Connect with us

ព័ត៌មានជាតិ

ទឹកទន្លេទាំង ៣ ក្នុងខេត្តស្ទឹងត្រែង បានស្រកចុះវិញ បន្ទាប់ពីហក់ឡើងជាង ៣ ម៉ែត្រ

បានផុស

នៅ

លោក ប៉ាង ប៉េង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង បានឱ្យដឹងថា ទឹកទន្លេទាំង៣ ក្នុងខេត្តស្ទឹងត្រែង មានទន្លេមេគង្គ ទន្លេសេកុង និងទន្លេសេសាន ទឹកបានស្រកចុះវិញបន្ទាប់ពីហក់ឡើងប្រមាណ ៣ ម៉ែត្រនៅប៉ុន្មានថ្ងៃមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទឹកទន្លេមេគង្គ ថ្ងៃនេះបានស្រកចុះមកនៅ ៧.៦៨ ម៉ែត្រ ខណៈម្សិលមិញ ៨.២៤ ម៉ែត្រ ទន្លេសេសាន ទឹកស្រកនៅកម្ពស់ ៧.៤៧ ម៉ែត្រ ខណៈថ្ងៃម្សិលមិញ កម្ពស់ទឹក ៨.៥២ ម៉ែត្រ ចំណែកឯទឹកទន្លេសេកុង កម្ពស់ទឹក ៧.៦០ ខណៈម្សិលមិញ ៨.៥២ ម៉ែត្រ។

លោកប្រធានមន្ទីរធនធានទឹកខេត្តស្ទឹងត្រែងបានឱ្យដឹងថា ទឹកទន្លេទាំងបីក្នុងខេត្តស្ទឹងត្រែងកាលពី ២ ថ្ងៃមុន មានការហក់ឡើងខ្លាំង រហូតជិត៣ម៉ែត្រ និងជាង ៣ ម៉ែត្រ ធ្វើឲ្យមានការព្រួយបារម្ភតែរហូតមកដល់ថ្ងៃទី ២៨ កញ្ញានេះ ដោយស្ថានភាពទឹកទន្លេទាំង៣ ខ្លះបានស្រកចុះជិតមួយម៉ែត្រ។     

លោកបន្តថា កាលពីបីថ្ងៃមុនទឹកឡើងខ្លាំងនោះ ដោយសារមានកូនព្យុះតូចមួយ នៅប្រទេសវៀតណាម តែរហូតមកដល់ថ្ងៃនេះ កូនព្យុះនោះ បានរលាយអស់ហើយ និងមិនមានភ្លៀងធ្លាក់នោះ ធ្វើឱ្យទឹកស្រកចុះជាបណ្ដើរបណ្ដើរវិញ៕

អត្ថបទៈ ងិនលីម 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម