ព័ត៌មានជាតិ
ស្ត្រីដែលចាញ់បោកមេខ្យល់ នាំទៅរៀបការជាមួយជនជាតិចិន ត្រូវបានជួយសង្គ្រោះហើយ
ស្ត្រីវ័យក្មេងម្នាក់ឈ្មោះ សឿន បុប្ផា អាយុ២៣ឆ្នាំ មានស្រុកកំណើតភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលចាញ់បោកមេខ្យល់ នាំទៅរៀបការជាមួយបុរសជនជាតិចិន នៅប្រទេសចិននោះ ត្រូវបានជួយសង្គ្រោះហើយ និងកំពុងធ្វើនីតិវិធីបញ្ជូន មកកម្ពុជាវិញ នាពេលឆាប់ៗខាងមុខ នេះបើតាមមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស។
លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិកាអន្តរជាតិបានថ្លែងប្រាប់កម្ពុជាថ្មី នាព្រឹកថ្ងៃ២៧ ខែកញ្ញា នេះថា មកដល់ពេលនេះ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីនោះ កំពុងធ្វើការងារជាមួយអាជ្ញាធរចិន ហើយកំពុងពិនិត្យនីតិវិធី ដើម្បីបញ្ជូនគាត់មកវិញ។
សូមបញ្ជាក់ថា នារីរងគ្រោះខាងលើ បានចាញ់បោកមេខ្យល់ ទៅប្រទេសចិន កាលពីឆ្នាំ២០២០ និងបានរៀបការជាមួយបុរសជនជាតិ។ នាងបានរៀបរាប់ថា នាងឈ្មោះ សឿន បុប្ផា អាយុ២៣ ឆ្នាំ មានស្រុកកំណើតភូមិកោះព្រះ ឃុំកោះ ព្រះស្រុកសៀម បូក ខេត្តស្ទឹងត្រែង។ ដំបូងនាងត្រូវអ្នកស្គាល់គ្នា ដែលជួលផ្ទះនៅខេត្តជាមួយគ្នា លួងលោមនាងឲ្យមកធ្វើការនៅស្រុកចិន ដោយយកប្រាក់ (Comssion) ពីបុរសចិនចំនួន ២,០០០ ដុល្លារនៅខែធ្នូ ឆ្នាំ ២០២០ ប៉ុន្តែទៅដល់មិនបានធ្វើការអ្វីទេ ដោយមេខ្យល់យកនាងទៅឲ្យយកប្តីចិន នៅផ្ទះលេខ ៣៥លីងជូ ភូមិជីនជូ ទីក្រុងដាលីងសាន (តុងកួន) ខេត្តក្វាងទុង ។ នាងថា ប្តីចិនរបស់នាង និងម៉ែឪក្មេក ជាមនុស្សស្លូតទេ តែមានជីវភាពមិនធូរធារ ដោយប្តីរបស់នាងធ្វើការនៅរោងចក្រ និងបានផ្ញើប្រាក់មកផ្ទះបាន២ដងដែរ ។
នាងបានអះអាងថា ស្ថានកុងស៊ុលខ្មែរបានទាក់ទងនាងតាម Wechat ឲ្យនាងរង់ចាំ និងថា ខាងស្ថានកុងស៊ុលខ្មែរនិយាយប្រាប់ថា រឿងនេះស្រេចលើប៉ូលិសចិនធ្វើការ ណាមួយពិបាកកំពុងកើតកូវីដផង ឥឡូវអស់រយៈពេល៣ ខែហើយនាងរង់ចាំដោយអន្ទះសា ដើម្បីបានមកស្រុក កំណើតវិញ។ ស្ត្រីរូបនោះបញ្ជាក់ថា ប្តីរបស់នាងក៏បានអនុញ្ញាតឲ្យនាងមកស្រុកខ្មែរវិញដែរ ដោយបានប្រគល់លិខិតស្នាម និងលិខិតឆ្លងដែនឲ្យនាងវិញដែរ តែគ្មានលទ្ធភាពឲ្យប្រាក់នាងមកទេ ដូច្នេះទើបអំពាវនាវខាងស្ថានកុងស៊ុលខ្មែរយើងជួយនាង។
នាងថ្លែងដែរថា នៅទីនោះពិបាករស់នៅ គ្មានសេរីភាព ដោយសារទៅខុសច្បាប់ គ្មានការងារធ្វើ ឯនៅស្រុកខ្មែរឪពុកម្តាយក៏មានជំងឺ ជំពាក់ធនាគារ ទើបនាងចង់មកធ្វើការនៅស្រុកខ្មែរវិញជួយគ្រួសារ៕
អត្ថបទ៖ កោះកែវ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ