Connect with us

ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆាបឆេះបន្ទប់ការងារមួយ ក្នុងក្រសួងរ៉ែ និងថាមពល

បានផុស

នៅ

បន្ទប់ការងារមួយ ឋិតនៅជាន់ទី១ នៃអាគារក្រសួងរ៉ែ និងថាមពល ត្រូវអគ្គិភ័យឆាបឆេះ បង្កជាផ្សែងហុយទ្រលោម បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២០ និង៤០នាទីយប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅលើផ្លូវលេខ៥១ ក្នុងភូមិ៥ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា មុនកើតហេតុ គឺមានផ្សែងហុយទ្រលោមចេញពីមាត់បង្អួច នៃបន្ទប់ជាន់ទី១ខាងលើ ខណៈបន្ទប់បានបិទទ្វារពុំមានអ្នកនៅធ្វើការ ព្រោះជាវេលាពេលយប់។ ភ្លាមនោះ បង្កឱ្យក្រុមសន្តិសុខ ក៏ដូចជាអ្នកប្រចាំការនៅក្នុងក្រសួង បានទាក់ទងទៅខាងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីសុំកិច្ចអន្តរាគមន៍។

បន្ទាប់ពីទទួលបានព័ត៌មានហើយនោះ កម្លាំងអាជ្ញាធរចម្រុះមាន នគរបាល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងប្រជាការពារ ដឹកនាំដោយលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ រួមទាំងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានសហការគ្នាចុះអន្តរាគមន៍ បាញ់ទឹកទប់ស្កាត់ការឆាបឆេះ។ ក្រោយការខិតខំអន្តរាគមន៍ ប្រមាណកន្លះម៉ោងរួចមក ការឆាបឆេះ ក៏ត្រូវបានរលត់ទៅវិញ ដោយបានបំផ្លាញសម្ភារៈ ពិសេសឯកសារផ្សេងៗមួយចំនួននៅក្នុងបន្ទប់ខាងលើ។

ក្រុមមន្ត្រី នៃការិយាល័យបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ បានឱ្យដឹងថា ក្នុងការឆាបឆេះខាងលើនេះ សមត្ថកិច្ចប្រើប្រាស់រថយន្តអស់សរុប ៦គ្រឿង ក្នុងនោះ៥គ្រឿង មកពីការិយាល័យ និង១គ្រឿងទៀត មកពីខាងស្រាបៀរកម្ពុជា។ ក្នុងនោះដែរ ចំពោះមូលហេតុ នៃការឆាបឆេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គីសនី។

ក្នុងហេតុការណ៍ដដែលនេះ មិនមានបណ្តាលឱ្យមនុស្សណាម្នាក់រងរបួស ឬស្លាប់ទេ គឺខូចខាតតែសម្ភារៈ និងឯកសារការងារមួយចំនួន និងពុំបានឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋជិតខាងទេ៕

អត្ថបទ៖ លីហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម