Connect with us

ព័ត៌មានជាតិ

ចាប់ពីដើមខែរហូតដល់ថ្ងៃទី២៧ ខែកញ្ញា មានពលករថៃលួចឆ្លងដែនមកធ្វើការនៅកាស៊ីណូអនឡាញ ៣៧៩នាក់

បានផុស

នៅ

ពលករថៃ ដែលល្មើសច្បាប់ខាងលើនេះ ត្រូវបានសមត្ថកិច្ចថៃ ចាត់វិធានការផាកពិន័យរដ្ឋបាល​លើជនជាតិខ្លួន ដែលល្មើសលួចឆ្លងដែនចេញចូល ដោយខុសច្បាប់មកកម្ពុជាយ៉ាង​ចាស់ដៃ​មុន​ និង​អនុវត្ត​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម​ប្រភពព័ត៌មាន​ពី​ខេត្ត​ស្រះកែវ​ ប្រទេស​ថៃ ​បាន​ឲ្យ​ដឹង​ថា រយៈពេល​ចុងក្រោយ​នេះ​យោធា​និង​តម្រួត​ថៃ​ បាន​ចាត់វិធានការ​រឹតបណ្តឹង​លើ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ ដែល​បាន​លួច​ឆ្លងដែន​មក​ធ្វើការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ទោះ​ចេញ​ឬ​ចូល​ក៏ដោយចុះ​។ ប្រភព​ខាងលើ​បន្តថា ពាក់ព័ន្ធ​និង​វិធានការ​រឹតបណ្តឹង​នេះ​ ស្របពេល​កាលពី​ថ្ងៃទី​២៧​ ខែកញ្ញា ​ឆ្នាំ​២០២១ ​កន្លងមកនេះ​ កម្លាំង​សមត្ថកិច្ច​កម្ពុជា​ បាន​ឃាត់ខ្លួន​ជនជាតិ​ថៃ​ជាច្រើន​បន្តបន្ទាប់​ ដែល​ពួកគេ​បាន​ឆ្លងដែន​ចូល​ក្នុង​ទឹកដី​កម្ពុជា​ ហើយ​បានប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​ថៃ​វិញ​ គ្រា​ដែល​ពួកគេ​ឆ្លងដែន​ចូលមក​ទឹកដី​កម្ពុជា​ តាម​ច្រករបៀង​នានា​ ដើម្បី​ស្វែងរក​ធ្វើការ​នៅក្នុង​កា​ស៊ី​ណូ​អន​ឡាញ ​ក្នុង​ក្រុង​ប៉ោយប៉ែត​ ឬ​នៅក្នុង​ក្រុងភ្នំពេញ​។

​ប្រភព​ដដែល​បាន​បញ្ជាក់​ដែរថា ថ្មីៗ​នេះ​ក្រោយពី​ភាគី​កម្ពុជា​បាន​នាំ​ខ្លួន​ពលរដ្ឋ​ថៃ​ជាច្រើន​នាក់​ទៅ​ប្រគល់ឲ្យ​តម្រួត​ថៃ​ ដែល​ឈរជើង​នៅ​ចំណុច​ច្រក​អន្តរជាតិ​ខ្លង​លឹក​ ស្រុក​អារញ្ញ​ប្រាថេត​ ខេត្ត​ស្រះកែវ​ សមត្ថកិច្ច​ថៃ​ បាន​ចាត់វិធានការ​សុខាភិបាល​ ដោយ​ពិន័យ​ជា​ទឹកប្រាក់​ក្នុង​១​នាក់​ចំនួន​៨០០​បាត​ មុន​បញ្ជូន​ទៅកាន់​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​។

​អាជ្ញាធរ​និង​សមត្ថកិច្ច​ថៃ​ នៅក្នុង​ខេត្ត​ស្រះកែវ​ ក៏បាន​បង្ហាញ​នូវ​ចំនួន​ជនជាតិ​របស់ខ្លួន​ ដែល​ល្មើស​លួច​ឆ្លងដែន​មក​ខាង​ទឹកដី​ប្រទេស​កម្ពុជា​ ដើម្បី​រក​ការងារ​ធ្វើ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ចាប់តាំងពី​ដើមខែ​កញ្ញា​ មកទល់នឹង​ថ្ងៃទី​២៧​កញ្ញា​នេះ ​ពលករ​ថៃ​ដែល​ឆ្លងដែន​ចូលក្នុង​ប្រទេស​កម្ពុ​ជាស​រុ​ប​ចំនួន​៣៧៩​នាក់ ​ជា​ចំនួន​ដែល​សមត្ថកិច្ច​ថៃ ​ចាប់បាន​និង​ខាង​ភាគី​កម្ពុជា​ចាប់បាន​ហើយ​ប្រគល់ឱ្យ​សមត្ថកិច្ច​ថៃ​ ហើយ​សមត្ថកិច្ច​ថៃ​និយាយ​ថា​ សម្រាប់​ករណី​លួច​ឆ្លងដែន​តាមរយៈមេខ្យល់​ អាច​នឹងមាន​ច្រើនជាង​ចំនួន​ខាងលើ​៕

អត្ថបទ៖ ​សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម