Connect with us

ព័ត៌មានជាតិ

ប្រមុខកាទូតកម្ពុជា សម្តែងសុទិដ្ឋិនិយមថា អាស៊ាន-អាមេរិក នឹងបញ្ចប់ជំងឺរាត​ត្បាតកូវីដ-១៩ ក្នុងពេលឆាប់ៗខាងមុខ

បានផុស

នៅ

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងសុទិដ្ឋិនិយមថា អាស៊ាន-អាមេរិក នឹងបញ្ចប់ជំងឺរាតត្បាតកូវីដ-១៩ ក្នុងពេលឆាប់ៗខាងមុខ ដើម្បីចាប់ផ្តើមការផ្លាស់ប្តូរធុរកិច្ច និងសេដ្ឋកិច្ចឡើងវិញ នេះបើតាមលទ្ធផលពីកិច្ចប្រជុំ ដែលផ្សព្វផ្សាយដោយក្រសួងការបរទេស នាព្រឹកថ្ងៃទី២៥ ខែកញ្ញានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រជុំនោះ បានពិភាក្សាអំពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទំនាក់ទំនងអាស៊ាន-ស.រ.អា និងបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់ និងចំណាប់អារម្មណ៍រួម ក្នុងនោះរួមកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយបញ្ហាឆ្លងកាត់ព្រំដែន ដូចជាបញ្ហាការប្រែប្រួលអាកាសធាតុ។

ចំពោះទំនាក់ទំនងអាស៊ាន-ស.រ.អា អាស៊ានបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការថែរក្សាពហុភាគីនិយម មជ្ឈភាពអាស៊ាន និងបានកោតសរសើរតួនាទីរបស់ស.រ.អា នៅក្នុងការអភិវឌ្ឍតំបន់ សមាហរណកម្មតំបន់ និងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន តាមរយៈគំនិតផ្តួចផ្តើមតំបន់ និងអនុតំបន់នានា។

អាស៊ានបានកត់សម្គាល់ការប្តេជ្ញារបស់ស.រ.អា ក្នុងការធ្វើការជាមួយអាស៊ាន ដើម្បីជំរុញសន្តិភាព និងវិបុលភាពក្នុងតំបន់ ស្របតាមគោលការណ៍ដែលមានចែងនៅក្នុងទស្សនៈវិស័យ។

អាស៊ានបានស្វាគមន៍ចំពោះសំណើស.រ.អា ក្នុងការពង្រីកទំនាក់ទំនងអាស៊ាន-ស.រ.អា ក្នុងវិស័យដឹកជញ្ជូន សមភាព​យេនឌ័រ ការពង្រឹងសិទ្ធិអំណាចស្រ្តី ថាមពល ការការពារបរិស្ថាន និងបម្រែបម្រួលអាកាសធាតុ ហើយរំពឹងដល់ការធ្វើសកម្មភាពរួមគ្នានាពេលដ៏ខ្លីខាងមុខ។

រដ្ឋមន្ត្រីការបរទេសអាស៊ាន និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-ស.រ.អា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងផលប៉ះពាល់ដ៏ធំធេងរបស់ជំងឺនេះ និងធានាការស្តារសេដ្ឋកិច្ចឡើងវិញឱ្យរឹងមាំ។

នៅក្នុងកិច្ចប្រជុំនោះ អាស៊ានបានសម្តែងការកោតសរសើរដល់ការប្តេជ្ញារបស់ស.រ.អា ចំពោះសកម្មភាពគ្រប់ជ្រុងជ្រោយឆ្ពោះទៅរកការបញ្ចប់ជំងឺរាតត្បាតសកល ក៏ដូចជាការផ្តល់វ៉ាក់សាំងចំនួនជាង២៣លានដូស និងទឹកប្រាក់ជិត១៦០លានដុល្លារ ក្នុងក្របខ័ណ្ឌជំនួយសម្រាប់សង្រ្គោះបន្ទាន់ផ្នែកសុខាភិបាល និងមនុស្សធម៌ ដល់ប្រទេសជាសមាជិកអាស៊ាន និងកិច្ចខិតខំប្រឹងប្រែងរបស់ទីភ្នាក់ងារ USAID ដើម្បីជួយដល់អាស៊ានក្នុងការអភិវឌ្ឍប្រព័ន្ធសម្របសម្រួលភាពបន្ទាន់ផ្នែកសុខភាពសាធារណៈអាស៊ាន។

អាស៊ាន និងស.រ.អា បានចែករំលែកទស្សនៈថា វ៉ាក់សាំងមិនគួរយកមកធ្វើជាឧបករណ៍នយោបាយ និងសារៈសំខាន់នៃលើកកម្ពស់សមភាពក្នុងការទទួលបានវ៉ាក់សំាង និងការចាក់វ៉ាក់សំាងដល់ប្រជាជនជុំវិញពិភពលោកអោយបានឆាប់រហ័សបំផុត។

កិច្ចប្រជុំបានសម្តែងការគាំទ្រចំពោះសំណើសេចក្ដីប្រកាសថ្នាក់ដឹកនាំអាស៊ាន-ស.រ.អា ស្តីពីការអភិវឌ្ឍឌីជីថល ដែលនឹងត្រូវអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ស.រ.អា លើកទី៩ នៅខែតុលា ឆ្នាំ២០២១ ហើយដែលអាចនឹងពង្រឹងការត្រៀមខ្លួនរបស់អាស៊ានសម្រាប់បដិវត្តន៍ឧស្សាហកម្មទី៤ (4IR) និងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការតភ្ជាប់ទំនាក់ទំនងឌីជីថល និងគម្លាតការអភិវឌ្ឍព័ត៌មានវិទ្យា (ICT) នៅក្នុងអាស៊ាន។

កិច្ចប្រជុំក៏បានផ្លាស់ប្តូរទស្សនៈផងដែរលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលមានសារៈសំខាន់ចំពោះសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់ រួមទាំងស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា និងការព្រួយបារម្ភពីទំនាក់ទំនងរបស់ប្រទេសមហាអំណាច។ អាស៊ានបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃទំនាក់ទនងដែលមានភាពនឹងនរ និងផ្តល់ផលប្រយោជន៍ ជាជាងការប្រកួតប្រជែងរវាងចិន និងស.រ.អា ព្រោះវាអាចជួយរក្សាសន្តិភាព ស្ថិរភាព និងសុវត្ថិភាព ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជារក្សានូវកំណើនសេដ្ឋកិច្ច។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ស.រ.អា ចំពោះការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមទាំងនៅប្រទេសកម្ពុជាផងដែរ។ 

លោកបានសម្តែងនូវសុទិដ្ឋិនិយមថា អាស៊ាន និងស.រ.អា នឹងបញ្ចប់ជំងឺរាតត្បាតកូវីដ-១៩ ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីអាចចាប់ផ្តើមឡើងវិញនូវការធ្វើដំណើរដោយសុវត្ថិភាព ការផ្លាស់ប្តូរធុរកិច្ច និងសេដ្ឋកិច្ច ដោយមិនត្រឹមតែនៅក្នុងអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរវាងអាស៊ាន និងស.រ.អា ព្រមទាំងជាមួយ នឹងប្រទេសនានាក្នុងសកលលោកផងដែរ។

ចំពោះបញ្ហាតំបន់ និងអន្តរជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចែករំលែកការព្រួយបារម្ភអំពីផលអវិជ្ជមានដែលបណ្តាលមកពីភាពស្មុគស្មាញដែលកំពុងតែកើនឡើង និងភាពធ្ងន់ធ្ងរនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកញ្ញា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូ  ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក (ស.រ.អា) ក្នុងឱកាសនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៦ ហើយលោកជំទាវ រ៉េតណូ ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក និងលោក អេនតូនី ប្លីនខេន រដ្ឋមន្រី្តការបរទេសសហរដ្ឋអាមេរិក ជាសហប្រធាននៃកិច្ចប្រជុំនេះ៕

អត្ថបទៈ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៥ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៦ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម