Connect with us

ព័ត៌មានជាតិ

កម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅឆ្នាំ២០២២

បានផុស

នៅ

នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មការ ADMM 2022 បាន ដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងតាមរយៈ​ប្រព័ន្ធ​វីដេអូ ដើម្បីពិភាក្សាការត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួររំលឹកថា នៅក្នុងកិច្ច​ប្រជុំ​ប្រុង​ប្រៀប​លើ​ខ្លឹម​សារ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​លើក​ទី​១៦​ និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ ​ឆ្នាំ​២០២២​ កាល​ពីថ្ងៃទី​២៨​ ខែ​ឧសភា ឆ្នាំ២០២១ កន្លងទៅនេះ កិច្ចប្រជុំបានធ្វើការពិនិត្យ​លើ​ខ្លឹម​សារ​ការប្រុងប្រៀប​លើ​ខ្លឹមសារ ​កិច្ចប្រជុំរដ្ឋមន្ត្រីការពារ​ជា​តិអាស៊ាន​លើក​ទី ១៦ និងកិច្ចប្រជុំពាក់ពន្ធ័ ឆ្នាំ២០២២ រួមមាន៖ មូលបទ អាទិភាពពិនិត្យមើលឯកសារ​ទស្សនៈទាន ឯកសារពិភាក្សា និង តារាងប្រតិទិនសំរាប់ការប្រុងប្រៀបកិច្ចប្រជុំរដ្ឋមន្ត្រី​ការពារជាតិអាស៊ានលើកទី ១៦ និងកិច្ចប្រជុំ​ពាក់ពន្ធ័ ឆ្នាំ២០២២ ដែលគ្រោង​នឹ​ងប្រារព្ធធ្វើ​ទាំង​នៅ​រាជ​ធានី​ភ្នំពេញ និងខេត្ត​សៀម​រាប។

សម្តេចពិជ័យសេនា ទៀ បាញ់  បានបញ្ជាក់នៅក្នុងកិច្ចប្រជុំនោះថា ការជ្រើសរើស​យកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ជាថ្ងៃប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​លើក​ទី ១៦ គឺជាការណ៍ត្រឹម​ត្រូវពីព្រោះថ្ងៃនេះគឺជា​ថ្ងៃប្រវត្តិសាស្ត្រ នៃថ្ងៃប្រារព្ធ​ខួបលើក​ទី​ ៤៥​ ឆ្នាំ ទិវាចងចាំ​ដំណើរឆ្ពោះទៅការ​ផ្តួលរំលំរប​បប្រល័យ​ពូជ​សាសន៍​ ប៉ុល ពត​។ 

សម្តេចិជ័យសេនា ទៀ បាញ់  រដ្ឋមន្ត្រីក្រសួងកា​រពារ​ជាតិ​បាន​មានប្រសាសន៍​ថា​ ការរៀបចំទទួលធ្វើជា​ម្ចាស់​ផ្ទះ អនុគណៈកម្មាការ​នានា​ដែលមាន​ភារកិច្ចចូលរួមរៀប​ចំធ្វើជា ម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន និង កិច្ចប្រជុំពាក់ពន្ធ័ឆ្នាំ២០២២ គឺត្រូវរៀបចំ​កិច្ចការទាំងឡាយ​ឱ្យ​បាន ១ ឆ្នាំមុន ដោយកិច្ចប្រជុំក្នុង​ឆ្នាំ២០២២ ខាងមុខ នឹងមានប្រជុំរដ្ឋមន្ត្រី​កា​​រពារជាតិ​អាស៊ាន បូក ​ថែម​ទៀត​៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា២ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម