Connect with us

ព័ត៌មានជាតិ

យក​សំណាក​ព្រះសង្ឃ​៤​វត្ត​នៅ​ខណ្ឌ​ច្បារអំពៅ​រកឃើញ​ព្រះសង្ឃ​២​អង្គ​និង​ពុទ្ធ​បរិ​ស័ទ​២​នាក់​ឆ្លង​កូ​វីដ

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ អស់​រយៈពេល​ពេញ​មួយថ្ងៃ ចាប់ពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​រហូតដល់​ម៉ោង​៥​រសៀល​ថ្ងៃទី​២៤​ខែកញ្ញា​នេះ​ ក្រុមគ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​សម្តេច​តេ​ជោ បាន​សហ​ការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​ចុះ​យក​សំណាក​ដល់​ព្រះសង្ឃ​និង​គ​ណៈកម្ម​ការ​វត្ត​ចំនួន​៤​ក្នុង​ខណ្ឌ​ច្បារអំពៅ​ដោយ​រក​ឃើញ​ព្រះសង្ឃ​២​អង្គនិង​ពុទ្ធបរិស័ទ​២​នាក់​ឆ្លង​ជំងឺ​កូ​វីដ​១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោង​តាម​ប្រភពពី​លោក​ណុប ផា អភិបាលរងខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​ដឹងថា ​ជា​លទ្ធផល​ដែល​ក្រុមគ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​សម្តេច​តេ​ជោ​ចុះ​យក​សំណាក​ដល់​ព្រះសង្ឃ​ចំនួន​៤​វត្ត​ក្នុងនោះ​មាន​វត្ត​ព្រះ​ពោធិ​បាត្រ​ហៅ​វត្ត​ច្បារអំពៅ​ ស្ថិត​ក្នុង​សង្កាត់​ច្បារអំពៅ​២​ពុំបាន​រកឃើញ​ព្រះសង្ឃ​និង​គ​ណៈកម្ម​ការ​វត្ត​ឆ្លង​កូ​វីដ​១៩​ឡើយ​។

បន្ទាប់មក​វត្ត​ព្រែកប្រា​ស្ថិត​ក្នុង​សង្កាត់​ព្រែកប្រា​រកឃើញ​ព្រះសង្ឃ​២​អង្គ​មាន​វិជ្ជ​មាន​កូ​វីដ​១៩​។​ ចំណែក​វត្ត​កំ​សាន​ស្ថិត​ក្នុង​សង្កាត់​ព្រែកប្រា គឺ​រក​ឃើញ​ពុទ្ធ​បរិ​ស័ទ​ម្នាក់ ​ដែល​បម្រើការ​ក្នុង​វត្ត​មាន​វិជ្ជមាន​។ ក្នុងនោះ​វត្ត​កោះនរា ស្ថិតក្នុង​សង្កាត់​និរោធ​រកឃើញ​ពុទ្ធ​បរិ​ស័ទ​ម្នាក់​ឆ្លង​កូ​វីដ​១៩​។

លោក​ណុប ផា បាន​បញ្ជាក់​ទៀត​ថា ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​គឺមាន​វត្ត​ចំ​២៤​។ ​ហើយ​ថ្ងៃនេះ​ទើប​ចុះ​យក​សំណាក​ចំនួន​៥​វត្ត​ដែល​វត្ត​កំពុង​យក​សំណាក​ពុំទាន់​រួចរាល់ ជា​វត្ត​និគ្រោធ​វ័ន​ហៅ​វត្ត​គល់​ទទឹង​៕

ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៩ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម