Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន ស្នើឲ្យថ្នាក់ដឹកនាំក្រុងបាវិត ត្រូវបន្តតាមដាន ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

បានផុស

នៅ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកា គណៈអចិន្ត្រៃយ៍​គណៈកម្មាធិកា​រ​កណ្តាល ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្តស្វាយរៀង បានស្នើឲ្យថ្នាក់ដឹកនាំក្រុងបាវិត ត្រូវបន្តតាមដាន និងផ្សព្វផ្សាយនូវអនុសាសន៍ថ្មីៗ របស់សម្តេចតេជោ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងរដូវកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អញ្ជើញ​ប្រកាស សេចក្ដីសម្រេច​ស្ដីពី​ការចាត់តាំង លោក លី ធុជ ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ក្រុង​បាវិត នា​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២១។​

​ថ្លែង​ក្នុងឱកាស​នោះ លោកជំទាវ ក៏បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ក​ម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល​សម្តេច​ទាំង​ទ្វេ តែងតែ​គិតគូរ​ខ្ពស់​ពី​សុខទុក្ខ និង​មានការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​ប្រជាព​រដ្ឋ​នៅ​ទូទាំងប្រទេស ជាពិសេស ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ដូចជា ការព្យាបាល ការឧបត្ថម្ភ​ផ្សេងៗ​ក្នុងអំឡុងពេល​បិទ​ខ្ទប់ ស្វែងរក​វ៉ាក់សាំង និង​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ។​

​លោកជំទាវ​ក៏បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​ក្រុមការងារ​គ្រប់​ថ្នាក់ រួមជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស គ្រប់​ថ្នាក់​បាន​យកចិត្តទុកដាក់​សហកា​រ បំពេញភារកិច្ច​សម្រេច​បាន​ជោគជ័យ​បន្តបន្ទាប់ ជាពិសេស លទ្ធផល​នៃ​ការរក្សាសន្តិសុខ ស្ថិរភាព​នយោបាយ​សណ្តា​ប់​ធ្នាប់​សាធារណៈ​បានល្អ​ប្រសើរ​នឹង​លទ្ធផល​នៃ​ការចាត់តាំង​អនុវត្ត ទទួលបាន​ជោគជ័យ​នូវ​ផែនការ របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​ក្នុងការ​ទប់ស្កាត់ ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ក្រុង​បាវិត​យើង​នេះ ។​

​លោកជំទាវ​ក៏បាន​ស្នើឱ្យ​ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្ស​ពាក់ព័ន្ធ​ទាំងអស់ ត្រូវមាន​ឧ​ត្ត​ម​គតិ​ស្មោះត្រង់​អស់ពី​ចិត្ត​ពី​ថ្លើម​ចំពោះ​គណបក្ស បន្ត​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និង​លិខិតបទដ្ឋាន​នានា របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​អនុវត្ត​ឱ្យបាន​ល្អ​តាម​គោលការណ៍​ណែនាំ​ចាត់តាំង របស់​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត ព្រមទាំង​កម្មវិធី​គោលនយោបាយ​របស់​គណ​បក្ស ដោយ​ប្រកាន់ខ្ជាប់​នូវ​តួនាទី គោលជំហរ​ស្មារតី​សតិអារម្មណ៍ ស្នេហា​ជាតិ មាតុភូមិ​និង​ប្រជាជន និង​ត្រៀម​ចូលរួម​នូវ​រាល់​គ្រប​សកម្មភាព និង​ដំណើរការ​នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​ឆ្នាំ ២០២២ និង​ការបោះឆ្នោត​តំណាងរាស្ត្រ ឆ្នាំ​២០២៣ នាពេលខាងមុខ​។ ជាពិសេស​ត្រូវ​ប្ដេជ្ញា​ចូលរួម​ថែរក្សា​ការពារ​នូវ​សមិទ្ធផល​នានា​របស់​សង្គមជាតិ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស ដែលមាន​រយៈពេល ៤៣​ឆ្នាំ កន្លងមកនេះ​។​

​នៅក្នុង​បរិការណ៍​កូ​វីដ​១៩​នេះ លោកជំទាវ​ក៏បាន​សើ្ន​ឲ្យ​សមាជិក សមាជិកា​ទាំងអស់​ត្រូវ​បន្ត​តាមដាន នូវ​សារ​នយោបាយ សេចក្តីសម្រេច និង​អនុសាសន៍ របស់​សម្តេច​តេ​ជោ ដែល​ទាក់ទង​នឹង​វិធានការណ៍​ថ្មីៗ​ទាក់ទង​នឹង​យុទ្ធនាការ និង​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ក្នុង​រដូវ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ យកទៅ​ផ្សព្វផ្សាយ​ជូន​ដល់​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ឲ្យ​បាន​ទូលំទូលាយ​នៅក្នុង​មូលដ្ឋាន និង​សុំ​ការយោគយល់​ពី​ប្រជាពលរដ្ឋ​អំពី​ការផ្អាក​នូវ​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ និង ត្រូវ​រៀន​រស់ក្នុង​បរិបទ​កូ​វីដ​១៩ និង​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ក្នុងការ​ការចូលរួម​ទប់ស្កាត់​ការ​រាលដាល​នៃ ជំងឺ​កូ​វីដ​១៩ នៅ​បន្ត​រក្សា និង​អនុវត្ត​គោលការណ៍​បង្ការ​ទប់ស្កាត់ និង​វិធាន​សុខាភិបាល «៣ ការពារ​-៣ កុំ​» ឱ្យបាន​ខ្ជាប់ខ្ជួន កុំ​ធ្វេសប្រហែស ហើយ​ត្រូវ​នាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ដែល​រាជរដ្ឋាភិបាល​ផ្តល់ជូន​ដោយ​ឥតគិតថ្លៃ​ឱ្យបាន​គ្រប់ៗ​គ្នា « ភាពស៊ាំ​សហគមន៍​រឹងមាំ​ពិតប្រាកដ​មួយ​» ដើម្បី​ទប់ទល់​នឹង​មេរោគ ប្រភេទ​ដែល​តា ឬ​ប្រភេទ​បំប្លែង​ខ្លួន​ថ្មី​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម