Connect with us

ព័ត៌មានជាតិ

អាងទឹកទាំង៥កន្លែង នៅលើដងស្ទឹងស្រែង ហក់ឡើងជិតដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន​

បានផុស

នៅ

បរិមាណ​ទឹកភ្លៀង​ដែល​បាន​ធ្លាក់​កម្រិត​ពី​៧៥​ទៅ​៨៥ ម​ម នា​ថ្ងៃទី​២៥-២៦ ខែកញ្ញា ឆ្នាំ​២០២១ នៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​ស្ទឹង​ស្រែង បាន​បង្ក​ឲ្យ​កម្ពស់​ទឹក​ក្នុង​អាងទឹក​ទាំង០៥​កន្លែង នៅលើ​ដងស្ទឹង​ស្រែង​ហក់​ឡើង​ជិត​ដល់ និង​ដល់​កម្រិត​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន តែ​ស្ថានភាព​កម្ពស់​ទឹក​នេះ​មិនអាច​ឈានដល់​កម្រិត​ប្រ​កាស​អាសន្ន​នោះទេ ដោយសារ​សមត្ថភាព​រំដោះ​ទឹក​របស់​សំណង់​បង្ហៀរ និង​សំណង់​ទ្វារ​ទឹកដោះ​បាន​លឿន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ញឹន កួន ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​ឧ​ត្ត​រ​មានជ័យ បានបញ្ជាក់​ឲ្យ​ដឹងថា ស្ថានភាព​កម្ពស់​ទឹក​នា​ព្រឹក​នេះ ៖

១-​អាងទឹក​០៥ ស្ថិតនៅ​ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ទឹក​មាន​កម្ពស់ ១,៦៥​ម៉ែត្រ កម្ពស់​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ២,០០​ម៉ែត្រ។​

២-​អាងទឹក​តា​ម៉ុក ស្ថិតនៅ​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ទឹក​មាន​កម្ពស់ ៣,៨៤​ម៉ែត្រ កម្ពស់​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន ៣,៨០​ម៉ែត្រ។​

៣-​អាងទឹក​ថ្មី ស្ថិតនៅ​ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ទឹក​មាន​កម្ពស់ ៣,៤៩​ម៉ែត្រ កម្ពស់​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន ៣,៥០​ម៉ែត្រ។​

៤-​អាងទឹក​ស្រែង​២ ស្ថិតនៅ​ឃុំ​ពង្រ ស្រុក​ចុងកាល់ ទឹក​មាន​កម្ពស់ ៣៩,៨០​ម៉ែត្រ កម្ពស់​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន ៣៩,៩០​ម៉ែត្រ។​

៥-​អាងទឹក​ស្រែង​១ ស្ថិតនៅ​ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ទឹក​មាន​កម្ពស់ ២៦,៥៥​ម៉ែត្រ កម្ពស់​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ២៧,០០​ម៉ែត្រ ៕​

អត្ថបទ៖ ​ចាន់ ធី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ២១ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម