Connect with us

ព័ត៌មានជាតិ

វិបត្តិ​កូ​វីដ​១៩ ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ទេសចរ​អន្តរជាតិ​រហូត​ដល់​៨០,២​ភាគរយ និង​ប៉ះពាល់​ការងារ​ផ្ទាល់​ជាង​១១​ម៉ឺន​នាក់

បានផុស

នៅ

នេះ​ជា​ការ​បញ្ជាក់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​សារលិខិត​អបអរសាទរ​ទិវា​ទេសចរណ៍​ពិភពលោក​ឆ្នាំ​២០២១ ក្រោម​ប្រធានបទ “​ទេសចរណ៍​សម្រាប់​កំណើន​ប្រកបដោយ​បរិ​យាប​ន្ន (Tourism for Inclusive Growth) ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២១ នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ឡើង​ថា វិស័យ​ទេសចរណ៍ ដែលជា​វិស័យ​ពឹង​ផ្អែកលើ​ការ​ធ្វើដំណើរ​នោះ បាននឹងកំពុង​ទទួល​រង​ផលប៉ះពាល់​យ៉ាងដំណំ​ពី​វិបត្តិ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ លើ​គ្រប់ផ្នែក​ទាំងអស់ នៃ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ក្នុង​កម្រិត​ពិភពលោក​។ បើ​តាម​សម្តេច​តេ​ជោ “​ឆ្នាំ​២០២០ ចំនួន​ទេសចរ​អន្តរជាតិ​បាន​ធ្លាក់ចុះ​រហូតដល់​៧៣​ភាគរយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ការងារ​ផ្ទាល់​ពី​១០០​ទៅ​១២០​លាន​នាក់ និង​ការងារ​មិន​ផ្ទាល់​ជាច្រើន​រយ​លាន​នាក់​ថែមទៀត​។

ដោយឡែក​នៅ​កម្ពុជា ចំនួន​ទេសចរ​អន្តរជាតិ​បាន​ថយចុះ​រហូតដល់​៨០,២ ភាគរយ ប៉ះពាល់​ការងារ​ផ្ទាល់​ជាង​១១ ម៉ឺន​នាក់ និង​ការងារ​មិន​ផ្ទាល់​រាប់​ម៉ឺន​នាក់​ទៀត ហើយ​និន្នាការ​នេះ នឹង​បន្ត​ធ្លាក់ចុះ​តទៅទៀត​ក្នុង​ឆ្នាំ​២០២១​នេះ​”​។

ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​នេះ រាជរដ្ឋាភិបាល​បាន និង​កំពុង​ដាក់ចុះ​អនុវត្ត​កម្មវិធី​ជួយសង្គ្រោះ និង​កម្មវិធី​សាច់ប្រាក់​ជួយ​អាជីវកម្ម និង​បុគ្គលិក​ក្នុង​វិស័យ​ទេសចរណ៍ ក៏ដូចជា​ក្នុង​វិស័យ​ផ្សេងៗ​ទៀត រួមទាំង​ប្រជាពលរដ្ឋ​ក្រីក្រ​ទូទៅ ដែល​រង​ផលប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ផងដែរ ហើយ​ដែល​វិធាន​អន្តរាគមន៍​នេះ​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់ និង​បាន​ចូលរួម​ទ្រទ្រង់​លំនឹង​ម៉ាក្រូសេដ្ឋកិច្ច​រហូតដល់​ពេលបច្ចុប្បន្ន​។

ក្នុង​បរិការណ៍​បច្ចុប្បន្ន ខណៈដែល​មេរោគ​កូ​វីដ​-១៩​បំប្លែង​ថ្មី កំពុង​បន្ត​រីក​រាលដាល​ក្នុង​ពិភពលោក និង​មាន​ភាព​មិនច្បាស់លាស់​នៅ​ថ្ងៃ​អនាគត រាជរដ្ឋាភិបាល​កម្ពុជា បានកំណត់​ជា​មុំ​យុទ្ធសាស្ត្រ​គន្លឹះ​យ៉ាង​ម៉ឺងម៉ាត់ ដាក់ចេញ​នូវ​គោលនយោបាយ​ចាក់​ស្រោច​វាក់​សាំង​កូ​វីដ​-១៩ ឱ្យបាន​លឿន​តាម​គោលដៅ​កំណត់ បន្ត​ជំរុញ​អនុវត្ត​វិធានការ​រដ្ឋបាល និង​សុខាភិបាល ជាពិសេស​វិធាន “៣​កុំ ៣​ការពារ​” ដើម្បី​ជា​មូលដ្ឋាន នៃ​ការបើក​សកម្មភាព​សេដ្ឋកិច្ច និង​សង្គម​ពេញលេញ​ឡើងវិញ ជា​ជំហានៗ ក្នុង​គន្លង​ប្រក្រតីភាព​ថ្មី និង​ការ​ទទួលខុស​ត្រូវ​ខ្ពស់​។

​ជាមួយគ្នា​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​កោតសរសើរ​ដ​ល់​ផ្នែក​ឯកជន និង​ភាគី​ពាក់ព័ន្ធ​នានា​ក្នុង​វិស័យ​ទេសចរណ៍ ដែល​បាន​សហការ​ជាមួយ​ក្រសួងទេសចរណ៍​រៀបចំ និង​អនុវត្ត​វិធាន​សុវត្ថិភាព និង​អនាម័យ​សម្រាប់​អាជីវកម្ម​ទេសចរណ៍ និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អប្បបរមា (SOP) តាម​គន្លង​ប្រក្រតីភាព​ថ្មី សម្រាប់​មូលដ្ឋាន​អាជីវកម្ម និង​គោលដៅ​ទេសចរណ៍ សំដៅ​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩៕

ដោយ ៖ កោះ​កែវ

(FILES) In this file photo US Secretary of State Mike Pompeo speaks during a press conference at the State Department in Washington, DC on June 24, 2020. – US Secretary of State Mike Pompeo on July 14, 2020 urged free elections in Hong Kong after China said pro-democracy parties’ primaries may have breached a tough new security law. “Congratulations to Hong Kong’s pan-democrats for a successful primary. The Legislative Council election in September should be equally free and fair,” Pompeo wrote on Twitter. (Photo by MANDEL NGAN / POOL / AFP)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម