Connect with us

ព័ត៌មានជាតិ

ករណីប្រចណ្ឌ ប្តីចាក់សម្លាប់ប្រពន្ធ រួចចាក់សម្លាប់ខ្លួនឯងតាមក្រោយ

បានផុស

នៅ

ករណីហិង្សាក្នុងគ្រួសារ បានកើតឡើងបណ្តាលឲ្យមនុស្សពីរនាក់ប្តីប្រពន្ធ បានស្លាប់ភ្លាមៗ។​ ហេតុការណ៍​នេះ​ បាន​កើតឡើង​ក្នុង​អំឡុង​ម៉ោង​២​រំលង​អធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៥​ ខែកញ្ញា​ នៅ​ភូមិ​ត្នោតជ្រុំ​ សង្កាត់​បឹងទំពុន​២​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សព​ប្តី​ដែល​ជា​ជនដៃដល់​ឈ្មោះ ឡោម សុធាវី អាយុ​៥៩​ឆ្នាំ ​ជា​យោធិន​ពិការ​ជើង​ម្ខាង​។​ដោយឡែក​ប្រពន្ធ​ឈ្មោះ អាង ស៊ី​ធូ អាយុ ៥២​ឆ្នាំ​។ តាម​ប្រភព​ពី​កូនស្រី​បង្កើត​របស់​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា នៅ​ម៉ោង​២​រំលង​អ​ធ្រា​ត្រ​ថ្ងៃទី​២៥​ខែកញ្ញា​នេះ ​ប្អូនស្រី​បា​នឮ​សូរសម្លេង​ម្តាយ​ស្រែក​ឲ្យ​ជួយ លុះដល់​ប្អូនរ​ត់ទៅ​មើល​ម្តាយ​ឃើញ​ហូរ​ឈាម​ចេញ​តាម​បំពង់ក​ហើយ​បាត់មាត់ឈឹង​។​ ចំណែក​ឪពុក​បាន​យក​កាំបិត​ចិត​បន្លែ​ដង​ពណ៌​លឿង​ ចាក់​បំពង់ក​របស់គាត់​ បណ្តាល​ឲ្យ​ស្លាប់​ទាំងពីរ​នាក់​តែម្តង​។

​ប្អូនស្រី​ជា​កូន បាន​បញ្ជាក់​ថា ​ពួកគាត់​ទាំងពីរ​ពុំ​ដែល​មាន​ជម្លោះ​នឹង​គ្នា​នោះ​ទេ​។​ ចំណែក​ឪពុក​ក៏​ជាម​នុស្ស​ស្លូតបូត​ តែ​ពុំ​ដឹង​ជា​គាត់​មានការ​ប្រចណ្ឌ​ទៅលើ​ប្រពន្ធ​របស់​គាត់​(​ម្តាយ​)​ពី​ពេលណា​មក​ទេ​ទើប​បង្ក​ជា​អំពើ​ហិង្សា​ចាក់​សម្លាប់​គ្នា​បែបនេះ​។ អ្វីដែល​គួរ​ឲ្យ​អាណិត​នោះ​ គឺ​កូនៗ​ស្ថិតក្នុង​ឯកោ​កំព្រា​ឪពុកម្តាយ ​ដោយ​មិន​អស់ចិត្ត​៕​

អត្ថបទ៖ ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម