Connect with us

ព័ត៌មានជាតិ

ផ្នែកខាងលិចនៃប្រាសាទត្រពាំងផុង ត្រូវបានជួសជុលរួចរាល់

បានផុស

នៅ

ប្រាសាទត្រពាំងផុង ជាប្រាសាទទោល សាងសង់អំពីឥដ្ឋ ស្ថិតនៅក្នុងភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ប្រាសាទ​នេះ​ត្រូវបាន​សាងសង់ឡើង នៅ​ពាក់កណ្តាល​សតវត្សរ៍​ទី​៩ ដោយ​ព្រះបាទ​ជ័យ​វរ្ម័នទី​៣​។ ដោយសារ​កត្តា អាកាសធាតុ អាយុកាល និង​កត្តា​មនុស្ស ធ្វើឱ្យ​ប្រាសាទ​នេះ មាន​សភាព​ទ្រុឌទ្រោម​ជាខ្លាំង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក សារាយ គឹម​ហួល បុរាណ​វិទូ និង​ជា​ប្រធាន​អភិរក្ស​តំបន់​រលួស​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថា ក្រុមការងារ​បានចាប់ផ្តើម​ការងារ​ជួសជុល ប្រាសាទត្រពាំងផុងផ្នែកខាងលិចកាលពីដើមឆ្នាំ២០២១មក ដោយគ្រោងនឹងចំណាយពេលវេលា​ចំនួន១ឆ្នាំ។ ប៉ុន្តែរហូតមកដល់ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ចប់ការជួសជុលដោយជោគជ័យ។​

​លោក​បន្តថា ទោះបី​ការងារ​ជួសជុល​ត្រូវបាន​បញ្ចប់ តែ​ក៏មាន​ក្រុមការងារ​ផ្នែក​អភិរក្ស ធ្វើការ​យាមល្បាត និង​ថែទាំ​ប្រាសាទ ជាប្រចាំ ហើយ​ក៏​មាន​គម្រោង​ជួសជុល​ប្រាសាទ​នេះ​នៅ​ផ្នែក​ផ្សេងៗ​ទៀត​។​

​សូម​ជម្រាប​ផង​ដែរ​ថា ប្រាសាទត្រពាំងផុង មាន​ទំហំ​ខឿន ៧​ម៉ែត្រ​បួន​ជ្រុង កម្ពស់​១៦​ម៉ែត្រ ជា​ប្រាសាទ​ទោល ធ្វើ​អំពី​ឥដ្ឋ​។ ប្រាសាទ​នេះ ធ្លាប់មាន​ប្រវត្តិ​ជួសជុល និង​ធ្វើ​កំណាយ​ស្រាវជ្រាវ​ម្តង​រួចមកហើយ កាលពី​អំឡុង​ឆ្នាំ​១៩៣៦ ដោយ​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស​៕

អត្ថបទ៖ ​គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម