ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ផ្តល់បរិក្ខារតេស្តរកមេរោគកូវីដ-១៩ មានតម្លៃជិត ១០ម៉ឺនដុល្លារ ដល់ខេត្តពោធិ៍សាត់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ផ្តល់បរិក្ខារតេស្តរកមេរោគកូវីដ-១៩ មានតម្លៃជិត ១០ម៉ឺនដុល្លារ ដល់ខេត្តពោធិ៍សាត់

បានផុស

នៅ

ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិបានផ្តល់សម្ភារៈ ឧបករណ៍ និងបរិក្ខារតេស្ដរកមេរោគកូវីដ-១៩ ប្រភេទ CPR  មានតម្លៃជិត ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជូនដល់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ប្រើប្រាស់ក្នុងការធ្វើតេស្ដរកមេរោគកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមគេហទំព័ររបស់ ក្រសួងរ៉ែ និងថាមពល នៅព្រឹកនេះបានបង្ហាញថា ពិធីប្រគល់ទទួលជំនួយខាងលើនេះ ត្រូវបានធ្វើឡើងនារសៀល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ នៅការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិសំពៅមាស ដោយបានការអញ្ជើញចូលរួមពី លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងា ររាជរដ្ឋាភិបាល ចុះជួយខេត្តពោធិ៍សាត់  និងលោក ម៉ៅ ធនិន អភិបា លនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងមន្ត្រីមួយចំនួនទៀត។

លោក ខូយ ឌី ប្រធានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា សម្ភារៈ និងឧបករណ៍ខាងលើ គឺជាអំណោយដ៏ថ្លៃថ្លារបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ តាមរយៈលោក ស៊ុយ សែម និងលោកស្រី ប្រគល់ជូនមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត មានតម្លៃជិត ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្នុងនោះមានម៉ាស៊ីន CPR មួយគ្រឿង មានលទ្ធភាពវិភាគបានចំនួន ៣៨៤សំណាក ក្នុងមួយលើក សារធាតុប្រតិករសម្រាប់លាយជាមួយសំណាកចំនួន ៣ពាន់សំណាក ទូសុវត្ថិភាពសម្រាប់លាយ និងយកសំណាកចំនួន ០៣ទូ ឧបករណ៍ក្រឡុក និងស្កែនក្នុងដំណើរការវិភាគចំនួន ០៣គ្រឿង ឈុត PPE ចំនួន០១កញ្ចប់ និងសម្ភារៈបរិក្ខារវេជ្ជសាស្ត្របន្ទាប់បន្សំមួយចំនួនទៀត។

លោកប្រធានមន្ទីរបន្តថា សម្ភារៈបរិក្ខារដែលទទួលបាននាពេលនេះ គឺជាប្រភេទបរិក្ខារដែលមានសារៈសំខាន់ណាស់ សម្រាប់ពិនិត្យស្រាវជ្រាវមេរោគកូវីដ-១៩ ហើយនៅពេលដែលម៉ាស៊ីននេះ ត្រូវបានដាក់ឱ្យដំណើរការ គឺជាឱកាសដែលផ្ដល់ឱ្យមន្ត្រីជំនាញ អាចមានលទ្ធភាពពង្រឹងសមត្ថភាពបន្ថែម ក្នុងការពិនិត្យស្រាវជ្រាវរកមេរោគកូវីដ១-៩ និងជាការរួមចំណែកមួយដ៏សំខាន់ ដើម្បីកាត់បន្ថយជាអតិបរិមា នៃការបញ្ជូនសំណាកទៅភ្នំពេញ ឬទៅបាត់ដំបង ដោយចំណេញពេលវេលា។

 លោក ម៉ៅ ធនិន ក្នុងនាមអាជ្ញាធរខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ស៊ុយ សែម ដែលបាននាំយកម៉ាស៊ីន CPR មកប្រគល់ជូនខេត្តពោធិ៍សាត់ សម្រាប់ជាតម្រូវការចាំបាច់ ក្នុងការធ្វើតេស្តរកមេរោគកូវីដ-១៩។ ព្រោះថាឧបករណ៍ និងសម្ភារៈទាំងអស់នេះ បើមិនមានការយកចិត្តទុកដាក់ខ្ពស់ និងទំនាក់ទំនងល្អ ពីលោករដ្ឋមន្ត្រីទេនោះ គឺពុំបាននោះឡើយ។

ថ្លែងក្នុងឱកាសនោះ លោក ស៊ុយ សែម បានលើកឡើងថា ប្រទេសកម្ពុជាយើងក៏ជាសមាជិកមួយ នៃអង្គការទីភ្នាក់ងារបរមាណូអន្តរជាតិ ក្នុងចំណោមប្រទេសសមាជិក១៧៣ប្រទេស។ ក្នុងរយៈពេលកន្លងមកនេះ យើងបានស្នើសម្ភារៈ បរិក្ខារបច្ចេកទេសវិទ្យាសាស្ត្រជាច្រើន ដើម្បីយកមកចែកជូនបណ្ដាក្រសួង ដូចជាក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងរ៉ែ និងថាមពល ដែលជាស្ថាប័នទំនាក់ទំនងតំណាងឱ្យកម្ពុជា។

លោករដ្ឋមន្ត្រីបានបន្តថា ខេត្តពោធិ៍សាត់ទទួលបានម៉ាស៊ីន សម្រាប់ធ្វើតេស្ត CPR ដែលម៉ាស៊ីននេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់រកមេរោគកូវីដ-១៩ ជូនប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ពិសេសកាត់បន្ថយការហត់នឿយ របស់មន្ត្រីសុខាភិបាល ដែលពីមុនមកពេលធ្វើតេស្ត CPR ម្ដងៗ ត្រូវយកទៅធ្វើនៅភ្នំពេញ ឬខេត្តបាត់ដំបង៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services