Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិថៃ ៨នាក់ មកពីខេត្តឈុនបុរី និងក្រុងបាងកក ប្រុងឆ្លងដែនមកធ្វើការនៅកម្ពុជា

បានផុស

នៅ

ជនជាតិថៃចំនួន ៨នាក់ ដែលធ្វើដំណើរមកពីទីក្រុងបាងកក និងខ្លះមកពីខេត្តឈុនបុរី ត្រូវបានកម្លាំងយោធាថៃ ក្នុងកងរយលេខ៥៤៦ឃាត់ខ្លួន ខណ:ដែលពួកគេបម្រុងឆ្លងដែន ចូលមកធ្វើការនៅក្នុងប្រទេសកម្ពុជា។ ការឃាត់ខ្លួនជន​ជាតិថៃទាំង ៨នាក់ ដែលសុទ្ធតែជាស្ត្រីនេះ គឺបានធ្វើឡើងនៅវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ​២០២១ ត្រង់ចំណុចក្បែបន្ទាត់ព្រំដែន ក្នុងឃុំពោងណាំរ៉ន ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី។

ក្រោយពីបានសាកសួររួចមក ស្ត្រីទាំងអស់ដែលជាជនជាតិថៃ បានសារភាពថា ពួកគេទាំងអស់ខ្លះមកពីខេត្តឈុនបុរី និងខ្លះទៀតមកពីទីក្រុងបាងកក ដោយមានបំណងឆ្លងដែនទៅធ្វើការ ក្នុងកាស៊ីណូអនឡាញ នាក្រុងប៉ោយប៉ែត ដោយនៅទីនោះឮថា បានប្រាក់ខែខ្ពស់ តែក៏ត្រូវចាប់ខ្លួនតែម្តង។

បច្ចុប្បន្នក្រោយពេលឃាត់ខ្លួន និងក្រោយពេល ដែលក្រុមគ្រូពេទ្យ បានពិនិត្យសុខភាពរួចមក ពួកគេទាំងអស់ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានតម្រួត ស្រុកពោងណាំរ៉ន ដើម្បីអនុវត្តតាមវិធានការច្បាប់៕

អត្ថបទ៖ សោ និយមរ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម