គ្រួសារអតីតយុទ្ធជនពលី មានដីពុំមានផ្ទះ បានទទួលខ្នងផ្ទះថ្មីទី១៩៩ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

គ្រួសារអតីតយុទ្ធជនពលី មានដីពុំមានផ្ទះ បានទទួលខ្នងផ្ទះថ្មីទី១៩៩ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន

បានផុស

នៅ

​ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្តកំពង់ធំ និង​លោក​ទង់ គឹម​តុល អភិបាលស្រុក​ប្រាសាទ​សំបូរ បាន​អញ្ជើញ​ដឹកនាំ​សហការី និង​អាជ្ញាធរ​ដែនដី ចុះ​ប្រគល់ផ្ទះខ្នងថ្មីមួយខ្នង ដែលជាខ្នងផ្ទះទី១៩៩ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា និង​សម្តេច កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុន សែន តាមរយៈ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម អគ្គលេខាធិការ សមាគម​អតីតយុទ្ធជន​កម្ពុជា ជូនគ្រួសារអតីតយុទ្ធជនពលី ស្ថិតក្នុង​នៅ​ភូមិ​កំពង់ឈើទាល ឃុំ​សំបូរ ស្រុកប្រាសាទ​សំបូរ ខេត្តកំពង់ធំ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២១ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង កំពង់ធំ​បាន​ឲ្យ​ដឹងថា គ្រួសារ​អតីតយុទ្ធជន​ពលី​ឈ្មោះ សុខ សូរ អាយុ​៦៤​ឆ្នាំ មាន កូន​នៅ​បន្ទុក​ចំនួន​៣​នាក់ រស់នៅក្នុង​ខ្ទម​តូចចង្អៀត ដោយ​គាត់​គ្មាន​លទ្ធភាព​ក្នុងការ​សាងសង់​ផ្ទះ​បាន​សមរម្យ នៅ​លើដី​ខ្លួនឯង ដោយសារ​មាន​ជីវភាព​លំបាក​ខ្វះខាត ទើប​ក្រុមការងារ នៃ​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្តកំពង់ធំ សុំ​ការសម្រេច​សង់ផ្ទះ​ថ្មី ខ្នង ទី​១៩៩ ពីស​ម្តេច​តេ​ជោ ហ៊ុន សែន មាន​ទំហំ ៦​ម​x៤​ម សាងសង់​ពី ឈើ​ខ្ពស់​ផុតពី​ដី រនាប​និង​ជញ្ជាំង​ក្ដារ ដំបូល​ប្រក់​ស័ង្កសី​កិន​ភ្លី និង​ជណ្ដើរ​កាច់។

​ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែងតែ​គិតគូរ ពី​សុខទុក្ខ​និង​ជីវភាព​រស់នៅ របស់​បងប្អូន​អតីតយុទ្ធជន​នៅ​គ្រប់​ទីកន្លែង​ ដោយ​អតីតយុទ្ធជន​យើង​បានរួម​ចំណែក ធ្វើ​ឲ្យ​ប្រទេសជាតិ​យើង មាន​សុខសន្តិភាព ពេញលេញ​ដូច​សព្វថ្ងៃនេះ។

ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន បាន​សំណូមពរ​ដល់​ក្រុមគ្រួសារ​អតីត​យុទ្ធជន និង​ប្រជាពលរដ្ឋ ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក រាលដាល​មេរោគ​កូ​វីដ​១៩ ពិសេស​ក្នុង​រដូវ​បុណ្យកាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ អាច​ឆ្លង​នៅតាម​វត្ត​អារាម រាជរដ្ឋាភិបាល​បានសម្រេច ផ្អាក​ការរៀបចំ​ពិធីបុណ្យ​កាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​ចាប់ពី​បិណ្ឌ​ទី​៤​នេះ ត្រូវ​អនុវត្ត​ឲ្យ​បាន​ម៉ឹងម៉ាត់​នូវ​វិធានការ ៣​ការពារ និង​៣​កុំ សម្តេច​តេ​ជោ​ហ៊ុនសែន រួមទាំង​បាន​នាំយក​អំណោយ​ឯកឧត្តម ឧ​ត្ត​ម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ពេជ្រ ចន្ទ​មុន្នី ឧបត្ថម្ភ​មាន​អង្ករ​៥០​គីឡូក្រាម មី​២​កេស ត្រីខកំប៉ុង​១​យួរ​.​ទឹកត្រី​១​យួរ​.​ទឹកស៊ីអ៊ីវ​០១​យួរ​.​ទឹក​សុទ្ធ​២​យួរ និង​ថវិកា​មួយចំនួន​ផងដែរ៕​

​អត្ថបទ៖ ប៊ុន រដ្ឋា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services