ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន៖ ឲ្យតែរក្សាជីវិតបាន នៅមានឱកាសធ្វើបុណ្យរាប់សិបឆ្នាំតទៅមុខទៀត
មានប្រសាសន៍តាមរយៈសារជាសំឡេងនាព្រឹកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា វ៉ាក់សាំងតែមួយមុខមិនគ្រប់គ្រាន់នោះទេ គ្រាន់តែកាត់បន្ថយនូវកាឆ្លង នៅពេលឆ្លងកាត់ហើយកាត់បន្ថយមិនឲ្យវិវត្តទៅរកភាពធ្ងន់ធ្ងរ និងកាត់បន្ថយការស្លាប់តែប៉ុណ្ណោះ ប៉ុន្តែវិធានការសុខាភិបាលទៅវិញទេ ដែលជាវិធានការត្រូវប្រកាន់យក ជាពិសេស៣កុំ ៣ការពារ។
សម្តេចតេជោ ហ៊ុន សែន វិធានការទាំងឡាយ ដែលធ្វើឡើង គឺដើម្បីរក្សាជីវិតប្រជាជន រក្សាសុខភាពរបស់ប្រជាជន “ដូច្នេះបើយើងរក្សាបាននូវជីវិត យើងនៅមានឱកាសធ្វើបុណ្យធ្វើទានរាប់សិបឆ្នាំតទៅទៀត”។ ដូច្នេះវាមិនមែនជាការងាយស្រួល សម្រាប់ការធ្វើសេចក្តីសម្រេចចិត្ត បែបនេះនោះទេ។
បើតាមសម្ដេចតេជោ ហ៊ុន សែន កាលពីឆ្នាំមុនយើងសម្រេចបិទផ្អាកមិនឲ្យមានការចូលឆ្នាំ ហើយក៏បានចេញវិធានការម៉ត់ចត់នៅពេលភ្ជុំបិណ្ឌ នាឆ្នាំនោះផងដែរ ខណៈដែលពេលនោះនៅមិនទាន់មានឆ្លងចូលសហគមន៍នៅឡើយ ហើយក៏មិនមានជំងឺកូវីដ១៩ ប្រភេទដែលតា ឆ្លងចូលនោះដែរ តែមកដល់ពេលនេះជំងឺកូវីដ១៩ ប្រភេទដែលតា ដែលជាប្រភេទជំងឺដ៏សាហាវបំផុតនោះ បានរាយប៉ាយពេញផ្ទៃប្រទេសហើយ។
សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ក្នុងនាមជាថ្នាក់ដឹកនាំមិនអាចឈរមើលការស្លាប់ ការឆ្លងរបស់ប្រជាពលរដ្ឋ ដោយសារការធ្វេសប្រហែសនោះទេ ។ ជាមួយគ្នានោះ សម្ដេចសង្ឃឹមថា ប្រជាពលរដ្ឋ ព្រះសង្ឃ ក៏ដូចជាពុទ្ធបរិស័ទ និងយោគយល់ចំពោះការសម្រេចចិត្តដ៏លំបាកបែបនេះ។ សម្តេចបន្តថា ប្រសិនបើមានការរីករាលដាលចេញពីវត្ត ដែលមានប្រមាណជាងពាក់កណ្ដាល នៃចំនួនវត្តនៅរាជធានីភ្នំពេញ បន្តរហូតដល់ថ្ងៃបុណ្យភ្ជុំបិណ្ឌទីនោះ តើនឹងមានព្រះសង្ឃ និងប្រជាពលរដ្ឋប៉ុន្មានទៀត នឹងងត្រូវឆ្លង ? ។
បញ្ហាសំខាន់មិនមែន ត្រឹមតែនៅក្នុងទីវត្តអារាមនោះទេ ប៉ុន្តែនៅពេលដែលប្រជាពលរដ្ឋ ទៅធ្វើបុណ្យ ហើយធ្វើដំណើរចេញពីទីអារាម ដោយនាំនូវជំងឺទាំងនោះចេញមកផ្ទះ វានឹងធ្វើឲ្យមានការរាលដាលកាន់តែខ្លាំង ពីទីក្រុងទៅជនបទ ពីជនបទមកទីក្រុង ជាពិសេសនឹងនាំជំងឺពីផ្ទះចូលទៅទីអារាម ហើយនាំពីទីរាមចូលទៅផ្ទះ ចូលសហគមន៏វិញ។ ដូច្នេះសភាពការណ៍នេះ គឺជាសភាពការណ៍ដ៏អាក្រក់សម្រាប់ការព្យាករណ៍ទុករបស់សម្ដេច។
ទោះជាយ៉ាងណា សម្តេចបានអះអាងថា នឹងមិនធ្វើឲ្យព្រះសង្ឃដាច់ចង្ហាន់នោះទេ ពីព្រោះទន្ទឹមនឹងមានវិធានការខាងលើនេះ សម្ដេចក៏បានដាក់ចេញទាំងយប់នូវវិធានការមួយចំនួនផងដែរ ដើម្បីយកទេយ្យវត្ថុ ក៏ដូចជាចង្ហាន់ទៅប្រគេនព្រះសង្ឃ៕
អត្ថបទ៖ កោះកែវ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ