Connect with us

ព័ត៌មានជាតិ

ពាក់​កណ្តាល​នៃ​វត្ត​នៅ​រាជធានី​ភ្នំពេញ​ ប្រកាស​ឆ្លង​កូវីដ ១៩

បានផុស

នៅ

សារ​បន្ទាន់​សម្តេច​តេជោ​ហ៊ុន សែន ​នាយករដ្ឋមន្រ្តី​បាន​ប្រកាស​មាន​វត្ត​ជិត​ពាក់​កណ្តាល​បាន​រកឃើញ​ការ​ឆ្លង​កូវីដ ១៩។

ប្រមុខ​រដ្ឋាភិបាល​ស្នើ​ឲ្យ​មាន​ការ​យោគយល់ សម្រាប់ការ​បិទ​ពិធី​បុណ្យ​សាសនា​ដ៏​ធំ​នេះនៃ​បិទ​ភ្ជុំបិណ្ឌ​ ខណៈ​ព្រឹត្តិការណ៍ ២០ កុម្ភៈ បាន​បន្ត​បាន​រីករាលដាល​ឆ្លង​មនុស្ស​ជាង ១០ ម៉ឺន​នាក់​ និង​រាប់​ពាន់​នាក់​បាន​ស្លាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រមុខ​រដ្ឋាភិបាល​បានបាន​ឲ្យ​ដឹង​ថា ត្រឹម ៣ ថ្ងៃ ចំនួន​ការ​ឆ្លង​​​ត្រឹម ៤០០ ទៅ ៦០០ នាក់ បាន​កើន​លើស ៨០០ នាក់ និង​ចំនួន​ស្លាប់​ជាង ២០ ក្នុង​ដំណាក់​កាល​ចុងក្រោយ។ សម្តេច​ទទួល​ស្គាល់​ការ​ធ្វេសប្រហែស​ដែលអនុញ្ញាតិ​ឲ្យ​មានការ​រៀបចំ​ពិធី​បុណ្យសាសនា​តាម​ទំនៀមទម្លាប់​ឡើង​វិញ ដែលនាំ​ឲ្យ​​ករណី​ឆ្លង​ហក់​ឡើង​ខ្ពស់។

ជាមួយ​គ្នានេះ ប្រមុខ​រដ្ឋាភិបាល​បានលើកពី​ចម្ងល់​ដែល​ពលរដ្ឋ​អាច​ចោទ​សួរ ការ​ចាក់​វ៉ាក់សាំង​រួច​ហើយ ហេតុអី​នៅ​តែ​ឆ្លង ខណៈ​មក​ទល់​ពេល​នេះ​ពលរដ្ឋជាង​ ១២ លាន​នាក់បាន​ចាក់​វ៉ាក់សាំង​​រួច​មក​ហើយ ក្នុង​ចំណោម​ពលរដ្ឋ​គោលដៅ ១៤ លាន​នាក់។

សម្តេច​ប្រមុខ​រដ្ឋ​បញ្ជាក់​ថា វ៉ាក់សាំង​តែ​មួយ​មុខ​មិន​គ្រប់គ្រាន់​ទេ វ៉ាក់សាំង​គ្រាន់​តែ​កាត់​បន្ថយ​ការ​ឆ្លង​ និង​អត្រា​ការ​វិវឌ្ឍ​ទៅ​រក​ភាព​ធ្ងន់ធ្ងរ និង​កាត់​បន្ថយ​ការ​ស្លាប់​តែ​ប៉ុណ្ណោះ។ វិធានការ​សុខាភិបាល​ជា​វិធានការ​ត្រូវ​ប្រកាន់​យក​គឺ​ ៣ កុំ ៣ការពារ​ ។ ចំណុច​នេះ ដើម្បីរក្សា​ជីវិត​ប្រជាជន សុខភាព​ប្រជាជន។

ដូច្នេះ​​រក្សា​បាន​ជីវិត យើង​មាន​ឱកាស​ធ្វើ​បុណ្យ​ធ្វើ​ទាន​រាប់​សិប​ឆ្នាំ​ត​ទៅ​មុខ​ទៀត ដូច​នេះ​មិន​ងាយស្រួល​សម្រាប់​ការ​សម្រេច​ចិត្តមួយបែប​នេះ​។ សម្តេច​បាន​បញ្ជាក់បន្ថែម​ថា ឆ្នាំ​ទៅបាន​សម្រេច​​ផ្អាក​ចូល​ឆ្នាំម្តង​រួច​ហើយ ខណៈកាល​នោះ​មានការ​ឆ្លង​តិចតួច និង​​មិនទាន់​រាលដាល​ដល់​សហគមន៍ធ្ងន់ធ្ងរ​នៅ​ឡើយទេ។ ប៉ុន្តែ​ពេលនេះ​​ ​ប្រភព​ដែល​តា​ជា​ជំងឺ​ឆ្លង​សាហាវ និង​គ្រោះ​​ថ្នាក់​បំផុត។ មក​ទល់​ពេល​នេះ​​មេរោគ​ដែល​តា​បាន​វាយលុក​ ពង្រាយ​ទូទាំង​ប្រទេស។

ក្នុង​នាម​ប្រមុខ​រដ្ឋាភិបាល មិន​អាច​ឈរ​អោប​ដៃ នាំ​ឲ្យពលរដ្ឋ​​ស្លាប់ ដោយសារ​ការ​ធ្វេស​ប្រហែស​នោះ​ទេ។ ប្រមុខ​រដ្ឋាភិបាល​សង្ឃឹម​ថា បង​ប្អូន​ពលរដ្ឋ​និង​យោគយល់​ការ​សម្រេច​ចិត្ត​នេះ​។

សម្តេច​ឲ្យ​ដឹង​ថា បើ​សិន​បន្ត​​ឲ្យ​រៀបចំ​ពិធីបុណ្យ​​ដាក់បិណ្ឌ​រហូត​ដល់​ថ្ងៃ​​ភ្ជុំ​ធំ តើ​នឹង​មាន​ព្រះសង្ឃ និង​ពលរដ្ឋ​ប៉ុន្មាន​ទៀត​នឹង​ឆ្លង? បញ្ហា​មិន​មែន​តែ​នៅ​​ក្នុង​ទី​អារាម​​នោះ​ទេ តែ​ការ​រីករាលដាល​ឆ្លង​ពី​ទី​អារាម​ទៅ​ផ្ទះ​សម្បែង ដោយសារ​ពលរដ្ឋ​ត្រូវ​ធ្វើ​បុណ្យ នាំ​ឲ្យជំងឺ​នេះ​រាលដាល​ទៅគ្រប់ទីកន្លែង​​ពី​ផ្ទះ​ទៅ​ទី​អារាម និង​ពីទី​អារាម​មក​ផ្ទះ​វិញ។

ក្រៅពី​សម្រច​ចិត្ត​​បិទ​​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​​ទាំង​យប់ សម្តេច​បាន​ណែនាំ​ដល់​​អាជ្ញាធរ​បន្ត​​រៀបចំ​ចង្ហាន់​ឬ​ទេយ្យវត្ថុ ប្រគេន​ព្រះសង្ឃ ហើយ​ពលរដ្ឋ​ក៏​អាច​សែនព្រេន​ធ្វើ​បុណ្យ​តាម​ផ្ទះ ដើម្បី​រួម​គ្នា​ក្នុង​ស្ថានភាព​ដ៏គ្រោះថ្នាក់​នៅ​ពេលនេះ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម