Connect with us

ព័ត៌មានជាតិ

អត់ទ្រាំ​នឹង​ការ​ឌឺដង​ច្រើនដង​ពេក ​យក​ដាវ​សាំ​ម៉ូ​រ៉ៃ​ដេញ​កាប់​ផ្តាច់​កដៃ​ម្ខាង​ទុកជា​ការព្រមាន

បានផុស

នៅ

បាត់ដំបង ៖ យុវជន​២​នាក់​បាន​ដេញ​កាប់​ជនរងគ្រោះ​ម្នាក់​ បណ្តាល​ឱ្យដាច់​កដៃ​ម្ខាង​ព្រោះតែ​ទាស់ទែង​ពាក្យ​សម្តី​គ្នា​ ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ស្ទាក់​ឃាត់ខ្លួន​ជនដៃដល់​បាន​ម្នាក់ ​ក្រោយ​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន​និង​កសាង​សំណុំរឿង​ត្រៀម​បញ្ជូន​ទៅកាន់​តុលាកា​ចាត់ការ​ផ្លូវច្បាប់​។

សមត្ថកិច្ច​ជំនាញ​បានបញ្ជាក់​ឲ្យ​ដឹង​ថា កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​នៅ​ថ្ងៃទី​២៧​ខែកញ្ញា​ឆ្នាំ​២០២១​នេះ​បានរៀបចំ​សំណុំរឿង​បញ្ជូន​ជន​ដៃដល់​១​នាក់​ទៅ​តុលាការ​តាម​នីតិវិធី​ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយមាន​ស្ថាន​ទម្ងន់ទោស​ប្រើ​ដាវ​សាំ​ម៉ូ​រ៉ៃ​ដេញតាម​កាប់​ជនរងគ្រោះ​បណ្តាល​ឲ្យ​ដាច់​កដៃ​ម្ខាង​ដែល​ករណីនេះ​បង្កឡើង​កាលពី​យប់​ថ្ងៃទី​២៦​ខែកញ្ញា​ឆ្នាំ​២០២១​នៅត្រង់ចំណុច​មុខ​ហាង​មី​ហ៊ិរ​ស្ថិតនៅ​ក្នុងភូមិ​អូរ​ដា​លើ​ ឃុំ​បឹងរាំង​ ស្រុក​កំរៀង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រភព​ខាងលើ​បញ្ជាក់​បន្តថា ​ជនសង្ស័យ​មាន​គ្នា​ចំនួន​ពីរ​នាក់ ​កាលពី​ថ្ងៃកើតហេតុ​បាន​ជិះ​ម៉ូតូ​ម៉ាក​អិច​ស៊ិ​ច​ទ័​រ​ ពណ៌​ខៀវ​១​គ្រឿង​ ហើយ​ដេញ​កាប់​ជនរងគ្រោះ​ឈ្មោះ​ឈឺ​ន ចាន់ថន​ ភេទ​ប្រុស ​អាយុ២៧​ឆ្នាំ មាន​មុខរបរ​កម្ម​ករ​ មាន​ទីលំនៅ​ភូមិ​បឹងរាំង ​ឃុំ​បឹងរាំង ​ស្រុក​កំរៀង​ ខេត្តបាត់ដំបង​រហូត​របួស​ធ្ងន់​ដាច់​កដៃ​ខាងឆ្វេង​ម្ខាង​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ភ្លាមៗ​ជនសង្ស័យ​ក៏បាន​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន​តែ​ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរ​បាល​ស្រុក​កំរៀង​តាម​ចាប់បាន​ម្នាក់​ចំណែក​ម្នាក់​ទៀត​រត់គេច​បាត់​កម្លាំង​កំពុង​បន្ត​ស្រាវជ្រាវ​។

ជនសង្ស័យ​មានឈ្មោះ​ធា ចាន់ថន ​ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ​ រស់នៅ​ភូមិ​ត្រាង​ ឃុំ​ត្រាង ​ស្រុក​កំរៀង​រីឯ​ជន​ដែល​ពាក់ព័ន្ធ​ម្នាក់​ទៀ​ត​ ដែល​រត់​គេច​ខ្លួនបាត់​មានឈ្មោះ​ឃុន ចាន់​រ៉ា​ ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ឃុំ​ជាមួយគ្នា​។

នៅ​ចំពោះមុខ​សមត្ថកិច្ច​ជន​បង្ក​ខាងលើ​ បាន​សារភាព​ថា ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ពួកគេ​ដេញ​កាប់​ជនរងគ្រោះ​បានសម្រេច​ដោយសារ​ជនរងគ្រោះ​តែងតែ​ឌឺដង​ដាក់ខ្លួន​ញឹកញាប់​ពេក​ ទើប​ខ្លួន​អត់ទ្រាំ​មិនបាន​ក៏​សម្រេចចិត្ត​កាប់​ផ្តាច់​ដៃ​ម្ខាង​ជា​ការ​ព្រមាន​តែម្តង​៕

ដោយ ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម