Connect with us

ព័ត៌មានជាតិ

មន្ទីរពេទ្យថ្នាក់ជាតិលើដី ១០ហិចតា នឹងលេចរូបនៅខេត្តកោះកុង

បានផុស

នៅ

មន្ទីរពេទ្យលំដាប់ថ្នាក់ជាតិសម្រាប់ទទួលព្យាបាលអ្នកជំងឺកូវីដ-១៩មួយ នឹងលេចរាងរូបឡើងនៅភូមិសាស្រ្តខេត្តកោះកុង នាដើមខែតុលា ឆ្នាំ២០២១ខាងមុខនេះ លើផ្ទៃដីសរុប១០ហិចតា។ សមិទ្ធិផលហេដ្ឋានរចនាសម្ព័ន្ធបម្រើដល់វិស័យសុខាភិបាល ត្រូវបានរដ្ឋបាលខេត្តចាត់ទុកជាមោទនភាពមួយមិនធ្លាប់មាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាន់តែប្រែមុខមាត់ថ្មីហើយខេត្តកោះកុង តាមរយៈទទួលបានអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះគម្រោងស្ថាបនាសាងសង់មន្ទីរពេទ្យកម្រិតថ្នាក់ជាតិមួយ សម្រាប់ទទួលព្យាបាលអ្នកជំងឺកូវីដ-១៩។

លោក សុខ សុទ្ធី អភិបាលរងខេត្ត និងជាអ្នកនាំពាក្យខេត្តកោះកុង បានឱ្យដឹងរសៀលនៅថ្ងៃទី២៥ ខែកញ្ញា នេះថា តាមការសម្រេចបង្កើតជាមន្ទីរពេទ្យលំដាប់ថ្នាក់ជាតិនេះ ធ្វើឡើងក្រោយប្រកាសផ្ទាល់របស់ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយអាចផ្តើមបើកការដ្ឋានស្ថាបនានៅដើមខែតុលា ឆ្នាំ២០២១ ខាងមុខ។

លោកអភិបាលរងខេត្តកោះកុង គូសបញ្ជាក់ទៀតថា អ្វីដែលជាប្រសាសន៍ណែនាំរបស់ លោក ទេព ធន រដ្ឋលេខាធិការក្រសួងដែនដី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយដោះស្រាយផលប៉ះពាល់វិវាទក្នុងខេត្តកោះកុង គឺផ្ទៃដីទំហំ១០ហិចតា ដែលគាំទ្រដល់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធវិស័យសុខាភិបាល។

មន្ទីរពេទ្យថ្នាក់ជាតិនេះ ប្រសូតឡើងស្របពេលដែលមានការដោះស្រាយសំណងទូទាត់ជាមួយប្រជាពលរដ្ឋរងផលប៉ះពាល់រវាងក្រុមហ៊ុនញូញៀន ស្ថិតនៅក្នុងតំបន់ប្លុកដីឡូតិលេខ១៨១ និង១៨២ ត្រង់ចំណុចថ្ម៣ដុំ ឃុំថ្មស និងឃុំតានូន ស្រុកបូទុមសាគរ។

រដ្ឋបាលខេត្ត បានចាត់ទុកថា មន្ទីរពេទ្យនេះជាអំណោយដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន តាមរយៈការផ្តល់ជូនពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមិនធ្លាប់មានពីមុនមកក្នុងខេត្តភាគនិរតីនេះ។ ដោយឡែកដំណើរការដោះស្រាយផលប៉ះពាល់ជូនពលរដ្ឋ មានជា៤ប្រភេទ ដោយនិតិវិធីប្រភេទទី១ ប្រជាពលរដ្ឋ២៤៧គ្រួសារ ក្នុង១គ្រួសារទទួលថវិកា ៩.០០០ ដុល្លារ សម្រាប់លំនដៅដ្ឋានលើផ្ទៃដីកន្លះហិចតា និង៣ហិចតាបង្កបង្កើន។

លោក សុខ សុទ្ធី លើកឡើងថា ប្រភេទទី២ ជាប្រជាពលរដ្ឋរស់នៅក្រៅមូលដ្ឋានចំនួន ២៥៥គ្រួសារ ដែលមានដីធ្លីក្នុងតំបន់អភិវឌ្ឍន៍ក្រុមហ៊ុន ញូ ញៀន ពួកគាត់ទទួលបានជាដោះស្រាយគោលនយោបាយជាដី ២ហិចតា។

ប្រភេទទី៣ ពលរដ្ឋ ៨៣១គ្រួសារ ធ្លាប់បានដោះស្រាយម្តងហើយ តែរាជរដ្ឋាភិបាលក៏ផ្តល់ជូនការដោះស្រាយជាដី ១ហិចតាថែមទៀត និងប្រភេទទី៤ ពលរដ្ឋដែលបំបែកគ្រួសារថ្មីរយៈពេល១០ឆ្នាំកន្លងទៅនេះ ដោយសុំដីសម្បទានសង្គមកិច្ច នឹងត្រូវបានដោះស្រាយ ប៉ុន្តែរង់ចាំដោះស្រាយក្រុមអ្នកខាងលើអស់សិន។ បើសរុបជាទំហំផ្ទៃដីដោះស្រាយមានចំនួន ២.៥០០ ហិចតា ដែលបានកាត់ឆ្វៀតចេញពីតំបន់ការពារតាមរយៈអនុក្រឹត្យលេខ៣០របស់រាជរដ្ឋាភិបាល៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម