Connect with us

ព័ត៌មានជាតិ

លោក​តា​​វ័យ​ចំណាស់ រកអ្នក​ជួយ​មិនបាន ​​ឡើង​តអំពូលភ្លើងក្នុងវត្ត ឆក់ធ្លាក់ស្លាប់

បានផុស

នៅ

ខេត្តបាត់ដំបង÷ បុរសវ័យ៧៦ឆ្នាំម្នាក់ បានបាត់បង់ជីវិតក្រោយពីចរន្តភ្លើងបានឆក់ ខណះយក​ជណ្តើរ​ទៅដាក់ឡើងដើម្បីតអំពូលភ្លើងក្នុងវត្ត។

ហេតុការណ៍​បានកើតឡើងនៅថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២១ នៅវេលាម៉ោង០៩:២០នាទីព្រឹក ស្ថិតនៅចំណុចវត្តរាំងកេសីក្នុងក្រុមទី០៤ ភូមិរាំងកេសី ឃុំរាំងកេសីស្រុកសង្កែ ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបំភ្លឺពីប្រភពក្នុងវត្តបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះបានឃើញអំពូលភ្លើងនៅលើបង្គោល១ ក្នុងទីធ្លាវត្តមិនភ្លឺក៏រកអ្នកមកជួយតខ្សែភ្លើង ព្រោះទីធ្លាកន្លែងនោះងងឹត ដោយសាតែអំពូលភ្លើងមិនភ្លឺ។ លុះមិនមានអ្នកណាជួយត​ជនរងគ្រោះក៏បានយក​ជណ្តើរ​មកដាក់ឡើងតខ្លួនឯងដោយប្រថុយប្រថាន។ មួយសន្ទុះក្រោយមក គេឃើញធ្លាក់ពី​លើ​ជណ្តើរ​តែម្តង ទើបដឹងថាចរន្តអគ្គិសនីបានឆក់ជនរងគ្រោះបណ្តាលឱ្យធ្លាក់ស្លាប់។

បើតាម​សមត្ថកិច្ច ជនរងគ្រោះមានឈ្មោះជ្រឹម ធៀមភេទប្រុសអាយុ៧៦ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។ ក្រោយ​កើតហេតុភ្លាមៗ គ្រុមគ្រួសារព្យាយាមជួយ តែ​មិនអាច​សង្រ្គោះ​បាន។

ការបញ្ជាក់ពីសមត្ថកិច្ចជំនាញថា ពេលដែលជនរងគ្រោះធ្លាក់ដល់ដី គឺដាច់ខ្យល់ភ្លាមៗតែម្តង ដោយសាចរន្តភ្លើងបានឆក់ពេញបន្ទុក។ សមត្ថកិច្ចជំនាញ បានប្រគល់សពទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យទៅតាមប្រពៃណី៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម