Connect with us

ព័ត៌មានជាតិ

ទឹកទន្លេ មេគង្គ សេកុង និង សេសាន នៃខេត្តស្ទឹងត្រែង មានស្ថានភាពយ៉ាងណាហើយ?

បានផុស

នៅ

ស្របពេលកម្ពស់ទឹកតាមទន្លេស្ទឹងនៅ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តកំពង់ធំជាដើមហក់ឡើងជាបន្តបន្ទាប់ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅថ្ងៃទី២៧ ខែកញ្ញានេះថា ទឹកទន្លេមេគង្គ ទន្លេសេកុង និងទន្លេសេសាន ខេត្តស្ទឹងត្រែង ទន្លេខ្លះស្រក់តិចតួច និងខ្លះឡើងតិចតួចតែប៉ុណ្ណោះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ាង ប៉េង ប្រធានមន្ទីរធនធានទឹក ខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ទន្លេមេគង្គព្រឹកម្សិលមានកម្ពស់ ៨.៣០ម៉ែត្រ ព្រឹកនេះ ៨.៣៤ម៉ែត្រ ឡើង ៤ហ៊ុន (០.០៤ម៉ែត្រ) ខណៈប្រកាសអាសន្ននៅកម្ពស់ ១០ម៉ែត្រ។ ទន្លេសេកុង ព្រឹកម្សិលមានកម្ពស់ ៩.៥២ ព្រឹកនេះ ៩.២២ ស្រកបន្តិច (០.៣០ម៉ែត្រ) ខណៈកម្ពស់ប្រកាសអាសន្ន ១១.៥០ម៉ែត្រ។ និងទន្លេសេសាន ព្រឹកម្សិលមានកម្ពស់ ៨.២៥ម៉ែត្រ ព្រឹកនេះ ៨.៥៨ម៉ែត្រ ឡើងជាង៣តឹកប៉ុណ្ណោះ (០.៣៣ម៉ែត្រ) ខណៈកម្ពស់ប្រកាសអាសន្ន១០.៥០ម៉ែត្រ។

លោកប្រធានមន្ទីរបានបញ្ជាក់បន្ថែមថា ស្ថានភាពទឹកទន្លេទាំង៣ក្នុងខេត្តស្ទឹងត្រែង នៅព្រឹកនេះ បានធូស្រាលបន្តិចមកវិញ ព្រោះទឹកទន្លេមេគង្គ ទន្លេសេសាន និងទន្លេសេកុង ខ្លះបានស្រកតិចតួច និងខ្លះបានឡើងតិចតួចតែប៉ុណ្ណោះ។

លោក ប៉ាង ប៉េង បានឱ្យដឹងបន្តថា មានទន្លេខ្លះស្រកតិចតួច និងមានទន្លេខ្លះឡើងតិចតួច ដោយសារស្ថានភាព នៅតាមទន្លេផ្នែកខាងលើ ខ្លះមានភ្លៀងធ្លាក់ និងដងទន្លេខ្លះមិនមានភ្លៀងធ្លាក់។

លោកប្រធានមន្ទីរបានបញ្ជាក់ថា បើសិនជាភ្លៀងមិនមានការធ្លាក់ចុះបន្តទៀត ដូចថ្ងៃម្សិលមិញនោះ ទឹកទន្លេទាំងបីក្នុងខេត្តស្ទឹងត្រែង អាចនឹងបន្តស្រកចុះបន្តទៀត។ តែទោះជាយ៉ាងណា ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេទាំងបីត្រូវលើកកម្ពស់ការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយសារគ្រោះធម្មជាតិមិនទៀតទាត់នោះទេ វាអាចកើតឡើងគ្រប់ពេលវេលា៕

អត្ថបទ៖ ងិនលីម 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម