសរសើរ និង​សប្បាយចិត្ត​យ៉ាង​ខ្លាំងចំពោះ​អាជ្ញាធរ ដែល​បាន​ចុះ​ជួ​យ​ដោះស្រាយ​ភ្លាមៗ​ជូន​ពួកគាត់ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ការ​ពី​បញ្ជាក់​ពី​ប្រជាពលរដ្ឋរស់នៅ​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ប្រាប់អោយដឹងកាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២១ ថា នៅ​តំបន់​ភូមិ​រស់នៅ​របស់​ពួកគាត់ ជា​រៀង​រាល់​រដូវវស្សា​តែមាន​ទឹក​ជន់​លិច​ជាប់​ប្រចាំ ដោយសារតែ​ពុំទាន់​មាន​ប្រព័ន្ធ​លូ​ប្រើប្រាស់​ត្រឹមត្រូវ ហើយការ​ជន់​លិច​នេះ គឺមាន​រយៈពេល​រាប់​ឆ្នាំ​មកហើយ។​​

ដោយ​ជួប​បញ្ហា​ទាំងនេះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ ទាំងអស់ សូម​សំណូមពរ​យ៉ាងទទូច​ទៅដល់​អាជ្ញាធរ​ខណ្ឌដង្កោ​ ជាពិសេសលោក​អភិបាល​រាជធានី​ភ្នំពេញ​ក៏ដូចជាជំនាញ​ពាក់ព័ន្ធ​មេត្តាជួយដោះស្រាយ​នូវ​ទុក្ខ​កង្វល់​របស់​ពួកគាត់​ទាំងអស់គ្នា​ផង ៕

អត្ថបទ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម