Connect with us

ព័ត៌មានជាតិ

ពិន័យ ៨០០ បាត ជនជាតិ​ថៃ​ណា លប​ឆ្លង​ដែន​ចេញចូល​ខុស​ច្បាប់

បានផុស

នៅ

ថៃចាប់ផ្តើមពិន័យ ៨០០ បាត លើជនជាតិថៃណាដែលលបឆ្លងដែន ចេញ-ចូលដោយខុសច្បាប់។

យោធា និងតម្រួតថៃ បានចាប់ផ្តើមរឹតបន្តឹង លើការលបឆ្លងដែនរបស់ជនជាតិខ្លួន ទៅធ្វើការនៅក្នុងប្រទេសកម្ពុជា ដោយគ្មានច្បាប់អនុញ្ញាត ទោះចេញ ឬ ចូលក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងកាលពីថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២១ កម្លាំងប៉ូលិសកម្ពុជា បានឃាត់ខ្លួនជនជាតិថៃមួយចំនួនដែលបម្រុងឆ្លងដែនចូលទឹកដីថៃវិញ ក្រោយពីគេបានលបចូលមកកម្ពុជាតាមច្រករបៀង ដើម្បីមកធ្វើការនៅក្នុងកាសុីណូអនឡាញ នាក្រុងប៉ោយប៉ែត ឬនៅក្នុងភ្នាល់ល្បែងតាមអនឡាញ នាក្រុងភ្នំពេញដោយពួកគេគ្មានឯកសារអ្វីទាំងអស់ ភាគីកម្ពុជាក៏បាននាំខ្លួនទៅប្រគល់អោយក្រុមតម្រួតថៃដែលឈរជើងនៅចំណុចច្រកអន្តរជាតិខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ដើម្បីអនុវត្តតាមវិធានសុខាភិបាល។

ក្រោយពីទទួលបាន ភាគីថៃបានធ្វើការពិន័យជាទឹកប្រាក់ក្នុង១នាក់ ៨០០ បាត ព្រមទាំងបានបញ្ជូនទៅកាន់មណ្ឌលធ្វើចត្តាឡីស័ករយ:ពេល ១៤ ថ្ងៃផងដែរ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩ ។

ភាគីថៃនៅក្នុងខេត្តស្រះកែវ បានបញ្ចេញតួលេខអំពីចំនួនជនជាតិរបស់ខ្លួនដែលបានលបឆ្លងដែន ចេញទៅធ្វើការនៅក្នុងប្រទេសកម្ពុជា ដោយគ្មានច្បាប់អនុញ្ញាត ចាប់ពីដើមខែកញ្ញា រហូតមកទល់នឹងថ្ងៃទី ២៧ កញ្ញានេះ សរុបមានចំនួន ៣៧៩ នាក់ ដោយនេះគឺជាតួលេខដែលសមត្ថកិច្ចរបស់ខ្លួនចាប់បាន និងភាគីកម្ពុជាប្រគល់អោយ។

ដោយឡែកសម្រាប់អ្នកដែលលបឆ្លងដែនតាមរយ:មេខ្យល់ ហើយសមត្ថកិច្ចមិនបានដឹង គឺអាចនៅមានច្រើនថែមទៀត ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម