Connect with us

ព័ត៌មានជាតិ

លម្អិត​បន្ថែម​ ពី​ការ​ផ្ទុះ​កូវីដ​នៅផ្សារ​អូឬស្សី បិទ​ ២១តូប អាជីវករ ២នាក់ ឆ្លង​កូវីដ​បំប្លែង​ខ្លួន

បានផុស

នៅ

ភ្នំពេញ៖ អាជីវករលក់ក្រណាត់នៅផ្សារអូឬស្សីចំនួន២នាក់ ត្រូវបានគេរកឃើញថា បានឆ្លងជំងឺ​កូវីដ-១៩ ប្រភេទបំប្លែង​ថ្មី DElTA (ដែលតា) ហើយត្រូវបានអនុគណៈកម្មការស្រាវជ្រាវ​កូវីដ-១៩ ធ្វើការបិទតូបចំនួនជាង២០តូប ដែល​ពាក់ព័ន្ធ។

ប្រធានគណៈកម្មការគ្រប់គ្រងផ្សារអូរឫស្សី លោក ហ៊ត វ៉ាន់ធី បាន​ឲ្យ​ដឹង​ថា នៅព្រឹកថ្ងៃទី២៨ កញ្ញានេះថា ការ​ផ្ទុះ​កូវីដ​លើ​អាជីវករលក់ក្រណាត់នៅផ្សារអូឬស្សី មានវិជ្ជមាន covid 19 ប្រភេទបំលែងថ្មីចំនួនពីររូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពីមានការរាយការណ៍ពី​អនុគណៈកម្មការស្រាវជ្រាវ​កូវីដ-១៩ បានចុះមកធ្វើការវាយតម្លៃនៅក្នុងផ្សារអូឬស្សី និងបានបិទតូបចំនួន២១តូប ដែលមានចំនួន១០ម្ចាស់ ហើយក្នុងចំនួន១០ម្ចាស់នោះ គឺមានវិជ្ជមានកូវីដ-១៩ ចំនួន១នាក់ ក៏​បាន​នាំ​ទៅព្យាបាល។ ចំណែកឯប្រពន្ធរបស់ អ្នកជំងឺនោះគឺមិនមានការឆ្លងរាលដាលជំងឺកូវីដ-១៩នោះទេ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី អ្នកពាក់ព័ន្ធទាំងអស់ អាជ្ញាធរ​បានសម្រេចឱ្យធ្វើចត្តាឡីស័កទៅតាមផ្ទះចំនួន២១ថ្ងៃ។ សម្រាប់ផ្សារ​អូរឫស្សី​ទាំងមូលនៅ​តែបន្ត​បើក​ដំណើរការ​ជាធម្មតា ​ហើយ​ទីតាំងដែលពាក់ព័ន្ធ​និងតូបក្បែរៗគ្នាចំនួន២១តូបនោះត្រូវបានបិទជាបណ្តោះអាសន្នសិន។

បើតាមអនុគណៈកម្មការស្រាវជ្រាវ​កូវីដ-១៩បាន​បញ្ជាក់​ថា ករណី​ផ្ទុះកូវីដ​​ពាក់ព័ន្ធ​តូបលក់ក្រណាត់​​លេខ​១៤,១៥,១៦(ខ.០២) នៅ​ផ្សារអូរឫស្សី។ អ្នកជំងឺជាអាជីវករបានចេញរោគសញ្ញាថ្ងៃទី២១ កញ្ញា ឆ្នាំ២០២១ និង​បាន​រកឃើញវិជ្ជមានកូវីដ១៩ បំប្លែងថ្មី Delta កាលពីថ្ងៃទី២៤ កញ្ញា ឆ្នាំ២០២១៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម