Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន Smart Axiata គាំទ្រកម្មវិធីអភិវឌ្ឍន៍យុវជន អង្គការទស្សនៈពិភពលោក ក្នុងនាមជាដៃគូសហការ

បានផុស

នៅ

ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីលើកកម្ពស់ការអភិវឌ្ឍរបស់យុវជន ក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Smart Axiata បានប្រកាសគាំទ្រ ក្នុងភាពជាដៃគូដល់កម្មវិធីយុវជន និងការចូលរួម របស់​អង្គការ​ទស្សនៈ​ពិភពលោក​រហូតដល់​ខែកញ្ញា ឆ្នាំ​២០២២​។ កម្មវិធី​នេះ​នឹង​ផ្តល់​ការបណ្តុះបណ្តាល និង​ការតម្រង់ទិស​ដល់​កុមារ ក្មេង​ជំទង់ និង​យុវជន​ ដែលមាន​អាយុ​ពី​១២​ដល់​១៨​ឆ្នាំ ប្រមាណ​ជាង​២​ម៉ឺន​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កម្មវិធី​យុវជន និង​ការចូលរួម (Impact+) នឹង​ផ្តល់​ការ​គាំពារ​ដល់​កុមារ ក្មេង​ជំទង់ និង​យុវជន ក្នុងស្រុក​ចំនួន​៨ តាម​បណ្តា​ខេត្ត​ចំនួន​៦ រួមមាន​ខេត្តបាត់ដំបង កណ្តាល កំពង់ឆ្នាំង ព្រះវិហារ សៀមរាប និង ខេត្តតាកែវ ដើម្បី​ជួយ​ឱ្យ​ពួកគេ​ក្លាយជា​មនុស្សពេញវ័យ ​ដែលជា​ពលរដ្ឋ​សកម្ម​ពោរពេញ​ដោយ​សមត្ថភាព គុណ​តម្លៃ ការជឿជាក់ និង​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​ក្នុងសង្គម​។​

​លោក យាង សិ​ដ្ឋ​សម​ប្រាថ្នា អ្នកជំនាញ​បច្ចេកទេស​ជាន់ខ្ពស់​ផ្នែក​យុវជន​វ័យ​ជំទង់ និង​ការចូលរួម នៃ​អង្គការ​ទស្សនៈ​ពិភពលោក លើកឡើងថា​ក ម្មវិធី​យុវជន​ និង​ការចូលរួម ត្រូវបាន​បង្កើតឡើង​ ដើម្បីឱ្យ​ប្រាកដថា​យុវជន​ទទួលបាន​ការគាំទ្រ​នូវ​អ្វីដែល​ពួកគេ​ត្រូវការ​ សម្រាប់​បង្កើត​ក្តី​ស្រមៃ​នា​ថ្ងៃ​អនាគត ដាក់​គោលដៅ​និង​សម្រេច​បំណង​ផ្ទាល់ខ្លួន ក៏ដូចជា​ពង្រីក​លទ្ធភាព​នានា​សម្រាប់​ខ្លួន​ពួកគេ​ផងដែរ​។​

​លោក យាង សិ​ដ្ឋ​សម​ប្រាថ្នា មានប្រសាសន៍​បន្ថែមថា “​យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា​កម្មវិធី​នេះ នឹង​ផ្តល់​ជា​វេទិកា​ដ៏​មាន​សុវត្ថិភាព​មួយ​សម្រាប់​កុមារ ក្មេង​ជំទង់ និង​យុវជន ដើម្បីឱ្យ​ពួកគេ​កសាង​បំ​ណិ​ន​ជីវិត បង្កើត​ជម្រើស​បែប​វិជ្ជមាន​និង​ប្រកបដោយ​សុខុមាលភាព​ល្អប្រសើរ​ក្នុង​ជីវិត​ប្រចាំថ្ងៃ ធ្វើឱ្យ​ប្រសើរឡើង​នូវ​ជំនាញ​ភាពជា​អ្នកដឹកនាំ និង​ធ្វើឱ្យ​ពួកគេ​រស់នៅ​មាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​នៅក្នុង​សង្គម​។ ជំនាញ​ទាំងនេះ​ ជា​ទ្រព្យសម្បត្តិ​ដ៏​មានតម្លៃ​សម្រាប់​ពួកគេ​ ក្នុងការ​អភិវឌ្ឍ​ខ្លួន​ជា​ពលរដ្ឋ​សកម្ម និង​ក្លាយជា​អ្នកដឹកនាំ​ដ៏​មាន​សក្តានុពល​នាពេល​អនាគត​”​។​

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata លោក ថូ​ម៉ាស ហ៊ុន មានប្រសាសន៍ថា “​នៅ​ក្រុមហ៊ុន Smart យើង​ប្តេជ្ញាចិត្ត​ក្នុងការ​វិនិយោគ ដើម្បី​ការរីកចម្រើន​រយៈពេល​យូរអង្វែង​របស់​ប្រទេស​កម្ពុជា​។ ពួកយើង​គិតថា​ យុទ្ធសាស្ត្រ​ដែលមាន​និរន្តរ​ភាព​បំផុត​ ចំពោះ​កំណើនសេដ្ឋកិច្ច​ គឺ​ការវិនិយោគ​លើ​ការអភិវឌ្ឍ​យុវជន និង​មូលធន​មនុស្ស​។ យុវជន និង​ការចូលរួម គឺជា​កម្មវិធី​មួយ​ដែល​យើង​គាំទ្រ ព្រោះ​វា​ដំណើរការ​ដោយ​ផ្អែកលើ​ការអប់រំ ការណែនាំ​និង​កីឡា ដែល​ជួយ​យុវជន​ ក្នុងការ​បញ្ចេញ​នូវ​សក្តានុពល​ពេញលេញ​របស់​ពួកគេ និង​ស្វែងយល់​ពី​ឱកាស​ថ្មីៗ​និង​បង្កើន​លទ្ធភាព​រស់នៅ​ប្រកបដោយ​សុខភាព​ល្អ​និង​វិជ្ជមាន​”​។​

​លោក ថូ​ម៉ាស បាន​បន្ថែមថា “​យើង​មាន​មោទនភាព​យ៉ាងខ្លាំង​ចំពោះ​ភាពជា​ដៃគូ​ជោគជ័យ​ដែល​ត្រូវបាន​បង្កើតឡើង​រវាង​ក្រុមហ៊ុន Smart Axiata និង​អង្គការ​ទស្សនៈ​ពិភពលោក ។ យុវជន​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ទាំងនេះ ​គឺមាន​ភាពរឹងមាំ មាន​ទំនុកចិត្ត​ក្នុង​ខ្លួនឯង និង​មានការ​ប្តេជ្ញាចិត្ត​ដ៏​គួរ​ឲ្យ​កោតសរសើរ​។ យើង​មានជំនឿថា ​ពួកគេ​នឹង​បន្ត​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ជីវភាព​គ្រួសារ​ និង​សហគមន៍ ព្រមទាំង​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ ក្នុងការ​ធ្វើឱ្យ​សង្គម​កម្ពុជា​កាន់តែ​ប្រសើរឡើង​”​។​

​យុវតី សៀវ​ម៉ី វ័យ​១៦​ឆ្នាំ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​យុវជន និង​ការចូលរួម លើកឡើងថា ​ខ្លួន​ពិតជា​មាន​មោទកភាព​ ចំពោះ​បទពិសោធន៍​ ដែល​បានមកពី​ការរៀនសូត្រ ការដឹកនាំ​គម្រោង​សហគមន៍ និង​ការលេង​កីឡា​។ សៀវ​ម៉ី និយាយថា “​ឥឡូវនេះ ខ្ញុំ​មាន​ភាពជឿជាក់​គ្រប់គ្រាន់​ក្នុងការ​បញ្ចេញមតិ និង​លើកឡើង​ពី​ក្តីកង្វល់​របស់ខ្ញុំ សូម្បីតែ​ទៅកាន់​អាជ្ញាធរ​មូលដ្ឋាន​។ ខ្ញុំ​ថែមទាំង​រក្សា​ទំនាក់ទំនង​ជាមួយ​មិត្ត​ភ័​ក្រ និង​អ្នកភូមិ បាន​ល្អ​ជាង​មុន​ទៀតផង​។ ខ្ញុំ​អរគុណ​ដល់​បទពិសោធន៍​ដែល​ខ្ញុំ​ទទួលបាន​ពី​ក្លិប​យុវជន​”​។​

​នៅ​ឆ្នាំ​២០១៧ ក្រុមហ៊ុន Smart Axiata ក៏បាន​គាំទ្រ​ក្នុង​ភាពជា​ដៃគូ​ដល់​អង្គការ​ទស្សនៈ​ពិភពលោក​ ក្នុងការ​ចាប់ផ្តើម​កម្មវិធី One Goal ជា​គំនិត​ផ្តួចផ្តើម​មួយ​ដែល​ជួយ​លើកទឹកចិត្ត​យុវជន​ឱ្យមាន​ជម្រើស​ជីវិត​ ដែល​ប្រសើរ អភិវឌ្ឍន៍​ទំនាក់ទំនង​ប្រកបដោយ​ភាព​វិជ្ជមាន និង​ទទួល​បំ​ណិ​ន​ជីវិត​ ដែលមាន​សារៈប្រយោជន៍ ដើម្បី​កាត់បន្ថយ​ឥរិយាបថ​ដែលជា​ហានិភ័យ​តាមរយៈ​ការប្រកួត​បាល់ទាត់​ប្រចាំ​សប្តាហ៍​។ ចាប់ពី​ឆ្នាំ​២០១៧​ដល់​២០២០ យុវជន​ប្រមាណ​១៩០០០​នាក់ ទទួលបាន​អត្ថប្រយោជន៍​ពី​កម្មវិធី​នេះ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម