Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនកម្ពុជា ខេមប្រ៊ូវ ឧបត្ថម្ភភេសជ្ជៈចំនួន២ម៉ឺនកេស ដើម្បីចូលរួមយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩

បានផុស

នៅ

នាពេលថ្មីៗនេះ ក្រុមហ៊ុនស្រាបៀរកម្ពុជា ខេមប្រ៊ូវ បានប្រកាសឧបត្ថម្ភភេសជ្ជៈរបស់ខ្លួនចំនួន ២ម៉ឺនកេស បន្ថែមទៀត រួមមាន ទឹក​ពិសា​អង្គរ​ពូ​រ៉ូ​ចំនួន ១ម៉ឺនកេស និង​ភេសជ្ជៈ​ចំនួន ១ម៉ឺនកេស ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បី​ចូលរួម​ក្នុង​យុទ្ធនាការ​ទប់​ស្កាត់​ការរីក​រាលដាល​នៃ​កូ​វីដ-​១៩ នៅ​ខេត្ដ​ព្រះសីហនុ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក Bruce Kidner អគ្គនាយក​គ្រប់គ្រង​ស្ដីទី​របស់ ខេ​ម​ប្រ៊ូ​វ បាន​មានប្រសាសន៍ថា «​ក្នុង​គ្រា​ដ៏​លំបាក​នេះ ទាមទារ​ឲ្យ​មានការ​ចូលរួម​ទទួលខុសត្រូវ​ពី​ប្រជាជន​គ្រប់រូប និង​ដើរតួនាទី​ក្នុងការ​ទប់ស្កាត់​វីរុស​នេះ​។ ខេ​ម​ប្រ៊ូ​វ បន្ត​ប្តេជ្ញា​ចូលរួម​ជាមួយ​សហគមន៍​ តាម​ដែល​អាចធ្វើ​ទៅបាន​។ អាទិភាព​ដ៏​ចម្បង​របស់​យើង ​ក្នុង​កាលៈទេសៈ​មិន​ពិតប្រាកដ​នេះ គឺ​សុខ​សុវត្ថិភាព សុខុមាលភាព​រប​ស់បុ​គ្គ​លិ​ក និង​សហគមន៍​ដែល​យើង​មាន​ប្រតិបត្តិការ​។ យើង​សង្ឃឹមថា ការចូលរួម​របស់ ​ខេម​ប្រ៊ូ​វ​ នឹង​ជួយ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល ក៏ដូចជា​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ក្នុងការ​ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍ ជាពិសេស​ស​ឆ្លើយតប​នឹង​តម្រូវ​ការចាំបាច់​នៅ​មណ្ឌល​ព្យាបាលកូវីដ-១៩ កងកម្លាំងក្រុមគ្រូពេទ្យ និង​ក្រុមការងារ​ ដែល​កំពុង​បំពេញបេសកកម្ម​ នៅតាម​គោលដៅ និង​មណ្ឌល​ច​ត្តា​ឡី​ស័ក​ នៅ​ខេត្ត​ព្រះសីហនុ​»​។

​លោក​ក៏​ឆ្លៀតឱកាស​នេះ ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល អភិបាលខេត្ត គណៈ​អភិបាលខេត្ដ​ព្រះសីហនុ រួមទាំង​បុគ្គលិក​សុខាភិបាល​គ្រប់​ជាន់ថ្នាក់ ក្រុមការងារ​ជួរមុខ និង​អាជ្ញាធរ​ពាក់ព័ន្ធ ចំពោះ​ការខិតខំ​ប្រឹងប្រែង យ៉ាង​យក​ចិ​ត្ដ​ទុកដាក់ ក្នុងការ​បង្ការ​និង​ការពារ​ឲ្យ​កម្ពុ​ជាមាន​សុវត្ថិភាព​។

​គិត​ត្រឹម​ថ្ងៃនេះ ក្រុមហ៊ុន ខេ​ម​ប្រ៊ូ​វ បាន​ឧបត្ថម្ភ​ភេសជ្ជៈ​របស់ខ្លួន​ប្រមាណ​ជិត ៤ ម៉ឺនកេស ចាប់តាំងពី​កម្ពុជា​ បាន​ប្រឈម​នឹង​ការ​រាតត្បាត​ដោយ​កូ​វីដ​-១៩ ក៏ដូចជា​ដំណើរការ​នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការកូវីដ-១៩ នៅ​ប្រទេស​កម្ពុជា​។

​សូមជម្រាបថា ខេ​ម​ប្រ៊ូ​វ​ ក៏បាន​ថ្លែង​ពី​ការប្តេជ្ញា​របស់ខ្លួន​ថា ស្របតាម​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន «​ខេ​ម​ប្រ៊ូ​វ​អភិវឌ្ឍ​ឲ្យ​កាន់តែ​ប្រសើរ​ទាំង​ថ្ងៃនេះនិង​ថ្ងៃស្អែក​» ខេ​ម​ប្រ៊ូ​វ​នឹង​នៅតែ​បន្ដ​ចូលរួម​ជាមួយ​រដ្ឋាភិបាល ជាមួយ​សហគមន៍ និង​ជាមួយ​ប្រជាជន​កម្ពុជា ពី​វិស័យ​ឯកជន នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់ ជាពិសេស​នៅក្នុង​គ្រា​ដ៏​លំបាក និង​ស្ថាន​ភាពមិនប្រាកដប្រជា​នេះ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម