Connect with us

ព័ត៌មានជាតិ

តាម​អ្នក​ភូមិ​ប្រាប់ រកឃើញប្រាសាទ​ចំណាស់​មួយ​នៅ​ខេត្ត​រតនគិរី ជាប់​ព្រំដែន​វៀតណាម

បានផុស

នៅ

នៅ​ស្រុក​អូរយ៉ាវដាវ​ខេត្ត​រតនគិរី អាជ្ញាធរ​បាន​រក​ឃើញ​ប្រាសាទ​បុរាណ​ចំណាស់​មួយ បន្ទាប់​ពី​មាន​ការ​រាយការណ៍​ពី​អ្នក​ភូមិ​ដែល​មាន​ទីតាំង​នៅ​ឆ្ងាយកណ្តាល​ព្រៃ​​ជាប់​ព្រំដែន​វៀតណាម។

លោក​ឆាយ សាវុធ ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​រតនគិរី​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ប្រាសាទ​យ៉ាកណាំង ជា​ប្រាសាទ​បុរាណ​មួយ​ដែល​អាជ្ញាធរ​បាន​រកឃើញ​តាម​ការប្រាប់​​ពី​អ្នក​ភូមិ ស្ថិត​ក្នុងភូមិ​ដ៍តូច ឃុំ​យ៉ាទុង ស្រុក​អូ​រយ៉ា​ដាវ​ជាប់​ព្រំដែន​វៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា ប្រាសាទ​យ៉ាក់ណាំង​ត្រូវ​បាន​អាជ្ញាធរ​ចុះ​ស្រាវជ្រាវ​រកឃើញ​នៅ​ឆ្នាំ​២០០៦ ក្រោយ​មាន​ការ​ប្រាប់​ដំណឹង​ពី​អ្នក​ភូមិ។ បើ​តាម​រូបរាងប្រាសាទ​​បាក់បែក​អស់​ហើយ​នៅ​សល់​ជញ្ជាំង​ពី​រផ្ទាំង​ដែលនៅ​សេសសល់។

បើ​តាម​មន្រ្តី​ជំនាញ​ ប្រាសាទ​យ៉ាកណាំង​កសាង​ឡើង​មុន​សម័យ​អង្គរ។ បច្ចុប្បន្ន​មន្ទីរ​បាន​រៀបចំ​​ឆ្មាំ​ពីរ​នាក់​​ដាក់​ឲ្យ​នៅ​ថែរក្សាការពារ​ប្រាសាទ​បុរាណ​មួយ​នេះ។

លោក​ប្រធាន​មន្ទីរ​បាន​បន្ត​ទៀតថា ក្រៅ​ពី​ប្រាសាទ​យ៉ាកណាំង នៅ​ខេត្ត​រតនគិរី​បាន​មាន​ប្រាសាទ ៣ ទៀត​មាន​ប្រាសាទ​ព្រះពុទ្ធ ស្ថិត​ក្នុង​ភូមិ​ប៉ុង ឃុំ​ប៉ុង ស្រុក​វ៉ឺនសៃ ប្រាសាទ​បាក់​យាង ក្នុង​ភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ និង​ប្រាសាទ​អូរ​ព្រះ មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិ​ថ្មី ឃុំ​ជ័យ​ឧត្តម ស្រុក​លំ​ផាត់ នៃ​ខេត្តរតនគិរី​ តែ​ប្រាសាទ​ទាំង ៣ នេះ បាក់​បែក​សល់​តែ​គ្រឹះ​តែ​ប៉ុណ្ណោះ។

ជាមួយ​គ្នា​នេះ ខេត្ត​រតនគីរី​មាន​តំបន់​ប្រវត្តិសាស្រ្ត​មួយ​ទៀត​មាន​ឈ្មោះ​ថា ភ្នំ​វល្លិ៍​ពើង ដែល​មាន​ប្រវត្តិ​ទាក់ទង​ស្តេច​ត្រាញ់​វល្លិ​ពើង ដែល​បាន​​កប់​នៅ​ទីនោះ ដែល​មន្ទីរ​បាន​អភិរក្សនិង​ការពារ​ថែរក្សា​ព្រៃឈើ កុំ​ឲ្យ​មានការ​រុករាន​ទន្ទ្រាន​ពី​អ្នក​ភូមិ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា
រូបថត៖ Ratanak Road Trip

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១០ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម