Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ ណែនាំថៅកែរោងចក្រ ធ្វើតេស្ដរកកូវីដលើកម្មករ ក្រោយពិធីបុណ្យភ្ជុំបិណ្ឌ

បានផុស

នៅ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវត្រៀមឧបករណ៍ ធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ឲ្យបានគ្រប់ចំនួន សម្រាប់ធ្វើតេស្តរកមេរោគកូវីដ-១៩ ដល់កម្មករ-និយោជិតរបស់ខ្លួន ក្រោយពេលឈប់សម្រាក ក្នុងពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ។

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងនៅក្នុងសេចក្តីជួនដំណឹងចុះថ្ងៃទី២៨ ខែកញ្ញាថា ការតម្រូវឲ្យធ្វើតេស្តកម្មករ-និយោជិត ក្រោយពិធីបុណ្យភ្ជុំនេះ គឺដើម្បីរក្សាបាន នូវសកម្មភាពអាជីវកម្មផលិតកម្ម និងការផ្តល់សេវាកម្ម ក៏ដូចជាចូលរួមចំណែកប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាលទ្រង់ទ្រាយធំ នៃជំងឺកូវីដ-១៩ បណ្តាលមកពីមេរោគបំប្លែង​ថ្មី ប្រភេទដែលតា នៅតាមរោងចក្រ-សហគ្រាស។

លោករដ្ឋមន្ត្រី បានបន្តថា ការធ្វើតរហ័សរកមេរោគកូវីដ-១៩នេះ គឺជាបន្ទុករបស់ម្ចាស់ ឬនាយករោងចក្រ-សហគ្រាស ហើយកម្មករនិយោជិតទាំងអស់ ត្រូវចូលរួមធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ តាមការរៀបចំរបស់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស។

លោករដ្ឋមន្ត្រី បានបន្តទៀតថា ចំពោះកម្មករ-និយោជិតណា ដែលមិនព្រមចូលធ្វើតេស្ត នឹងត្រូវចាត់ទុកថា បានល្មើសធ្ងន់ចំពោះវិធានខាងវិន័យសន្តិសុខ និងអនាម័យដូចមានចែងក្នុងមាត្រា ៨៣ នៃច្បាប់ ស្តីពី ការងារ និងបទប្បញ្ញត្តិជាធរមាន ដែលបើកសិទ្ធិឲ្យនិយោជក អាចបញ្ឈប់កម្មករ-និយោជិតពីការងារបាន។

លោករដ្ឋមន្ត្រី បានណែនាំទៀតថា ទន្ទឹមនឹងនេះ កម្មករ-និយោជិតទាំងអស់ ត្រូវជូនដំណឹងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈក្រុមតេឡេក្រាមឈ្មោះ «សម្រាប់កម្មករនិយោជិត http:/t.me/khmerWorkerChat» ក្នុងករណីនិយោជក មិនបានធ្វើតេស្តរកកូវីដ-១៩ ជូន កម្មករ-និយោជិត ក្រោយពេលឈប់សម្រាក់ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានណែនាំដល់កម្មករ-និយោជិត ដែលបានឈប់សម្រាក ក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ការពារ និង ៣កុំ” ជាពិសេសពាក់ម៉ាស់លាងដៃញឹកញាប់ និងសាប៊ូ រក្សាគម្លាតសុវត្ថិភាពបុគ្គល ក្នុងពេលធ្វើ ដំណើរដោយរថយន្តរួម និងត្រូវយកតាមខ្លួន នូវទឹកអាល់កុល ឬអាល់កុលដែលលាងដៃ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងមានសេចក្តីជឿជាក់ថា ម្ចាស់ ឬនាយករោងចក្រ-សហគ្រាស និងកម្មករ-និយោជិតទាំងអស់ និងអនុវត្តតាមសេចក្ដីណែនាំនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕

អត្ថបទ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម