Connect with us

ព័ត៌មានជាតិ

ខេត្តចំនួន ៥ កំពុងទទួលរងនូវការជន់លិច ដោយសារជំនន់ទឹកភ្លៀង

បានផុស

នៅ

លោក ឃុន សុខា អ្នកនាំពាក្យ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែកញ្ញានេះថា ចាប់ពីដើមខែកញ្ញា រហូតមកដល់ពេលនេះ មានខេត្តចំនួន ៥ បានរងការជន់លិច ដោយសារជំនន់ទឹកភ្លៀង។ ក្នុងនោះរួមមាន៖ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តក្រចេះ ខេត្តបៃលិន និងខេត្តកំពង់ឆ្នាំង។

លោកបានបន្តថា ក្នុងចំណោមខេត្តទាំង ៥នោះ មានតែខេត្តបន្ទាយមានជ័យ បានរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ បើធៀបទៅនឹងបណ្តាខេត្ត ៤ផ្សេងទៀត ដោយសារខេត្តបន្ទាយមានជ័យ ជាតំបន់ងាយរងគ្រោះពីជំនន់ទឹកភ្លៀង និងមានទឹកហូរធ្លាក់មកពីប្រទេសថៃ ដែលធ្វើឲ្យភូមិជាប់ព្រំដែនប្រទេសថៃ ពិសេសភូមិនៅតំបន់ប៉ោប៉ែត ទទួលរងការលិចលង់ច្រើន។

លោក បានបន្តទៀតថា ចំពោះរបាយការណ៍ ទាក់ទិននិងផលប៉ះពាល់វិញ នៅមិនទាន់ដឹងនៅឡើយទេ។ លោក ឃុន សុខា បានបញ្ជាក់ថា ចំណែកប្រជាពលរដ្ឋ ដែលទទួលរងនូវការលិចលង់ត្រូវបានអាជ្ញាធរពាក់ព័ន្ធ នៅតាមបណ្តាខេត្ត ដែលរងការជន់លិចទាំងនោះ បានជម្លៀសមកកាន់ទីទួលមានសុវត្ថិភាពរួចរាល់ហើយ ដោយមានការរៀបចំជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់មួយចំនួន។

យ៉ាងណាក៏ដោយលោក បានបន្ថែមទៀតថា ដើម្បីឆ្លើយតប និងទប់ស្កាត់គ្រោះមហន្តរាយ កាន់តែខ្លាំងនៅពេលក្រោយ អាជ្ញាធរបានបញ្ចូនកងកម្លាំង ទៅឈរជើងប្រចាំការ នៅតាមតំបន់ដែលរងជំនន់ទឹកភ្លៀង ហើយក៏កំពុងរៀបចំសិក្សាវិធីសាស្ត្រ ទប់ស្កាត់បញ្ហាទឹកជំនន់បង្ក ពីទឹកភ្លៀងដែលអាចកើតមានឡើង នៅក្នុងប៉ុន្មានសប្តាហ៍ ខាងមុខទៀតនេះ។

បើតាមក្រសួងធនធានទឹក និងឧត្តុនិយម បានឲ្យដឹងថា ស្ថានភាពទឹកតាមច្រកព្រំប្រទល់កម្ពុជា-ថៃ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៧ និង០០នាទីព្រឹក នៅតែមានការហក់ឡើង នៅតំបន់ដូចជា១-ច្រកក្បាលស្ពាន ស្ថិតនៅស្រុកម៉ាលៃ ២-ច្រកអូរល្ងុង ស្ថិតនៅក្រុងប៉ោយប៉ែត ៣-ច្រកអូរបីជាន់ ស្ថិតនៅស្រុកអូររជ្រៅ ៤-ច្រកអូរកំបុត ស្ថិតនៅស្រុកថ្មពួកដែលច្រកទាំង០៤ ខាងលើមានទឹកហូរមកពីដីថៃតែជាទឹកភ្លៀងទេ។

សូមជម្រាបថា គិតត្រឹមម៉ោង ៦ព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ កម្ពស់ទឹក នៅខេត្តបន្ទាយមានជ័យមានកម្ពស់ ៤.៩០ម៉ែត្រ កើនឡើង ០.១៧សង់ទីម៉ែត្រ ដែលបណ្តាលមក ពីជំនន់ទឹកភ្លៀង និងទឹកហូរមកពីប្រទសថៃ៕

អត្ថបទ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម