Connect with us

ព័ត៌មានជាតិ

ត្រៀមរៀបចំនាំអំណោយអង្គការចំនួន២ ចែកជូនជនងាយរងគ្រោះសម័យកូវីដ

បានផុស

នៅ

​​អគ្គនាយកដ្ឋាន​ នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​លោក តូច ចាន់នី បាន​ថ្លែង​នូវ​ការ​សន្យាថា នឹង​នាំ​អំណោយ​ដ៏ថ្លៃថ្លា​អង្គការ​ម៉ា​រី​ណុល​កម្ពុជា និង​អង្គការ​ប្រភពទឹក​នៃ​សេចក្តីសង្ឃឹម នេះ​ទៅ​ចែកជូន​ជនរងគ្រោះ និង​ងាយ​រងគ្រោះ​ដែល​បាន​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​ជំងឺ​ដ៏កាច​សាហាវ​កូ​វីដ​១៩​ដល់ដៃ​ផ្ទាល់​តែម្ដង​ឆាប់ៗ​នេះ​។​

ការសន្យា​នេះ​ធ្វើឡើង​នៅទីស្តីការក្រសួង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៦​រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២១ ខណៈដែល​លោក​ តូច ចាន់នី ​អគ្គនាយកដ្ឋាន​បច្ចេកទេស នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បានទទួល​អំណោយ​ជា​អង្ករ​ចំនួន១​តោន និង​មី​ចំនួន​៧២​កេស តាមរយៈ​នាយកដ្ឋាន​សុខុមាលភាព​សង្គម ពី​អង្គការ​ម៉ា​រី​ណុល​កម្ពុជា និង​អង្គការ​ប្រភពទឹក​នៃ​សេច​ក្តីសង្ឃឹម ដើម្បី​ជួយ​ជនរងគ្រោះ និង​ងាយ​រងគ្រោះដែលមាន​ការចូលរួម​ពី​មន្ត្រី​លេខាធិកា​ដ្ឋា​ន មន្ត្រី​តំណាង​នាយកដ្ឋាន និង​តំណាង​អង្គការ​ជាច្រើនរូប​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក តូច ចាន់នី អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​បាន​ថ្លែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អង្គការ​ម៉ា​រី​ណុល​កម្ពុជា និង​អង្គការ​ប្រភព​ទឹក​នៃ​សេចក្តីសង្ឃឹម ដែល​បានផ្តល់​អំណោយ​ដល់​អគ្គនាយកដ្ឋាន​បច្ចេក​ទេស​ដើម្បី​ជួយ​ចែកជូន​បន្ត​ដល់​ជនរងគ្រោះ និង​ងាយ​រងគ្រោះ​ដែល​បាន​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​ជម្ងឺ​ដ៍​កាច​សាហាវ​កូ​វីដ​១៩​។​

លោក​អគ្គនាយកដ្ឋាន​បាន​សន្យាថា នឹង​នាំ​អំណោយ​ដ៏​ថ្លៃថ្លា​នេះ​ទៅ​ចែកជូន​ជនរងគ្រោះ និង​ងាយ​រងគ្រោះ​ដែល​បាន​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​ជម្ងឺ​ដ៍​កាច​សាហាវ​កូ​វីដ​១៩​ដល់ដៃ​ផ្ទាល់​តែម្ដង​។​

សូម​បញ្ចា​ក់ថា បើ​យោងតាម​សេចក្តី​ជូន​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​បាន​បញ្ចាក់​មុននេះ​ថា ដំណើរ​ការបើក​សាច់ប្រាក់​ពី​កម្មវិធី​ឧបត្ថម្ភ​សាច់ ប្រាក់​របស់​រាជរដ្ឋាភិបាល​នឹង​ជូន​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រ​យុ ទ្ធ​នឹង​កូ​វីដ​-១៩ សម្រាប់​ជុំ​ទី​៦​លើក​ទី​២​បាន​អនុវត្ត​ចាប់ ពីថ្ងៃ​ទី​២៥ ខែសីហា ដល់២៤ ខែកញ្ញា​ ឆ្នាំ២០២១ គឺមាន​រយៈពេល១​ខែ រួចរាល់​ហើយៗ​ពេលនេះ​បន្ត​ជុំ​ទី​៦​លើក​ទី​៣​ទៀត​។​

សេចក្តីជូនដំណឹង​បាន​បន្ថែមថា កិច្ចការ​នេះ​នឹងត្រូវ​អនុវត្តតាម​នីតិ​វិធី​ចំនួន​១០​ចំនុច​សំខាន់ៗ​ដូចខាង​ក្រោម៖​

ទី​១.​ចំពោះ​គ្រួសារ​ដែល​បាន​ផ្ទៀងផ្ទាត់​ទាំង ៤​ជុំ និង​ជុំ​ទី​៥ ទី​៦​លើក​ទី​១ ទី​២​រួចហើយ សូម​អញ្ជើញ​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នៅតាម​បញ្ជរ​វី​ង​ណាមួយ​ដោយ​មិន​តម្រូវ​ឱ្យមក​សាលាឃុំ សង្កាត់ សារជាថ្មី​ទៀត​ទេ​។​

ទី​២.​ចំពោះ​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ ដែលមាន​ប័ណ្ណ​សម ធម៌​មាន​ជុំ​ទី​១១ ទាំងអស់​នឹងត្រូវ​ផុត​សុពល​ភាព​នៃ​ការប្រើ​ប្រា ស់​ប័ណ្ណ​ចាស់ ហើយដោយ​ជំនួស​មកវិញ​ដោយ​ប័ណ្ណ​ជុំ​ទី​១៤ វិញ ។

ទី​៣. ចំពោះ​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ដែលមាន​ប័ណ្ណ​សម ធម៌​មាន​ជុំ​ទី​១១ ដែល​បាន​ជាប់​បន្តទៅ​ជុំ​ទី​១៤ ត្រូវយក​ប័ណ្ណ​ថ្មី ដែល​ផ្តល់​ដោយ​រដ្ឋបាល ឃុំ​សង្កាត់​ដើម្បី​យកទៅ​បើក​សាច់ ប្រាក់ឧបត្ថម្ភ​នៅតាម​បញ្ជរ​វី​ង​ដូច​ធម្មតា ដោយ​មិន​តម្រូវ​ឲ្យ​ទៅ​ផ្ទៀងផ្ទាត់​ឡើងវិញ​នៅតាម ឃុំ សង្កាត់ នោះទេ លើកឡើង​តែ​គ្រួសារ ដែល​ជាប់​ថ្មី​នៅ​ជុំ​ទី​១៤ ត្រូវ​ទៅ​ផ្ទៀងផ្ទាត់​នៅតាម ឃុំ សង្កាត់ ជាមុនសិន​មុន​ទៅ​បើកប្រាក់​នៅតាម​បញ្ជរ​វី​ង ។​

ទី​៤. ករណី​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ដែលមាន​ប័ណ្ណ​សម ធម៌​មាន​ជុំ​ទី​១១ មិនបាន​ជាប់​នៅក្នុង​ជុំ​ទី​១៤ បន្តទៀត តែ​បាន​ផ្ទៀងផ្ទាត់​រួចហើយ​នៅតាម​ឃុំ សង្កាត់ និង​មាន​លុយ​នៅសល់ ក្នុង​គណនី​របស់ខ្លួន​នោះ អ្នកទទួលផល​នៅ​អាច​ប្រើប្រាស់​ប័ណ្ណ​ជុំ​ទី​១១ ដើម្បី​ដក​ប្រាក់ ដែល​នៅសល់​នោះ​នៅ​គ្រប់​បញ្ជ​វី​ង​បាន តែ​អ្នកទទួលផល​នោះ​មិន​បានទទួល​ការឧបត្ថម្ភ​បន្តទៀត​នោះទេ ។​

ទី​៥.​ចំពោះ​គ្រួសារ​ដែល​បាន​ផ្ទៀងផ្ទាត់​ទាំង ៤​ជុំ និង​ជុំ​ទី​២ លើក​ទី​១ រួចហើយ លើកលែងតែ​ជុំ​ទី​១១ ដែល​មិនបាន​ជាប់​ជុំ​ទី​១៤ សូម​អញ្ជើញ​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នៅតាម​បញ្ជរ​វី​ង​ណាមួយ​ដោយ​មិន​តម្រូវ​ឱ្យមក​សាលាឃុំ សង្កាត់ សារជាថ្មី​ទៀត​ទេ​។​

ទី​៦. ចំពោះ​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ដែលមាន​ប័ណ្ណ​សម ធម៌​មាន​សុពលភាព ហើយ​មិនទាន់បាន​ផ្ទៀងផ្ទាត់​ទាំង ៤​ជុំ និ ង​គ្រួសារ​ក្រីក្រ ដែល​ទើប​ទទួលបាន​ប័ណ្ណ​សមធម៌​ថ្មី​សូម​អ​ញ្ជើ ញ​ទៅ​ផ្ទៀងផ្ទាត់​នៅ​សាលា ឃុំ សង្កាត់ ណាមួយ ដើម្បី​ទទួលបាន​ការឧបត្ថម្ភ​សាច់ប្រាក់​ក្នុង​ជុំ​ទី​៦ លើក​ទី​៣​នេះ​។​

ទី​៧.​ពេល​ទៅ​បើកប្រាក់​ឧបត្ថម្ភ​ជុំ​ទី​៦​លើក​ទី​៣​នៅតាម​បញ្ជរ​វី​ង តម្រូវឱ្យ​អ្នកទទួលផល​ត្រូវ​ភ្ជាប់​ទៅជា​មួយ​នូវ​ឯកសារ​ពាក់ព័ន្ធ​ដូចគ្នា​នឹង​ការបើកប្រាក់​ឧបត្ថម្ភ​លើក​មុនៗ​ផងដែរ ពិសេស​ប ណ្ណ​សមធម៌ ដែល​នៅមាន​សុពលភាព និង​ត្រូវ​ចងចាំ​លេខ​កូដ​សម្ងាត់​។​

ទី​៨.​ករណី​ភ្លេច​លេខ​សម្ងាត់ សូម​ទំនាក់ទំនង​អ្នកទទួលបន្ទុក​កម្មវិធី​នៅតាម​ឃុំ សង្កាត់ ឬ មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា រាជធានី ខេត្ត ។​

ទី​៩.​ក្នុងករណី​ប្រជាពលរដ្ឋ ឬ សាធារណជន ពិនិត្យឃើញ​ភាពមិនប្រក្រតី​ណាមួយ​ក្នុងការ​អនុវត្ត​កម្មវិធី ឬ ដក​សាច់ប្រាក​មិន បាន​នៅតាម​បញ្ជរ​វី​ង​ណាមួយ​នោះ សូម សាធារណជន និង​អ្នកទទួលផល​ទាំងអស់ ធ្វើការ​ទំនាក់​ទំនងជា​មួយ​អ្នក​កាន់​កម្មវិធី​នៅតាម​ឃុំ សង្កាត់ ឬ នៅ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ឬ មន្ទីរ​ផែនការ រាជធានី ខេត្ត​នីមួយៗ​។

ទី​១០.សូម គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ទាំងអស់​គោរព​នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​ដោយ​អនុវត្ត​នូវ​វិធានការ ៣​កុំ ៣​ការពារ នៅ​គ្រប់​ទីកន្លែង​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម