Connect with us

ព័ត៌មានជាតិ

រដ្ឋបាលជលផល ផាត់សណ្តាយ បង្ក្រាបបទល្មើសនេសាទក្នុងផ្ទៃបឹងទន្លេសាបខុសច្បាប់

បានផុស

នៅ

ប្រជាពលរដ្ឋអបអរសាទរលោក យ៉ាន់ វី​សាក់ នាយផ្នែករដ្ឋបាល​ជលផល​ផាត់​សណ្តាយ បានដឹក​នាំ កម្លាំងបង្ក្រាបបទល្មើសនេសាទដែលមានការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ក្នុងរដូវបិទ នេសាទ នៅក្នុងផ្ទៃបឹងទន្លេសាប ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះសកម្មភាពបង្ក្រាបបទល្មើសនេសាទដែលដឹកនាំកម្លាំងចម្រុះដោយលោក យ៉ាន់ វី​សាក់ នាយ​ផ្នែក (​ហៅ​សែ​) ត្រូវបានបង្ក្រាបចំពោះបទល្មើសនេសាទខុសច្បាប់​ស្ថិតនៅចំណុចដងទង់ រហូតដល់ កោះ​តា​ប៉រ បាន​ឧបករណ៍​នេសាទ​ខុសច្បាប់៧ របាំង​ ស្មើរ ២១០០​ម ឡុ​កសាច់​អួន​១៤​ឡុ​ក លូ​ស្បៃ​មុង​២០ បង្គោល ១០០០​ដើម និង​ព្រលែង​កូន​ត្រី​ចម្រុះ​២០​គីឡូក្រាម ចំពោះវត្ថុតាងដែលសមត្ថកិច្ច ដកហូត​យកបាន​ពីបទ​ល្មើស​ត្រូវបាន​វះកាត់​កំទេចចោល​នៅនឹងកន្លែង​។​

លោក ប៉ែន វណ្ណ​រិ​ទ្ធ ប្រធានមន្ទីរកសិកម្ម​រុក្ខាប្រមាញ់ និងនេសាទខេត្ត​កំពង់ធំ​ បាន​ឲ្យ​ដឹងថា ចំពោះ បទល្មើសនេសាទខុសច្បាប់​មិនថា​ក្នុង​រដូវ​បិទ​នេសាទ ឬក៏​រដូវ​បើក​នេសាទ​នោះឡើយ គឺ​តែងតែ ណែនាំ​ឲ្យនាយផ្នែក នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល ធ្វើការបង្ក្រា​ប​ជាប្រចាំដោយទុក​ឲ្យ​បទល្មើស​បន្ត​កើនឡើង​ជាដាច់ខាត​។

លោកប្រធានមន្ទីរកសិកម្ម​បាន​បញ្ជាក់ថា​ ចំពោះបទល្មើសនេសាទត្រូវបានយកចិត្តទុកដាក់ពី​ឯកឧត្តមរដ្ឋ​មន្ត្រីក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និងនេសាទ និង​ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជលផល និងឯកឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ តែងតែឲ្យ​មន្ត្រីជលផលក្រោម​ឪវាទធ្វើ ការផ្សព្វផ្សាយច្បាប់ជលផលដល់សហគមន៍ និងប្រជាពលរដ្ឋឲ្យ​បានទូលំទូលាយ ​ដើម្បីរួមគ្នាកាត់ បន្ថយការប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​។

មហាជនដែលឃ្លាំមើលសកម្មភាពបទល្មើសនេសាទ ​បានកោតសរសើរ និង​លើកទឹកចិត្តឲ្យ​លោក នាយផ្នែក ផាត់​សណ្តាយ បន្ត​ដឹកនាំ​ប​ង្ក្រាប​បន្ថែម​ចំពោះ​បទល្មើស​នេសាទដែលកំពុងតែលបលួច​ប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់​ដើម្បីថែរក្សាធនធានមច្ឆា​ជាតិក្នុងរដូវត្រីពងកូន​៕

អត្ថបទ៖ ប៊ុន រដ្ឋា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៨ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម