Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ជនជាតិថៃលួចឆ្លងដែនខុសច្បាប់២៦នាក់ យកទៅអនុវត្ត​តាម​នីតិវិធី​​ច្បាប់​

បានផុស

នៅ

កម្លាំងចម្រុះការពារព្រំដែន​បាន​ចេញ​ល្បាត​នៅតាម​បន្ទាត់​ព្រំដែន​បាន​ប្រទះឃើញ​ជនជាតិថៃចំនួន២៦ នាក់​ក្នុងនោះមានស្រី១២ នៅចំនុចភូមិ​ព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន​បាននៅវេលា​ម៉ោង២​យប់​ចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១​បម្រុង​ចូលមក​ក្រុង​ប៉ោយប៉ែ​តរក​ការងារ​ធ្វើ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបាន​និយាយថា ​ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍មេបញ្ជាការកងពលតូចថ្មើរជើង លេខ៥១ កម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៤ បានចេញទៅឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនខ្មែរ-ថៃ ចាប់ពីទិសបឹងត្រកួន ដល់អូរល្ហុងក្នុង ខេត្តបន្ទាយមានជ័យ ដើម្បីសហការជាមួយកម្លាំងតាមមូលដ្ឋាន ចូល​​រួមទប់ស្កាត់ពលករ ខ្មែរ – ថៃ ឆ្លងដែនខុសច្បាប់ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បី ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ កុំ​ឲ្យ​ឆ្លងចូលជាសហគមន៍ ។​

សមត្ថកិច្ច​បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា ​ជនជាតិ​ថៃ​ទាំង​២៦​នាក់​នោះ​ពេល​សមត្ថកិច្ច​ខ្មែរ​សួរនាំ​បាន​ប្រាប់​ថា ​ពួកគេ​មកពី​ប្រទេស​ថៃ​ដោយមាន​មេខ្យល់​ជា​ជនជាតិខ្មែរ​ជា​អ្នក​នាំ​ផ្លូវ នាំ​ដើរកាត់​តាម​ច្រករបៀង​ចូល​មក​ប្រទេស​ខ្មែរ​ដើម្បី​មក​ធ្វើ​ការងារ​ធ្វើ​នៅ​ក្រុង​ប៉ោយប៉ែត​។

​បន្ទាប់ពីរ​សួរនាំ​រួច​សមត្ថកិច្ច​ខ្មែរ​បាន​នាំខ្លួន​ពលករ​ថៃ​ទាំងអស់ទៅធ្វើ​កំណត់ហេតុ​ឃាត់ខ្លួន និង​អនុវត្តតាម​វិធាន​របស់​សុខាភិបាល និងបញ្ជូនទៅ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ស្រុក​ថ្មពួក ១៤ថ្ងៃទើប​យកទៅ​អនុវត្តតាម​និតិ​វិធី​ច្បាប់​របស់​ស្រុក​ខ្មែរ​៕​

អត្ថបទ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម