Connect with us

ព័ត៌មានជាតិ

ទាហាននៅកំពង់ឆ្នាំង បើកយុទ្ធនាការ​ ត្រៀមសង្គ្រោះបន្ទាន់ នូវគ្រោះមហន្តរាយ

បានផុស

នៅ

អភិបាលរងខេត្តកំពង់ឆ្នាំង លោក នៃ ចារី នៅថ្ងៃទី ២៧ ខែកញ្ញានេះ បានចុះត្រួតពិនិត្យ កម្លាំងកងទ័ព មធ្យោបាយ ឧបករណ៍ សម្ភារត្រៀមចល័ត សង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ ក្នុងភូមិសាស្ត្រ ខេត្តកំពង់ឆ្នាំង នៅក្នុងទីបញ្ជាការប្រតិបត្តិការសឹករងកំពង់ឆ្នាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នៃ ចារី បានឱ្យដឹងថា ក្នុងនាមជាកងកម្លាំង រុករក និងសង្គ្រោះបន្ទាន់ត្រូវតែត្រៀមសម្ភារ ឧបករណ៍ជាចាំបាច់គ្រប់ពេលវេលានិងជានិច្ចជាកាល ដើម្បីចេញរុករក និងសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះដែលរងគ្រោះដោ យទឹកជំនន់ឱ្យបានទាន់ពេលវេលាពេលមានហេតុការកើតឡើង។

លោកអភិបាលរងខេត្តបានបន្តថា រាល់មធ្យោបាយ នានា ដូចជារថយន្ត ទូកកាណូត និងឧបករណ៍ផ្សេងៗទៀត សម្រាប់​សង្គ្រោះបន្ទាន់ ត្រូវតែពិនិត្យជាប្រចាំ ដើម្បីពេលចេញប្រតិបត្តិការត្រូវតែមានប្រសិទ្ធភាព ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ឬគ្រោះ មហន្តរាយនានា ដែលកើតឡើងជាយថាហេតុ។

ដោយត្រូវថែរក្សាទុកដាក់ឧបករ ណ៍ទាំងនោះឲ្យបានត្រឹមត្រូវទៅតាមបច្ចេកទេសដែលបានទទួលការប ណ្ដុះបណ្ដាលក្នុងពេលកន្លងមក។

នៅក្នុងឱកាសនោះដែរលោក ឧត្តម សេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាអនុប្រធានក្រុមការងាររុករកស ង្គ្រោះបន្ទាន់ និងសន្តិសុខនៃគណៈ កម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ឆ្នាំង ក៏បានបញ្ជាក់អោយដឹងថា យុទ្ធនាការសមយុទ្ធសង្គ្រោះបន្ទាន់នៅនៅព្រឹកនេះ យើងបានប្រើ ប្រាស់កងកម្លាំងសរុប ចំនួន ៦១ នាក់ ចេញប្រតិបត្តិការ ចល័តក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ដោយប្រើមធ្យោបាយរថយន្តធន់តូចចំនួន ៦ គ្រឿង រថយន្តធំ ១ គ្រឿង កាណូត ៣ គ្រឿង និងសម្ភារៈសង្គ្រោះបន្ទាន់ មួយចំនួនទៀតផងដែរ។

លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា ក៏បានបន្តដែរថា កងកម្លាំងដែលបានសមយុទ្ធនៅព្រឹកនេះសុទ្ធតែបានទទួលការបណ្ដុះបណ្ដាល ជាក្រុមរុករក និងសង្គ្រោះ គ្រោះមហន្ត រាយនានាពិសេសទឹកជំនន់ ដែលក្នុងស្ថានភាពបច្ចុប្បន្នកំពុងតែជន់ឡើងជារៀងរាល់ថ្ងៃ។

មន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា កម្រិតទឹកជំនន់នៅថ្ងៃទី ២៧ ខែកញ្ញា នេះមានកម្ពស់ ៦,៩៤ ម៉ែត្រ បើប្រៀបធៀបទៅឆ្នាំ ២០២០ ទឹកមានកំពស់ត្រឹមតែ ៥ ,៧៩ ម៉ែត្រ គឺខ្ពស់ជាងឆ្នាំចាស់ ១ ,២៤ម៉ែត្រ ចំណែកកម្រិតទឹក ដែលត្រូវប្រកាសអាសន្នក្នុងខេត្ត គឺកម្ពស់ ១១ ម៉ែត្រ៕

ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម