Connect with us

ព័ត៌មានជាតិ

មេសហជីព សាទរចំពោះការដំឡើងប្រាក់ខែកម្មករ ២ដុល្លារបន្ថែមទៀត សម្រាប់ឆ្នាំ២០២២

បានផុស

នៅ

មេដឹកនាំសហជីព បានសម្ដែងការសប្បាយរីករាយ និងសាទរ ចំពោះបងប្អូនកម្មករ-និយោជិត ដែលទទួល​បាន​នូវ​ការដំឡើងប្រាក់ខែចំនួន ២ដុល្លារបន្ថែមទៀត សម្រាប់ឆ្នាំ២០២២ខាងមុខ។ ការសម្ដែងការសាទរ និងសប្បាយ​រីករាយនេះ បន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មាន អំពីដំឡើងប្រាក់ឈ្នួលជូនដល់កម្មករ-និយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើងរចំនួន ២ដុល្លារបន្ថែមទៀត សម្រាប់ឆ្នាំ២០២២ ដែលត្រូវបានកំណត់ជាផ្លូវការចំនួន ១៩៤ដុល្លារអាមេរិក ក្នុងមួយខែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង សុផាត ប្រធានសហភាពសហជីពយុវជន ការពារសិទ្ធិកម្មករកម្ពុជា (YPCWRC ) និងជាប្រ​ធាន​សហព​ន្ធ័សហជីពសម្លេងយុវជនខ្មែរ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅរសៀលថ្ងៃទី២៨ ខែកញ្ញានេះថា ក្នុងនាមជាមេដឹកនាំសហជីពមួយរូប លោកមានការសប្បាយរីករាយ និងសាទរនូវការដំឡើងប្រាក់ខែ ជូនកម្មករ-នយោជិត ក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិត ផលិតផលធ្វើដំណើរ និងការបូប សម្រាប់ឆ្នាំ២០​២២ ដែលត្រូវបានកំណត់ជាផ្លូវការចំនួន ១៩៤ដុល្លារអាមេរិក ក្នុងមួយខែ ទោះបីជាស្ថិតក្នុងបរិបទ នៃការរី​ក​រាល​ដាលជំងឺកូវីដ-១៩ ទាំងនៅលើពិភពលោ ក៏ដូចជាប្រទេសកម្ពុជាផងដែរ។

លោក ឡុង សុផាត បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់លទ្ធភាព​បន្ថែម​ប្រាក់ឈ្នួល ដល់កម្មករ-នយោជិតចំនួន ២ដុល្លារ ដែលនាំឲ្យឡើងពី ១៩២ដុល្លារនៅឆ្នាំ២០២១ ដល់ ១៩៤ដុល្លារ ក្នុងមួយខែ សម្រាប់ឆ្នាំ ២០២២ ខាងមុខ។ លោកថា ទោះបីជាមានការដំឡើងតិចតួច តែបើយើងប្រៀបធៀប​ប​ណ្ដា​​​ប្រទេស​មួយចំនួនក្នុងតំបន់អាស៊ាន មិនមានគោលការណ៍ នៅក្នុងការចរចាដំឡើងប្រាក់ខែជូនកម្មករ-នយោ​ជិត របស់​ពួកគេ​នោះទេ។

មេដឹកនាំសហជីពរូបនេះ បានលើឡើងទៀតថា «អញ្ចឹងក្នុងនោះ យើងមើលឃើញថា ការលំបាកនានា ដែលរាជ​រដ្ឋា​ភិបាល ក៏ដូចជាផ្នែកឯកជន កំពុងជួបប្រទះនៅក្នុងការទទួលរង នូវការប៉ះពាល់ពីការរាលដាលកូវីដ-១៩នេះ ហើយនៅឆ្លៀត អាចជួយគិតគូនៅក្នុងការបន្ថែមប្រាក់ ជូនកម្មករ-និយោជិតបានទៀត ក្នុងនាមយើងជាអង្គការ​វិជ្ជាជីវៈ ក៏សូមសម្ដែងនូវការអបអរសាទរ ចំពោះបងប្អូនកម្មករ-និយោជិត របស់យើងទាំងអស់គ្នាផងដែរ បើទោះ​បីថា វាមិនច្រើន ក៏ប៉ុន្តែសម្រាប់ ២ដុល្លារនេះ ក៏យើងមើលឃើញថា ជាការគិតគូយកចិត្តទុកដាក់ខ្ពស់​ ពីសំណាក់​ប្រមុខរាជរដ្ឋាភិបាលរបស់យើង ទៅដល់សុខទុក្ខ ក៏ដូចជាជីវភាពរស់នៅ របស់បងប្អូនកម្មករ-និយោជិត របស់​យើង​»។

ជាមួយគ្នានេះលោក ឡុង សុផាត បានគោរពថ្លែងអំណរគុណ ដល់សម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា ដែលតែងតែគិតគូសុខទុក្ខ របស់បងប្អូនកម្មករ-និយោជិត ហើយលោកបានលើកឡើងនូវពាក្យស្លោកមួយថា «សុខទុក្ខរបស់កម្មករ-និយោជិត គឺជាសុខទុក្ខរបស់សម្ដេច ដែលជាសុខទុក្ខតែមួយ»។

សូមជម្រាបថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានអំពីដំឡើងប្រាក់ឈ្នួលជូនដល់កម្មករ-និយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើងរចំនួន ២ដុល្លារបន្ថែមទៀត សម្រាប់ឆ្នាំ២០២២។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការងារ បានឲ្យដឹងទៀតថា យោងរបាយការណ៍របស់លោករដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថិតនៅក្នុងបរិការណ៍ នៃការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ច និងសង្គម ជាពិសេសទៅលើបញ្ហាសុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបន្ថែមទឹកប្រាក់ចំនួន ២ (ពីរ) ដុល្លារអាមេរិក លើទឹកប្រាក់ចំនួន ១៩២ (មួយរយកៅសិបពីរ) ដុល្លារអាមេរិក។

ដូច្នេះចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២តទៅ បងប្អូនកម្មករ-និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប នឹងមានប្រាក់ឈ្នួលអប្បបរមាចំនួន ១៩៤ (មួយរយកៅសិបបួន) ដុល្លារ​អាមេរិក ក្នុងមួយខែ ចំពោះកម្មករ-និយោជិតពេញសិទ្ធិ និងចំនួន ១៩២ (មួយរយកៅសិបពីរ) ដុល្លារអាមេរិក ក្នុងមួយខែ ចំពោះកម្មករ-និយោជិត សាកល្បង៕  

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម