Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនមេខ្យល់ម្នាក់ ដឹកពលករ ១៥នាក់ តាមគោយន្ត លួចឆ្លងដែនទៅធ្វើការនៅប្រទេសថៃ

បានផុស

នៅ

កងអនុសេនាធំលេខ៣ កម្លាំងវរ:សេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ឈរជើងក្នុងភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានឃាត់គោយន្តកន្ត្រៃ ១គ្រឿង ដែលដឹកមនុស្សចំនួន ១៥នាក់។ ក្នុងនោះមានស្រ្តីចំនួន ៨នាក់ កុមារា ១នាក់ មានបំណងលួចឆ្លងដែនទៅរកកាងារធ្វើ នៅប្រទេសថៃដោយខុសច្បាប់។

ក្នុងចំណោម ១៥នាក់នោះ មាន៖ មេខ្យល់ម្នាក់ ឈ្មោះឈុន ឆឺត ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ហើយការឃាត់ខ្លួនមេខ្យល់ បាននៅវេលាម៉ោង ៥រសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១។

មេខ្យល់ក្រោយពីកងកម្លាំងឃាត់ខ្លួន បានប្រគល់ទៅឲ្យស្នាក់ការសន្តិសុខ ៨៨៨ របស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកពលករទាំង ១៤នាក់ ត្រូវបានលោក យ៉ង់ យឺន អភិបាលរងស្រុកថ្មពួក ធ្វើកិច្ចសន្យា ហើយអនុញ្ញាតឲ្យពួកគាត់ វិលត្រឡប់ទៅលំនៅដ្ឋានវិញហើយ។

លោកអនុសេនីយ៍ឯក អ៊ុក សូរផុន មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកថ្មពួក បានឲ្យដឹងថា តាមការសួរមេខ្យល់ បានឆ្លើយសារភាពថា រូបគេពិតជាបានដឹកពលករ តាមគោយន្តកន្ត្រៃបម្រុងលួចឆ្លងដែន ទៅប្រទេសថៃរកការងារធ្វើពិតប្រាកដមែន ដោយពលករម្នាក់យកតំលៃឈ្នួល ១.៣០០បាត។ ក្រោយឃាត់ខ្លួនហើយ សមត្ថកិច្ចបានបញ្ជូនខ្លួនមេខ្យល់រូបនេះ ទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា មេខ្យល់ខាងលើដោយបានការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុ​ធហត្ថខេត្ត គឺជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដាក់ទោសទៅតាមច្បាប់៕

អត្ថបទ៖ វ៉ាន់ ណាង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម