Connect with us

ព័ត៌មានជាតិ

ដឹងហើយ ពេលវេលាចេញលទ្ធផល ការកំណត់ប្រាក់ឈ្នួលដល់កម្មករ សម្រាប់ឆ្នាំ២០២២

បានផុស

នៅ

ការកំណត់ប្រាក់ឈ្នួលដល់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២២ នឹងដឹងលទ្ធផលនៅដើមសប្តាហ៍ក្រោយនេះ ខណៈប្រាក់ឈ្មួលឆ្នាំ២០២១ មានចំនួន១៩២ដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានមានប្រសាសន៍នៅរសៀលថ្ងៃទី២៥ ខែកញ្ញានេះថា ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ ដែលមាន​ភាគីរដ្ឋាភិបាល ភាគី​និយោជក​ និង​ភាគី​សហជីព នឹង​ជួ​បប្រជុំគ្នាលើកចុងក្រោយនៅថ្ងៃទី២៨ ខែញ្ញា​ ឆ្នាំ​២០២១​នេះ ដើម្បីធ្វើការពិភាក្សាលើតួលេខដែលភាគីនីមួយៗបានស្នើសុំសម្រាប់កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​និយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង សម្រាប់​ឆ្នាំ​២០២២​។

លោកបានបន្តថា សម្រាប់ភាគីសហជីពបានដាក់តួលេខ ២០៤ដុល្លារ ភាគីនិយោជកដាក់តួលេខ១៨៨ដុល្លារ និងភាគីរដ្ឋាភិបាលដាល់តួលេខ ១៩២ដុល្លារ សម្រាប់ធ្វើការចចារប្រាក់ឈ្នួលឆ្នាំ២០២២ខាងមុខនេះ។ យ៉ាងណាក៏ដោយលោកសង្ឃឹមថា ភាគីនិយោជក និងរដ្ឋាភិបាលនឹងទទួលយកតួលេខតាមសំណើររបស់ភាគីនិយោជិតព្រោះថា ឆ្នាំនេះបើទោះបីជាកម្ពុជាមានបញ្ហាជំងឺកូវីដ-១៩ ក៏ស្ថានភាពសេដ្ឋកិច្ចមានភាពល្អប្រសើរដែរ។

លោក អាត់ ធត់ បានបញ្ជាក់ថា ប៉ុន្តែប្រសិនបើមិនមានការត្រូវរ៉ូវគ្នាទៅលើតួលេខណាមួយនោះទេ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងកំណត់យកតួលេខរួមគ្នាមួយដើម្បីឱ្យសមាជិកដែលមានសំឡេងស្មើៗគ្នា មកពីគ្រប់ភាគី (១៧-១៧-១៧) ធ្វើការបោះឆ្នោតដោយសម្រេចយកមតិភាគច្រើន។

លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និងជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ បាន​មានប្រសាសន៍ថា​ ការប្រជុំ​កំណត់​ប្រាក់​ឈ្នួល​កម្មករ​អប្បបរមា​របស់​កម្មក​រ​និយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​២០២២ ​ធ្វើយ៉ាងណា​ ត្រូវ​បញ្ចប់​មុន​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខ​។

​គួររំលឹកថា ចាប់ពី​ឆ្នាំ​២០១៩ យោងតាម​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ (​ក​.​ជ​.​ប​.​អ​) ដែលជា​យន្តការ​ត្រីភាគី ដែលមាន​សំឡេង​ស្មើៗ​គ្នា ពី​គ្រប់ភាគី (១៧-១៧-១៧) ត្រូវបាន​បង្កើតឡើង ស្របតាម​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្ប​រប​មា​។ ជា​លទ្ធផល កាលពី​អាណត្តិ​ទី​១ ក​.​ជ​.​ប​.​អ បានរៀបចំ​កិច្ចប្រជុំ​ចំនួន ​២០​លើក នៅក្នុង​ឆ្នាំ​២០១៩ និង​ចំនួន​១១​លើក នៅក្នុង​ឆ្នាំ​២០២០ ដោយបាន​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​ឆ្នាំ​២០២០ ចំនួន​ ១៩០​ដុល្លារ​ក្នុង​១​ខែ​ និង​ឆ្នាំ​២០២១ ចំនួន ១៩២​ដុល្លារ​ក្នុង​១​ខែ​។ ​ប៉ុន្តែ​ប្រសិនបើ​បូក​នឹង​ប្រាក់ឧបត្ថម្ភ​ផ្សេងៗ​បន្ថែម កម្មករនិយោជិត​ម្នាក់​អាច​ទទួលបាន​ប្រាក់​ឈ្នួល​ចន្លោះ​ពី ​២០៩ ទៅ ២២០​ដុល្លារ​ក្នុង​១​ខែ​។

ទោះបីជា​យ៉ាងណាក៏ដោយ​ ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​ឆ្នាំ​២០២១ នៅ​កម្ពុជា​ធ្វើឡើង​នៅពេលដែល​សកលលោក​កំពុង​ជួប​វិបត្តិ នៃ​ជំងឺ​កូ​វីដ​-១៩ ខណៈ​ប្រទេស​ក្នុង​តំបន់ និង​ប្រទេស​ប្រកួតប្រជែង​ផ្សេងទៀត​មិនមាន​ការប្រែប្រួល​ប្រាក់​ឈ្នួល​អប្បបរមា​នោះទេ​៕

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម