Connect with us

ព័ត៌មានជាតិ

គ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចង់បើកឡើងវិញ ត្រូវចុះ MOU ជាមួយក្រសួងអប់រំសិន

បានផុស

នៅ

គ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនដែលមានបំណងចង់បើកដំណើរការសាលារៀនឡើងវិញនាពេលខាងមុខនេះ ត្រូវចុះអនុស្សារណៈយោគយល់ MOU ជាមួយក្រសួងអប់រំ យុវជន និងកីឡា ជាមុនសិនទើបអាចបើកបាន។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងនៅក្នុងសេចក្តីណែនាំ ស្តីពី ការបើកដំណើរការឡើងវិញគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន ចុះថ្ងៃទី២៧ ខែកញ្ញានេះថា មុននឹងបើកដំណើរការសាលារៀនឡើងវិញ គ្រឹះស្ថានឧត្តមសិក្សាត្រូវដាក់ពាក្យស្នើសុំមកក្រសួង។ បន្ទាប់មកចុះអនុស្សារណៈនៃការយោគយល់ជាមួយគ្នាជាមុនសិន ទើបអាចដំណើរការបាន ប្រសិនបើគ្រឹះស្ថានឧត្តមសិក្សានោះបានបំពេញទៅតាមលក្ខខណ្ឌដែលក្រសួងបានដាក់ចេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោករដ្ឋមន្ត្រី គ្រឹះស្ថានឧត្តមសិក្សាត្រូវរៀបចំយន្តការរៀន និងបង្រៀននៅក្នុងថ្នាក់រៀន ផែនការសិក្សា (ការបែង ចែកម៉ោងចូលរៀន ម៉ោងសម្រាក ម៉ោងចេញពីគ្រឹះស្ថាន) បំណែងចែកនិស្សិតតាមចំនួន កំណត់ហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹងសម្រាប់ដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធ អនឡាញ ពិធីសារនៃការអនុវត្តប្រតិបត្តិនៅក្នុងមន្ទីរពិសោធន៍ ឬសាលសហសិក្សា ពិធីសារនៃដំណើរការស្រាវជ្រាវឯកសារស្តីពីវិសាលភាពផែនការអនុវត្តដោយមានកាលបរិច្ឆេទកំណតនឹងលំដាប់លំដោយនៃការបង្រៀន និងរៀន ការអនុវត្តប្រតិបត្តិ និងការស្រាវជ្រាវ ទៅតាមកម្មវិធីបណ្ដុះបណ្ដាល ឆ្នាំសិក្សា ឬក្រុមនិស្សិត (ប្រសិនបើចាំបាច់)។

លោករដ្ឋមន្ត្រីបានបន្តទៀតថា គ្រប់ឯកសារទាំងអស់ ដែលពាក់ព័ន្ធនឹងការស្នើសុំបើកដំណើរការបង្រៀន និងរៀន ការអនុវត្ត ប្រតិបត្តិ និងការស្រាវជ្រាវ របស់គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ត្រូវចម្លងជូនរដ្ឋបាលរាជធានី ខេត្តឱ្យបានជ្រាបជាព័ត៌មាន។

លោករដ្ឋមន្ត្រីបានបន្ថែមថា ការបើកដំណើរការបង្រៀន និងរៀន ការអនុវត្តប្រតិបត្តិ និងការស្រាវជ្រាវ នៅគ្រឹះស្ថានឧត្តមសិក្សា តូ្រវចាប់ផ្ដើមពីកម្រិតសាកល្បងអាស្រ័យតាមស្ថានភាពជាក់ស្តែងនៃគ្រឹះស្ថានឧត្តមសិក្សានីមួយៗ (ទីតាំងចំនួននិស្សិត ប្រភេទជំនាញ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងសង្គម) ក្នុងទ្រង់ទ្រាយតូច ដែលអាចគ្រប់គ្រងបាន និងសម្រាប់ការដកស្រង់បទពិសោធន៍ និង ឧត្តមានុវត្តន៍។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា គ្រឹះស្ថានឧត្តមសិក្សា ត្រូវបង្កើតយន្តការកាត់បន្ថយហានិភ័យ ដោយមានការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធ (គណៈគ្រប់គ្រងបុគ្គលិកអប់រំ) អាស័យតាមស្ថានភាពជាក់ស្ដែងទៅតាមគ្រឹះស្ថាននីមួយៗ និងការសិក្សាជាលក្ខណៈវិទ្យាសាស្ត្រហើយត្រូវបង្កើត ការផ្តល់ព័ត៌មាន និងពិគ្រោះយោបល់ជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពិភាក្សាលើស្ថានភាពដែលកើតមានឡើង នៅក្នុងដំណាក់កាលនីមួយៗនៃ ការបើកដំណើរការ និងស្វែងរកដំណោះស្រាយរួមគ្នា។

លើសពីនេះទៀត ការបើកដំណើរការបង្រៀន និងរៀន ការអនុវត្តប្រតិបត្តិ និងការស្រាវជ្រាវនៅគ្រឹះស្ថានឧត្តមសិក្សា ត្រូវគោរពតាមបទដ្ឋានសុខាភិបាលជាចាំបាច់ ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនបំផុតនូវគោលការណ៍ប្រតិបត្តិស្តង់សម្រាប់ការលើកកម្ពស់សុខភាព និងសុវត្ថិភាពសិក្សា ក្នុងការបង្រៀន និងរៀនតាម បណ្តុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក៏ដូចជាសេចក្តីណែនាំ និងវិធានការសុខាភិបាលផ្សេងទៀត។

គ្រឹះស្ថានឧត្តមសិក្សាត្រូវមានមធ្យោបាយជាក់លាក់ សម្រាប់បម្រើដល់ការឆ្លើយតប ក្នុងករណីសង្ស័យថាមានរោគសញ្ញាជំងឺកូវឹង-១៩ នៅលើបុគ្គលណាម្នាក់ដែលមានវត្តមានក្នុងបរិវេណ គ្រឹះស្ថានសិក្សា ការទំនាក់ទំនងជាមួយភ្នាក់ងារសុខាភិបាល និងយន្តការអន្តរាគមន៍ផ្នែក សុខាភិបាល ដើម្បីត្រួតពិនិត្យស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩។

លោករដ្ឋមន្ត្រីបានបន្តថា ត្រូវបន្តអនុវត្តវិធីសាស្ត្រនៃការសិក្សាតាមបែបចម្រុះ សម្រាប់និស្សិតដែលរៀនក្នុងថ្នាក់ដោយផ្ទាល់ និងរៀនតាមប្រព័ន្ធអនឡាញ និងត្រូវធ្វើឡើងដោយគោលការណ៍ស្ម័គ្រចិត្ត និងសមធម៌ ហើយគ្រឹះស្ថានឧត្តមសិក្សា ត្រូវទទួលខុសត្រូវនូវរាល់បាតុភាព ដែលកើតឡើងដោយការៀបចំដំណើរការ សាកល្បងបង្រៀន និងរៀន ការអនុវត្តប្រតិបត្តិ និងការស្រាវជ្រាវនេះ។

ក្រៅពីនេះ គ្រឹះស្ថានឧត្តមសិក្សា ត្រូវទទួលខុសត្រូវដោយខ្លួនឯង នូវការវិនិយោគបន្ថែមលើការបំពាក់សម្ភារៈ បរិក្ខារចាំបាច់សម្រាប់អនុវត្តវិធានការសុខាភិបាល ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការបង្រៀន តាមអនឡាញ។ គណៈគ្រប់គ្រងគ្រឹះស្ថានឧត្តមសិក្សា វាយតម្លៃកម្រិតហានិភ័យនៃការផ្ទុះឡើង និងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងបរិវេណនៃគ្រឹះស្ថានឧត្តមសិក្សា ព្រោះថាក្រសួងបានផ្តល់សិទ្ធិក្នុងការសម្រេចចិត្ត និងការទទួលខុសត្រូវជាលក្ខណៈស្ថាប័ន ជូនដល់គណៈគ្រប់គ្រង គ្រឹះស្ថានឧត្តមសិក្សា ក្នុងការកំណត់កាលបរិច្ឆេទ និងលំដាប់លំដោយនៃការសាកល្បងដំណើរការ បង្រៀន និងរៀន ការអនុវត្តប្រតិបត្តិ និងការស្រាវជ្រាវ ដែលអាចសម្រេចចិត្តក្នុងការបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញ ទាំងស្រុងជាបន្តទៀត ឬសាកល្បងដំណើរការបង្រៀន និងរៀន ការអនុវត្តប្រតិបត្តិ និងការស្រាវជ្រាវ នៅកាលបរិច្ឆេទកំណត់ណាមួយ អាស្រ័យទៅតាមស្ថានភាពជាក់ស្ដែង។

លោករដ្ឋមន្ត្រីបានលើកឡើងទៀតថា ការប្រមូលផ្តុំ និងការជួបជុំរវាងបុគ្គលិកអប់រំ និងនិស្សិត នៅក្នុងដំណើរការបង្រៀននិងរៀន ការអនុវត្ត ប្រតិបត្តិ និងការស្រាវជ្រាវ មានចំនួនមិនឱ្យលើស ២០នាក់ក្នុង១ថ្នាក់ឡើយ ដោយធានាបាននូវគម្លាតសុវត្ថិភាពយ៉ាងតិច ១ម៉ែត្រកន្លះ ហើយត្រូវរៀបចំបែងចែកបុគ្គលិកអប់រំ និងនិស្សិតដែលអាចមកចូលរួមក្នុងដំណើរការសាកល្បងនៃការបង្រៀន និងរៀន ការអនុវត្តប្រតិបត្តិ និងការស្រាវជ្រាវ ដូចជានិស្សិតដែលពុំមានលទ្ធភាពរៀនតាមប្រព័ន្ធអនឡាញ ទាល់តែសោះ បុគ្គលិកអប់រំ និងនិស្សិត ដែលត្រូវសិក្សានៅក្នុងកម្មវិធីបណ្តុះបណ្តាល ឬ តម្រូវឱ្យមានការអនុវត្តប្រតិបត្តិនៅឆ្នាំសិក្សាពចុងក្រោយ ដែលត្រូវត្រៀមប្រឡងបញ្ចប់ការសិក្សា ឬដែលត្រូវសិក្សាមុខវិជ្ជាចាំបាច់ណាមួយ ដែលតម្រូវឱ្យ មានការជួបមុខគ្នាបុគ្គលិកអប់រំ និងនិស្សិតដែលត្រូវចូលរួមនៅក្នុងដំណើរការស្រាវជ្រាវ ការចុះទីវាល ការពិសោធន៍វិទ្យាសាស្ត្រ។ល។

ចំពោះការរៀន និងបង្រៀនក្នុងថ្នាក់សម្រាប់សាស្ត្រាចារ្យ និងនិស្សិតដែលបានចាក់វ៉ាក់សាំង និងដែលគ្មានរោគប្រចាំខ្លួន បុគ្គលិកអប់រំ ឬនិស្សិតដែលមានអាយុលើសពី៥០ឆ្នាំឡើងទៅ ឬដែលមានជំងឺប្រចាំកាយ គួរតែបន្តបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញ។

លោករដ្ឋមន្រ្តីបានបន្ថែមថា ការចាប់ផ្ដើមនៅដំណាក់កាលសាកល្បងនៃការបង្រៀន និងរៀន ការអនុវត្តប្រតិបត្តិ និងការស្រាវជ្រាវ ត្រូវផ្តល់ជូនជាអាទិភាពសម្រាប់បុគ្គលដែលបានចាក់វ៉ាក់សាំងបង្ការជំងឺត្ត៨-១៩ បាន២ដួស ដែលមានបញ្ជាក់ដោយប័ណ្ណចាក់វ៉ាក់សាំង។

ជាងនេះទៀត មិនអនុញ្ញាតឱ្យមានការលក់ដូរចំណីអាហារ អាហារដ្ឋាន សកម្មភាពកីឡា ការប្រើប្រាស់ប្រភពទឹកទទួលទានរួមគ្នាឡើយ នៅក្នុងដំណាក់កាលសាកល្បង។ ទន្ទឹមនឹងនេះ គ្រឹះស្ថានឧត្តមសិក្សាត្រូវហាមឃាត់ និងត្រូវចាត់វិធានការរដ្ឋបាលយ៉ាងម៉ឺងម៉ាត់ចំពោះការប្រាស្រ័យទាក់ទងគ្នាជាលក្ខណៈរូបសាស្ត្រ ឬទំនាក់ទំនងឆ្លងពីថ្នាក់រៀនមួយទៅថ្នាក់រៀនមួយទៀត។ បុគ្គលដែលមានវត្តមាននៅក្នុងបរិវេណគ្រឹះស្ថានសិក្សា ត្រូវតែពាក់ម៉ាស់ជាប្រចាំ និងជាកាតព្វកិច្ច និងត្រូវពង្រឹងការអនុវត្តវិធានការណ៍ ៣ការពារ៣កុំ ឱ្យបានខ្ជាប់ខ្ជួន។

មិនតែប៉ុណ្ណោះ ក្រសួងបានណែនាំឱ្យមានការធ្វើតេស្តកូវីដ-១៩ដល់សាស្ត្រាចារ្យ និងនិស្សិតគ្រប់រូប ប្រសិនបើមានលទ្ធភាព មុនពេលចាប់ដំណើរការ និងក្នុងពេលសាកល្បងបង្រៀន និងរៀន ការអនុវត្តប្រតិបត្តិ និងការស្រាវជ្រាវ។

លោករដ្ឋមន្ត្រីបានបន្ថែមថា ក្នុងករណីមានការផ្ទុះឡើង ឬការឆ្លងរាលដាលជំងឺកូដ-១៩ ចំពោះបុគ្គលណាមួយដែលធ្លាប់មាន ឬ កំពុងមានវត្តមាននៅក្នុងបរិវេណនៃគ្រឹះស្ថាននីមួយៗ គណៈគ្រប់គ្រងគ្រឹះស្ថានឧត្តមសិក្សា ត្រូវចាត់វិធានការឆ្លើយតបជាបន្ទាន់ដូចជា ការផ្អាកដំណើរការគ្រឹះស្ថានសិក្សាជាបណ្ដោះអាសន្ន និងធ្វើចត្តាឡីស័ក១៤ថ្ងៃចំពោះអ្នកពាក់ព័ន្ធ និងការស្វែងរកដំណោះស្រាយណាមួយ ដោយមានការណែនាំពីភ្នាក់ងារសុខាភិបាល និងត្រូវផ្ដល់ព័ត៌មានជូនក្រសួងអប់រំ យុវជន និងកីឡា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម