Connect with us

ព័ត៌មានជាតិ

របងថ្មដេប៉ូបូមខ្សាច់រលំសង្កត់ផ្ទះប្រជាពលរដ្ឋ នៅព្រែកព្នៅ មិនទាន់មានសំណង

បានផុស

នៅ

ដេប៉ូបូមខ្សាច់មួយកន្លែង ដែលមានរបងថ្មចំនួន៧ផ្ទាំងបានបាក់សង្កត់លើផ្ទះប្រជាពលរដ្ឋតាមបណ្ដោយផ្លូវជាតិលេខ៥ កាលពីថ្ងៃ២៤ ខែកញ្ញា ឆ្នាំ២០២១នោះ មកដល់ថ្ងៃទី២៧ ខែកញ្ញានេះមិនទាន់មានសំណងនៅឡើយទេ ដោយ​សារតែភាគីខាងក្រុមហ៊ុន និងប្រជាពលរដ្ឋចរចាមិនទាន់ត្រូវគ្នា។ ចំណុចកើតហេតុស្ថិតនៅ ចំណុចអតីតការ៉ាសរថយន្ដ ប្រេងឥន្ធនៈតេលា ស្ថិតនៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពេជ្រ ស៊ីនួន ចៅសង្កាត់ព្រែកព្នៅ បានប្រាប់ “កម្ពុជាថ្មី” តាមទួរស័ព្ទថា ផ្ទះដែលខូចខាតទាំងអស់ មានចំនួន៨ខ្នងផ្ទះ ស្មើនឹង៩គ្រួសារ ជាប្រភេទផ្ទះឈើប្រក់ស័ង្កសី មានទំហំ ៤គុណនឹង៧ម៉ែត្រ ត្រូវរងការខូចខាតស្ទើរតែស្រុង និងសម្ភារៈមួយចំនួនធំទៀតនៅក្នុងផ្ទះក៏ត្រូវរងការខូចខាតផងដែរ។ មកដល់ពេលនេះ ពលរដ្ឋទាំងនោះមិនទាន់មានសំណងនៅឡើយទេ ដោយខាងប្រជាពលរដ្ឋទាមទារសំណងខ្ពស់ពេក។

លោកបន្តថា លើកទី១សាលាសង្កាត់បានហៅខាងភាគីក្រុមហ៊ុន និងភាគីខាងប្រជាពលរដ្ឋមកដោះស្រាយជាមួយគ្នាម្តងហើយ តែមិនទាន់ត្រូវគ្នានោះទេ ដោយសារតែប្រជាពលរដ្ឋទារសំណងច្រើនពេករហូតដល់ ៥,០០០ដុល្លាក្នុង១ខ្នងផ្ទះ ចំណែកខាងក្រុមហ៊ុនហ៊ានឱ្យត្រឹម ២,០០០ដុល្លាប៉ុណ្ណោះ។ ទើបខាងភាគីក្រុមហ៊ុនដកឃ្លា យកទៅពិចាណាសិន យ៉ាងណានឹងជួបគ្នាពេលក្រោយបន្តទៀត។

លោកចៅសង្កាត់បញ្ជាក់ថា បន្ទាប់ពីចរចាមិនត្រូវគ្នា មន្ត្រីសង្កាត់បានទៅជួបសម្របសម្រួលជាមួយខាងភាគីប្រជាពលរដ្ឋ ជាលទ្ធផលប្រជាពលរដ្ឋបានទារសំណងចុះមកត្រឹម ៣,០០០ដុល្លា ហើយក្រុមការងារសង្កាត់បានទាក់ទងទៅខាងក្រុមហ៊ុនហើយ តែក្រុមហ៊ុនមិនទាន់ឆ្លើយតបមកវិញនោះទេ។

ទាក់ទងនឹងករណីនេះ ក្រុមការងារមិនអាចសុំការបំភ្លឺពីតំណាងក្រុមហ៊ុនបូមខ្សាច់បានទេ៕

អត្ថបទ៖ ឧត្តរ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម