Connect with us

ព័ត៌មានជាតិ

សត្វគោ និងក្របី ៣០០ក្បាល បានចាក់វ៉ាក់សាំង ការពារជំងឺដុំពកលើស្បែក នៅឃុំពេជចង្វា ខេត្តកំពង់ឆ្នាំង

បានផុស

នៅ

​លោក ងិន ហ៊ុន ប្រធាន​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង បាន​ដឹកនាំ​ក្រុម​ការងារ​នៃ​ការិយាល័យ​ផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ឆ្នាំង ចុះចាក់វ៉ាក់សាំងបង្ការ និងការពារជំងឺ​ដុំពកលើស្បែកសត្វគោ និងក្របី ៣០០ក្បាល ជូនប្រជាពលរដ្ឋនៅក្នុងឃុំពេជចង្វា ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២១​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅក្នុង​ឱកាស​នោះ​លោក ងិន ហ៊ុន បាន​ថ្លែងថា ជំងឺ​ដុំ​ពក​លើ​ស្បែក​សត្វ​គោ និង​ក្របី គឺជា​ជំងឺ​ទើប​និង​កើត​ថ្មី​ក្នុងឆ្នាំនេះ ដែល​រាលដាល​ឆ្លង​មកពី​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម​។ មកដល់ពេលនេះ​នៅ ក្នុងប្រទេស​កម្ពុជា​យើង​ទាំង​២៥ រាជធានីខេត្ត ក៏​កើតមាន​ជំងឺ​នេះ ​លើ​សត្វ​គោក្របី​គ្រប់គ្នា​។ ចំពោះ​វិធី​ព្យាបាល​ជំងឺ​ដុំ​ពក​លើ​ស្បែក​នេះ មាន​តែ​ការចាក់​វ៉ាក់សាំង​នេះ​ទេ ដែល​ពេល​ចាក់​វ៉ាក់សាំង​នេះ​រួច វា​មាន​ប្រសិទ្ធភាព​បង្ការ និង​ការពារ​ជំងឺ​នេះ ​បាន​រហូតដល់​រយៈពេល​៣​ឆ្នាំ​។

​លោក​ប្រធាន​មន្ទីរ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅពេល​សត្វ​គោក្របី​កើត​ជំងឺ​នេះ សូម​បង ប្អូន​ត្រូវ​លាង​ទឹក​សត្វ​នឹង​សាប៊ូ​ឱ្យបាន​ស្អាត ហើយ​យក​ថ្នាំ​ទឹក​ពណ៌ ខៀវ​ដែល​ចែកជូន​នេះ​ទៅ​លាប​លើ​ដុំ​ពក​ទាំងនោះ​ទៅ​វា​និង​ឆាប់​ជា​សះ ស្បើយ​ហើយ​។ ដូច្នេះ​សូម​ប្រជាព ល​រដ្ឋ​យើង​នៅ​គ្រប់​មូលដ្ឋាន សូម​យក​សត្វ​គោក្របី​មកចាក់​វ៉ាក់សាំង​នេះ​ឱ្យបាន​ទាំងអស់គ្នា​។​

​ក្នុងឱកាស​នោះ​លោក ងិន ហ៊ុន និង​ក្រុមការងារ​ក៏បាន​ចែក​សម្ភារៈ និង​វ៉ាក់សាំង​ជូន​មន្ត្រី​ពេទ្យសត្វ​ឃុំ និង​ភូមិ ធ្វើ​ការចាក់​វ៉ាក់សាំង ដល់​សត្វ​គោ​របស់​ប្រជាពលរដ្ឋ​ចំនួន ៣០០ ក្បាល​និង​បាន​ចែក​ថ្នាំ​ម្ល៉ូមេ​ទី​ឡែ​ន​ដល់​ប្រជាពលរដ្ឋ​១៤៥​គ្រួសារ​ព្រម​ទាំង​ចែក​ថ្នាំ​បរិក្ខារ​បសុពេទ្យ​ដល់​ពេទ្យ សត្វស្រុក​២​នាក់​និង​ពេទ្យសត្វ​ភូមិ​ចំនួន​៥​នាក់​ផងដែរ ៕

អត្ថបទ៖ ឈៀង​ថា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៧ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៩ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម