Connect with us

បច្ចេកវិទ្យា

មានតែ $197 ក្នុងមួយខែ អាចទិញរថយន្ត SUV ថ្មីបាន!

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តើ​លោកអ្នក​កំពុងតែ​ស្វែងរក​រថយន្ត​ថ្មី​ ដែលមាន​តម្លៃ​សមរម្យ និង​ងាយស្រួល​ ក្នុង​ការបង់​រំលស់​មែន​ទេ​? ប្រាកដ​ណាស់​ថ្ងៃ​នេះ​ដែរ​ យើងខ្ញុំ​សូម​ណែនាំ​រថយន្ត SUV ថ្មី​មួយ​ប្រភេទ​ ដែលមាន​វត្ត​មាននៅ​ទីផ្សារ​ប្រទេស​កម្ពុជា​ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ និង​ត្រូវ​បាន​អតិថិជន​ទទួលស្គាល់​ពី​សមត្ថភាព ភាព​ធន់​រឹងមាំ ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ទំនើបៗ​នោះ​ គឺ​រថយន្ត Ford EcoSport ដែលមាន​តម្លៃ​ត្រឹមតែ​ជាង 2 ម៉ឺន​ដុល្លារ​តែប៉ុណ្ណោះ ជាមួយនឹង​ជម្រើស 7 ពណ៌​ដូចជា​៖ ស ខ្មៅ ខៀវ ក្រហម ទឹកប្រាក់ ទឹកក្រូច​ក្រ​ម៉ៅ និង​ប្រផេះ​។

​ជាពិសេស​នោះ​ គឺ​រថយន្ត​មាននៅ​ក្នុង​ស្តុក​ស្រាប់ ទិញ​ភ្លាម​ទទួល​បាន​រថយន្ត​ភ្លាម សម្រាប់ការបង់ប្រាក់ អាចធ្វើបានតាមរយៈសាច់ប្រាក់ ឬការបង់រំលស់ ដែលមានអត្រាការប្រាក់ទាបជាងគេ គឺលោកអ្នកអាចបង់ប្រចាំខែត្រឹមតែ $197 ក្នុងមួយខែ ឬ​បង់ប្រាក់កក់ដំបូងត្រឹមតែ $5,580 តែប៉ុណ្ណោះ ជាមួយនឹង​លក្ខខណ្ឌ​នៃ​ការបង់​រំលស់​ងាយៗ និង​ការអនុម័ត​ឆាប់រហ័ស​ត្រឹមតែ 2-3 ថ្ងៃ​លោកអ្នក​អាច​យក​រថយន្ត​ថ្មី​ទៅប្រើ​ប្រាស់​បាន​តាម​តម្រូវការ​។

​រថយន្ត Ford EcoSport ថែមទាំង​មាន​រូបរាង​ស្រស់ស្អាត​ខុសប្លែក​ពី​រថយន្ត​ដទៃ​ដែល​ស័ក្ដិសម​សម្រាប់​មនុស្ស​គ្រប់​វ័យ និង​គ្រប់​តម្រូវ​ការដែល​រថ​យន្ត​នេះ​មាន​បណ្តោយ 4325mm ទទឹង 1765mm កម្ពស់ 1656mm និង​កម្ពស់​ពី​ដី​រហូតដល់​ទៅ 209mm ដោយសារ​តែមាន​កម្ពស់​ខ្ពស់​បែបនេះ​ទើប​ធ្វើ​ឲ្យ​រថយន្ត​ងាយស្រួល​ក្នុងការ​បត់បែន​គ្រប់​កាលៈទេសៈ ការចូល​ចត​ដែលមាន​កម្ពស់​ខ្ពស់ និង​អាច​បើកបរ​កាត់​ទឹកបាន​ជម្រៅ​ជ្រៅ​ដោយ​គ្មាន​បញ្ហា​។ ជារួម​សម្រាប់​រូបរាង​ផ្នែក​ខាងក្រៅ​យើង​ឃើញថា ​ពិតជា​ធំ​ជាង​រថយន្ត SUV ខ្នាតតូច​ដទៃ ចំណែក​ឯ​រូបរាង​ផ្នែក​ខាងក្នុង​វិញ​ក៏មាន​ភាព​ទូលាយ​ដែរ។

​ជាពិសេស​នោះ​ គឺ​នៅត្រង់​កាប៊ីន​ផ្នែក​ខាងមុខ និង​តាប​ឡូ​ដែល​មាន​ភាព​ស្រឡះ​ងាយស្រួល​ក្នុងការ​មើលផ្លូវ និង​បើកបរ ហើយ​ផ្នែក​ខាងក្រោយ​ក៏មាន​ភាព​ធំ​ទូលាយ ហើយ​កៅអី​ផ្នែក​ខាងក្រោយ​ក៏​អាច​បត់​បាន​ដើម្បី​ងាយស្រួល​ក្នុងការ​ផ្ទុក​នូវ​អីវ៉ាន់​ធំៗ​ផងដែរ​។

​រថយន្ត Ford EcoSport ត្រូវបាន​បំពាក់​មកជា​មួយ​ម៉ាស៊ីន EcoBoost 1.0L ជំនាន់​ថ្មី​ដែល​អាច​ផលិត​បាន​កម្លាំង​សេះ​រហូតដល់​ទៅ 125 PS និង​កម្លាំង​រមួល 170 Nm បូករួម​ជាមួយនឹង​ប្រអប់លេខ 6 វគ្គ​អូ​តូ​ ដែល​អាច​ប្រើប្រាស់​បាន​ទាំង​លេខ​អូ​តូ និង​លេខ​ដៃ កាន់តែ​ទំនើប​នោះ​ គឺមាន Paddle Shift សម្រាប់​បញ្ចូល​លេខ​ដៃ​នៅលើ​ដៃចង្កូត​ផ្ទាល់​តែម្តង រីឯ​ចង្កូត​វិញ​គឺជា​ចង្កូត​បូម​អេ​ឡិច​ត្រូ​និ​ក​ដែល​ធូរ​ងាយស្រួល​បើកបរ​នៅក្នុង​ក្រុង និង​ជួយ​បន្តឹង​ឲ្យ​មាន​លំនឹង​ពេល​បើកបរ​ល្បឿន​លឿន ឬ​ផ្លូវ​តាម​ខេត្ត​។ ជា​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ទំនើប​លើស​ដៃគូ​ប្រកួតប្រជែង​នោះ ​គឺ​កាមេរ៉ា​មាន​ខ្សែ​គំនូស​ពណ៌ស​ ដែល​អាច​ពង្រីក​បង្រួម​បាន និង​សេន​សឺ​ជុំវិញ​រហូតដល់​ទៅ 8 គ្រាប់ មាន​អេក្រង់​កម្សាន្ត​ទំហំ 8 អ៊ី​ញ​ ដែលមាន​ភាពរស់រវើក​ប្រើប្រាស់​បច្ចេកវិទ្យា SYNC 3 ជំនាន់​ថ្មី​អាច​ភ្ជាប់​ផ្ទាល់​ទៅនឹង Apple CarPlay, Android Auto និង Google Map​។

​ក្រៅពីនេះ​រថយន្ត Ford EcoSport នៅមាន​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ទំនើបៗ​ចុងក្រោយ​ជាច្រើន​ទៀត ដូច្នេះ​បើ​បងប្អូន​ចង់​ជ្រាប​ច្បាស់​បន្ថែម​សូម​អញ្ជើញ​មក​សាកសួរ​ព័ត៌មាន​ក៏ដូចជា បើកបរ​សាកល្បង​ជាមួយ​រថយន្ត​នេះ​ នៅតាម​បណ្តា​អគារ​តាំង​បង្ហាញ​រថយន្ត Ford គ្រប់​សាខា​ដូចជា​៖

•​ ​អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា​ព្រះមុនីវង្ស ដែល​ស្ថិតនៅ​អគារ​លេខ 444 ផ្លួ​វ​ព្រះមុនីវង្ស ជាប់​ទូត​វៀតណាម លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 078 999 773

•​ ​អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា​ទឹកថ្លា ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ទៅ​ព្រលានយន្តហោះ លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 095 939 939​ ​

•​ ​អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា​ទួល​សង្កែ ដែល​ស្ថិតនៅ​លើផ្លូវ 105 ជិត​ផ្សារ​សាំ​ហាន់ លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 078 935 935

•​ ​អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា​ខេត្តសៀមរាប ដែល​ស្ថិតនៅ​អគារ​លេខ 593 តាម​បណ្តោយ​ផ្លូវជាតិ​លេខ 6A លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 077 666 357

•​ ​អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា​ខេត្តកំពង់ចាម ដែល​ស្ថិតនៅ​អគារ​លេខ 940 តាម​បណ្តោយ​ផ្លូវជាតិ​លេខ 7 ភូមិ​បឹង​ស្នាយ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 078 999 883​។​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម