ព័ត៌មានជាតិ
ប្រទះឃើញ រោងសង្វៀនប្រជល់មាន់ នៅកណ្តាលព្រៃសហគមន៍ តំបន់ការពារធម្មជាតិ វាលកំបោរ
ទីតាំងសង្វៀនជល់មាន់មួយកន្លែង នៅក្នុងព្រៃសហគមន៍ តំបន់ការពារធម្មជាតិវាលកំបោរ ស្ថិតក្នុងភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ត្រូវបានប្រជាសហគមន៍ប្រទះឃើញ និងរាយការណ៍ជូនសមត្ថកិច្ច។
ប្រជាសហគមន៍ បានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ ពួកគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលប្រទះឃើញរោងប្រក់តង់ពណ៌ខៀវ នៅចំកណ្តាលព្រៃសហគមន៍ នៅក្រោមរោងតង់នោះសុទ្ធតែសំបក់កំប៉ុងទឹកសុទ្ធ កំណាត់ស្បៃតូចៗ និងសំបក់ដុំស្កុត រុំជើងមាន់តខ្នាយជាដើម ដែលគេសង្ស័យថា ជាទីតាំងណាត់គ្នាប្រកួតប្រជែងជល់មាន់។ ការប្រមូលម្តុំគ្នានោះ ត្រូវបានគេប៉ាន់ស្មាន មានរយះពេលជាច្រើនខែកន្លងមកហើយ បើមើលស្ថានភាពផ្លូវចូលទៅ។
លោកវរសេនីយ៍ទោ ក្លុល ថើង អធិការនគរបាលស្រុកលំផាត់ បានបញ្ជាក់ថា សង្វៀនល្បែងលួចប្រជល់មាន់ ដែលជ្រកក្រោមដី សហគមន៍តំបន់ការពារធម្មជាតិ វាលកំបោរដោយស្ងាត់ៗ បែបនេះ លោកមានការសោកស្តាយខ្លាំងណាស់ ដោយមិនបានដឹងសោះ មិនដឹងថាគេនាំគ្នាជួបជុំលេងពីអង្កាលមក?
លោកថា លោកសហការជានិច្ច និងគ្រប់ពេលវេលា ដែលប្រជាពលរដ្ឋរាយការណ៍ ពីសកម្មភាពបទល្មើសផ្សេងៗដែលកើតមាន ក្នុងមូលដ្ឋានរបស់លោកគ្រប់គ្រង ដូចដឹងស្រាប់ហើយកន្លងមក លោកខំប្រឹងដុតដៃដុតជើង ទប់ស្កាត់ និងបង្ក្រាបបានជាច្រើនករណី ជាពិសេសករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងករណីចោរកម្មជាដើមបានជោគជ័យជាបន្តបន្ទាប់៕
អត្ថបទ៖ វុទ្ធឦសាន
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?