Connect with us

ព័ត៌មានជាតិ

កម្ពុជានឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញនៅថ្ងៃទី១១ ខែតុលា ខាងមុខនេះ

បានផុស

នៅ

យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ ឬដូ​ស​ទី​៣ នៅ​ទូទាំងប្រទេស​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ថ្ងៃទី​១១​ខែតុលា​​ ឆ្នាំ២០២១ ខាងមុខនេះ​ ខណៈ​កម្ពុ​ជាមាន​វ៉ាក់សាំង​នៅក្នុងដៃ​ជាង៦លាន​ដូ​ស​រួចជាស្រេច ។ នេះ​បើ​យោងតាម​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​នៅក្នុង​ឱកាស​ពិធី​ប្រគល់​ទទួល​វ៉ាក់សាំង ស៊ី​ណូ​វ៉ា​ក់៣លាន​ដូ​ស​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ទិញ​ពី​ក្រុមហ៊ុន​ចិន នា​ព្រឹក​ថ្ងៃទី២៨ ខែកញ្ញា​នេះ បាន​មានប្រសាសន៍ថា កម្ពុជា​នឹងមិន​ខ្វះ​វ៉ាក់សាំង​សម្រាប់​ចាក់​ជូន​កុមារ និងដូ​ស​ជំរុញ​នោះទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​បាន​ឲ្យ​ដឹង​ទៀតថា ​មកដល់ពេលនេះ​កម្ពុជា​ទទួលបាន​វ៉ាក់សាំង​ទាំង​ជំនួយ​និង​ការបញ្ជាទិញ​ចំនួន ៣៥.៥ លាន​ដូ​ស​ហើយ ។ កាលពី​សប្តាហ៍​មុន​យើង​ទទួលបាន៣លាន​ដូ​ស បូក​ទាំង​៣លាន​ដូ​ស​នៅថ្ងៃនេះ​ទៀត​ កម្ពុ​ជាមាន​វ៉ាក់សាំង​សម្រាប់​ចាក់​ដូ​ស​ជំរុញ​ចំនួន​ជាង៦លាន​ដូ​ស​នៅក្នុង​ដៃ ។

លោកស្រី​បន្តថា​ ជារួម​កម្ពុជា​មិន​ខ្វះ​វ៉ាក់សាំង​ទេ យើង​នឹង​ទទួល​វ៉ាក់សាំង​ជា​បន្តបន្ទាប់​ទៀត ​ដែល​ក្នុងនោះ​មាន​ជំនួយ​ជា​ទ្វេភាគី​របស់​ប្រទេស​ជា​មិត្ត​ដែល​ក្នុងនោះ​មាន​វ៉ាក់សាំង​៣លាន​ដូ​ស​របស់​មិត្ត​ចិន និងជំនួយ​ទ្វេភាគី​របស់ប្រទេស​ជា​មិត្ត​មួយចំនួនទៀត រួមទាំង​ជំនួយ​តាមរយៈ​កូ​វ៉ា​ក់​មួយចំនួនទៀត​ផងដែ​រ ។

លោកស្រី យក់ សម្បត្តិ បាន​មានប្រសាសន៍ថា «​គិត​មកដល់ពេលនេះ​យើង​មាន​វ៉ាក់សាំងស៊ី​ណូ​វ៉ា​ក់​ចំនួន​ជាង៦លាន​ដូ​ស​នៅក្នុង​ឃ្លាំង​សម្រាប់​ត្រៀម​ចាក់​ដូ​ស​ជំរុញ​ជូន​ប្រជាប្រជាពលរដ្ឋ​ដែល​នឹង​បើក​យុទ្ធនាការ​នៅ​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ។ ជារួម​កម្ពុជា​មិនមាន​បញ្ហា​ខ្វះ​វ៉ាក់សាំង​នោះទេ​ទាំង​សម្រាប់​ចាក់​ឲ្យ​កុមារ​ពី​៦​ឆ្នាំទៅ​១២ឆ្នាំ និងសម្រាប់ដូ​ស​ជំរុញ​ឬ​ដូ​ស​ទី​៣ »​។​

លោកស្រី​បាន​បន្តថា​ ចំពោះ​វ៉ាក់សាំង​ដែល​យើង​បញ្ជា​ទិញ​កន្លងមក​ គឺ​មិនមាន​ការកកស្ទះ​នោះទេ​ បញ្ជា​ទិញ​ចំនួន​ប៉ុន្មាន​គឺ​មិត្ត​ចិន​លក់​ឲ្យ​យើង​ចំនួន​ប៉ុន​នោះ​។ ​ហើយ​រាជរដ្ឋាភិបាល​បាស​ម្រេច​បញ្ជា​ទិញ​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ពី​ប្រទេស​ចិន​សម្រាប់​ធ្វើជា​ដូ​ស​ជំរុញ ។​

បច្ចុប្បន្ន​កម្ពុ​ជាមាន​វ៉ាក់សាំង​កូ​វីដ​-១៩ ចំនួន៣៥.៥​លាន​ដូ​ស​ហើយ​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​ហើយ​បើ​គិត​ទាំង​វ៉ាក់សាំង​កូ​វីដ​-១៩​ដែល​នឹង​ដឹក​មកដល់​កម្ពុជា​ជា​បន្តបន្ទាប់ កម្ពុជា​នឹងមាន​វ៉ាក់សាំង​សរុប​ជិត ៣៥.៥​លាន​ដូ​ស ។ ក្នុងចំណោម​វ៉ាក់សាំង​សរុប​នេះ​មាន​ប្រមាណ​២៩.៥​លាន​ដូ​ស​ជា​វ៉ាក់សាំង​ដែល​កម្ពុជា​ទទួលបាន​ពី​ប្រទេស​ចិន​តាមរយៈជំនួយឥតសំណង ​និង​ការបញ្ជាទិញ​ពី​ក្រុមហ៊ុន​ចិន ។​

សូមជម្រាបថា​ កំណើន​អត្រា​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅ​កម្ពុជាគិត​ត្រឹម​ថ្ងៃទី​២៧ ខែកញ្ញា ​ឆ្នាំ​២០២១(​ក្រុម​ដែលមាន​អាយុ​ចាប់ពី១៨​ឆ្នាំ​ឡើង​)​អ្នក​ចាក់​ដូ​ស​ទី​១ ចំនួន ៩ ៨៨៦ ៩១៥ នាក់ និងអ្នក​ចាក់​ដូ​ស​ទី​២ ចំនួន ៩ ៣៣៤ ៨៨៦ នាក់​ស្មើនឹង ៩៨.៨៧% នៃ​ប្រជាជន​គោលដៅ​សរុប​១០​លាន​នាក់​។ អ្នក​ចាក់​ដូ​ស​ទី​៣ ចំនួន ៨៧៥ ២៣៨ នាក់ ។ (​កុមារ និង​យុវវ័យ អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​ក្រោម ១៨​ឆ្នាំ​)​អ្នក​ចាក់​ដូ​ស​ទី​១​ចំនួន ១ ៧៥៤ ៦៣៣ នាក់​,​អ្នក​ចាក់​ដូ​ស​ទី​២ ចំនួន ១ ៦០៤ ៣៥៣ នាក់ ស្មើនឹង ៨៩.២១% នៃ​ក្រុម​គោលដៅ​សរុប​ជិត​០២​លាន​នាក់​។​(​កុមារ អាយុ​ចាប់ពី ០៦​ឆ្នាំ ដល់​ក្រោម ១២​ឆ្នាំ​)​អ្នក​ចាក់​ដូ​ស​ទី​១​ចំនួន ១ ៥៦៣ ៦៨៨ នាក់ ស្មើនឹង ៨២.៤១% នៃ​ក្រុម​គោលដៅ សរុប​ជិត ១​លាន​៩​សែន​នាក់​។ ប្រៀបធៀប​នឹង​ប្រជាជន​សរុប ១៦​លាន​នាក់ ស្មើនឹង ៨២.៥៣% ៕

​អត្ថបទ៖ ណា​រី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១០ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម