Connect with us

ព័ត៌មានជាតិ

ពលរដ្ឋក្នុងសហគមន៍ បុរី រុងរឿង ២២៣គ្រួសារទទួលអំណោយពីក្រុមហ៊ុនOCIC

បានផុស

នៅ

នៅព្រឹកថ្ងៃទី២៨​ ខែកញ្ញា ឆ្នាំ២០២១ នេះ នៅក្នុងសាលាពហុបច្ចេកវិជ្ជាកម្ពុជា-ចិន ក្នុងក្រុមហ៊ុនOCIC ប្រជាពលរដ្ឋរស់ក្នុងសហគមន៍បុរី រុងរឿង ចំនួន២២៣គ្រួសារ បានទទួលអំណោយពីលោក ផន សុភាព តំណាងអ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ដែលចែកជូនក្នុងឱកាសបុណ្យ​ភ្ជុំ​បិ​ណ្ឌជា​ប្រពៃណី​ខ្មែរ ។​

អំណោយដែលអាជ្ញាធរខណ្ឌ និងក្រុមហ៊ុន OCIC នាំយកមកផ្ដល់ជូនបងប្អូនពលរដ្ឋ២២៣គ្រួសារនេះ រួមមាន ១គ្រួសារទទួលបានអង្ករ៣០គីឡូក្រាម ថវិកា៥ម៉ឺន​រៀល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផន សុភាព បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំវប្បធម៌ចែករំលែកក្នុងឱកាសបុណ្យចូលឆ្នាំ ភ្ជុំបិណ្ឌ និង ពិធីបុណ្យជាតិផ្សេងទៀតតាមប្រពៃណីជាតិយើង ថ្នាក់ដឹកនាំរដ្ឋបាលខណ្ឌ សង្កាត់ រួមសហការជាមួយ ក្រុមហ៊ុន OCIC តែងតែគិតគូរយកចិត្ដទុកដាក់ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រនៅមូល​ដ្ឋាន ពិសេស ជីវភាពគ្រួសារប្រចាំថ្ងៃអាជ្ញាធរតែងតែកៀរគរសប្បុរសជនឲ្យជួយរំលែកទុក្ខលំបាកជានិច្ច​។​

លោកបន្ដថា ការងារសប្បុរសធម៌បែបនេះ រដ្ឋបាល​រាជធានីភ្នំពេញ ខណ្ឌ សង្កាត់ បានធ្វើជូនគាត់ចំនួន​២៩​លើកមកហើយដែរ បើគិតជាទឹកប្រាក់មានជាង៨​រយ​លានរៀល​។ មិនតែប៉ុណ្ណោះ រដ្ឋបាល ខណ្ឌ សង្កាត់ ក៏បានធ្វើការងារផ្នែកសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងបានធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយ គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ ជាពិសេស គឺគណៈបញ្ជាការសង្កាត់ព្រែកតាសេក គណៈបញ្ជាការសង្កាត់ព្រែកលៀប គណៈបញ្ជាការសង្កាត់ជ្រោយចង្វារ និងគណៈបញ្ជាការខណ្ឌជ្រោយ​ចង្វារ ក្នុងការចូលរួមថែរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុង​មូលដ្ឋានយ៉ាង​ល្អប្រសើរផងដែរ​។​

នាឱកាសនោះ លោកក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខ និងណែនាំសូមឲ្យប្រជាពលរដ្ឋទាំងអស់អនុវត្តវិធាន​ការអនាម័យរបស់ក្រសួងសុខាភិបាល ដើម្បីការពារជំងឺកូវីដ១៩ និងរក្សាបីកុំបីការពារដើម្បីចៀសផុតពី ជំងឺដ៏កាចសាហាវនេះ​។​

សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលមកទទួលអំណោយនៅពេលនេះមាន៤០គ្រួសារ តំណាងឲ្យ២២៣​គ្រួសារ កាលពីមុនពួកគាត់រស់នៅផ្ទះតូចៗ ធ្វើអំពីឈើ ប្រក់ស័ង្កសី ឬប្រក់ស្បូវនៅឡើយ មិនតែប៉ុណ្ណោះ ពួកគាត់រស់នៅជួបការលំបាកយ៉ាងខ្លាំង ដូចជាគ្មានទឹកស្អាតប្រើប្រាស់ គ្មានភ្លើងអគ្គិសនី រស់នៅលើទឹក កខ្វក់ បរិស្ថានមិនល្អ ងាយរងគ្រោះជាដើម ។

ក្រោយពីតំបន់ជ្រោយចង្វារនេះ ត្រូវបានរាជរដ្ឋាភិបាល​កម្ពុជាសម្រេចប្រគល់សិទ្ធិឲ្យក្រុមហ៊ុនវិនិយោគទុន អណិកជនកម្ពុជា OCIC ដើម្បី​ធ្វើការអភិវឌ្ឍនៅតំបន់នេះឲ្យទៅជាទីក្រុងរណបថ្មី​មួយទៀតនៅក្នុង រាជធានី​ភ្នំពេញ ឃើញថា តំបន់នេះត្រូវបានផ្លាស់ប្តូរមុខមាត់ថ្មី ស្របតាមការអភិវឌ្ឍរបស់ប្រទេសជាតិ​៕

អត្ថបទ៖ ​ឌី​រៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៦ វិនាទី មុន

ថៃ មានពិធីការិនី AI ផ្សាយព័ត៌មានតាមទូរទស្សន៍ លើកដំបូង

ព័ត៌មានជាតិ៧ នាទី មុន

ខេត្តបាត់ដំបងមានរោងចក្រខ្នាតធំៗ​​ពី ១៦-១៧ មូលដ្ឋាន ​ផ្តោត​ផ្នែក​សង្វាក់កម្ម​កែច្នៃ​ផល​កសិកម្ម

ព័ត៌មានជាតិ១៣ នាទី មុន

ក្រសួងអប់រំ ដាក់ចេញយុទ្ធសាស្ត្រ ២០២៤-២០២៨ លើកកម្ពស់​វិស័យអប់រំនៅកម្ពុជា កាន់តែប្រសើរ

កីឡា២ ម៉ោង មុន

ជំនួបខ្លាំងប៉ះខ្លាំង ដណ្តើមខ្សែក្រវាត់ស្តេចគ្រុឌ អមដោយប្រាក់​រង្វាន់សរុប១០០លានរៀលក្នុងព្រឹត្តិការណ៍ប្រដាល់​គ្រុឌគុនខ្មែរ Reign of Kings

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតអ្នកនាំពាក្យលោក ថាក់ស៊ីន ប្រកាសវិលត្រឡប់ចូលស្រុកវិញ ក្រោយ​និរទេស ១៥ ឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម