Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន HEINEKEN Cambodia ប្តេជ្ញាចិត្តក្នុងការដោះស្រាយ “ការប្រែប្រួលអាកាសធាតុ” ជាមួយនឹងការឧបត្ថម្ភ ដល់កិច្ចប្រជុំកំពូល ការប្រែប្រួលអាកាសធាតុលើកដំបូងរបស់កម្ពុជា

បានផុស

នៅ

ក្រុមហ៊ុន HEINEKEN Cambodia កំពុងអះអាងជាថ្មី អំពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការដោះស្រាយ “ភាពអាសន្នអាកាសធាតុ” របស់ពិភពលោក តាមរយៈ​ការឧបត្ថម្ភ និង​ការចូលរួមចំណែក​ដល់​កិច្ចប្រជុំ​កំពូល ​ការប្រែប្រួល​អាកាសធាតុ​កម្ពុជា​ឆ្នាំ​២០២១ (CCCS21) ដែលជា​កិច្ចប្រជុំ​កំពូល​លើកដំបូង​របស់​កម្ពុជា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កិច្ចប្រជុំ CCCS21 ដែលមាន​រយៈពេល​មួយថ្ងៃ​នេះ នឹង​រៀបចំឡើង​ដោយ​ក្រសួងបរិស្ថាន (MoE) ក្រោម​ការសហការ​ជាមួយ​វិទ្យាស្ថាន Mekong Future Institute មានការ​ចូល​ពី​ក្រុម​អ្នកជំនាញ អ្នកបម្រើ​ការងារ​ក្នុង​វិស័យ​ប្រែប្រួល​អាកាសធាតុ អង្គការ​សង្គម​ស៊ីវិល និង​ក្រុមហ៊ុន​អាជីវកម្ម​ជាច្រើន ដើម្បី​បង្ហាញ​កិច្ចប្រឹងប្រែង​របស់​កម្ពុ​ជា​ឆ្ពោះទៅរក​និរន្តរភាព និង​ការកាត់បន្ថយ​ផលប៉ះពាល់​ការប្រែប្រួល​អាកាសធាតុ​។​

​លោកស្រី Anne Ollivier នាយក​ផ្នែក​កិច្ចការ​សាជីវកម្ម​របស់​ក្រុមហ៊ុន HEINEKEN Cambodia បាន​ធ្វើជា​តំណាង​របស់​ក្រុមហ៊ុន HEINEKEN Cambodia ដើម្បី​លើកឡើង​ពី​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុនផលិតស្រាបៀរ​មួយ​នេះ​ ចំពោះ​ការដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​។ លោកស្រី Ollivier បាន​រំលេច​គោលនយោបាយ​របស់​ក្រុមហ៊ុន ព្រមទាំង​ការវិនិយោគ​របស់​ក្រុមហ៊ុន​លើ​ថាមពល​កកើត​ឡើងវិញ​ផងដែរ​។​

​លោកស្រី Ollivier បាន​មានប្រសាសន៍ថា​៖ “​អព្យាក្រឹត្យ​ភាព​កាបូន​មិនមែនជា​អ្វី​ថ្មី​ទេ​ សម្រាប់​ក្រុមហ៊ុន HEINEKEN​។ យើង​កំពុង​កាត់បន្ថយ​ការប្រើប្រាស់​ថាមពល​របស់​ក្រុមហ៊ុន​របស់​យើង​នៅ​ទូទាំង​ពិភពលោក ហើយ​យើង​ក៏​កំពុង​ធ្វើ​ដូចគ្នានេះ​ផងដែរ ​ក្នុងប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មកនេះ​។ យើង​ក៏បាន​ចាប់ផ្តើម​វិនិយោគ​លើ​ដំណោះស្រាយ​ថាមពល​កកើត​ឡើងវិញ​ផងដែរ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​ ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​របស់​យើង​ហៅថា ចូលរួម​អភិវឌ្ឍ​ពិភពលោក​ដ៏​ល្អប្រសើរ ដែល​បានដាក់​ដំណើរការ​ក្នុង​ឆ្នាំ​២០១០​។ យុទ្ធសាស្ត្រ​នេះ​ក៏​អនុវត្ត​ផងដែរ​ ចំពោះ​កម្ពុជា​”​។​

​គិត​ត្រឹម​ឆ្នាំ​២០១៣ ក្រុមហ៊ុន HEINEKEN Cambodia បាន​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូន​របស់ខ្លួន​បាន ៥០%​។​

​ក្រុមហ៊ុន HEINEKEN Cambodia បាន​វិនិយោគ​ទឹកប្រាក់​រាប់លាន​ដុល្លារ​ លើ​រោងចក្រ​ប្រព្រឹត្ត​កម្ម​សំណល់​រាវ​នៅក្នុង​រោងចក្រ​ផលិត​ស្រា​បៀរ​របស់​ក្រុមហ៊ុន​ ក្នុង​រាជធានី​ភ្នំពេញ​។ ជីវឧស្ម័ន​ ដែល​បញ្ចេញ​ដោយ​ការដំឡើង​រោងចក្រ​ប្រព្រឹត្ត​កម្ម​សំណល់​រាវ​នេះ កំពុង​ត្រូវបាន​ប្រើប្រាស់​ធ្វើជា​ថាមពល​កម្ដៅ​ ក្នុង​ប្រតិបត្តិ​ការផលិត​ស្រា​បៀរ​របស់​ក្រុមហ៊ុន ដែល​ជា​ថាមពល​កកើតឡើង​វិញ​ មួយ​ក្នុងចំណោម​ថាមពល​កកើត​ឡើងវិញ​ផ្សេងៗ​ទៀត​។ ក្រៅពីនេះ ក្រុមហ៊ុនផលិតស្រាបៀរ​មួយ​នេះ​ បានរៀបចំ​ការសាងសង់​រោងចក្រ​ជីវម៉ាស​ផងដែរ​។​

​លោកស្រី Ollivier បាន​បន្តថា​៖ “​ប៉ុន្តែ​យើង​ក៏​ទទួលស្គាល់​ផងដែរ​ថា មាន​ការងារ​ជាច្រើន​ទៀត​ដែល​ត្រូវធ្វើ​។ ហើយ​យើង​ប្តេជ្ញាចិត្ត​ពន្លឿន​សកម្មភាព​របស់​យើង​ ដើម្បី​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ ដើម្បី​ឆ្លើយតប​ទៅនឹង​គោលដៅ ១,៥​អង្សា​សេ​ដែល​កំណត់ដោយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​”​។​

​កាលពី​ខែមេសា ឆ្នាំមុន ក្រុមហ៊ុនផលិតស្រាបៀរ​លំដាប់​ពិភពលោក​មួយ​នេះ​បានបង្ហាញ​គោលបំណង​ថ្មីៗ​នៅ​អន្តរជាតិ និង​ក្នុងប្រទេស​កម្ពុជា ដើម្បី​សម្រេចបាន​ផែនការ​បញ្ចេញ​ឧស្ម័ន​កាបូន​សូន្យ​នៅក្នុង​ផលិតកម្ម​ផ្ទាល់​របស់ខ្លួន​នៅត្រឹម​ឆ្នាំ​២០៣០​។​

​ក្នុង​ភាពជា​ដៃគូ​ជិតស្និទ្ធ​ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​នានា ក្រុមហ៊ុន HEINEKEN មានបំណង​កាត់បន្ថយ​ការបញ្ចេញ​កាបូន​ឱ្យបាន ៣០% នៅត្រឹម​ឆ្នាំ​២០៣០ នៅ​ទូទាំង​ចង្វាក់​តម្លៃ​ទាំងមូល (value chain) របស់ខ្លួន​ធៀប​នឹង​ឆ្នាំ​២០១៨​។ នៅ​ឆ្នាំ ២០៤០ ក្រុមហ៊ុន​មានបំណង​សម្រេច​ឱ្យបាន​អ​ព្យា​ក្រឹត្យ​ភាព​កាបូន​នៅក្នុង​ចង្វាក់​តម្លៃ​ទាំងស្រុង​របស់ខ្លួន​។ ក្រុមហ៊ុន​កំពុង​ចាត់វិធានការ​ផ្អែកលើ​វិទ្យាសាស្ត្រ​តាមរយៈ​ការធ្វើការងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គំនិត​ផ្តួចផ្តើម​ទិសដៅ​ផ្អែកលើ​វិទ្យាសាស្ត្រ (Science Based Targets) ដើម្បី​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​ថ្មី​របស់​ក្រុមហ៊ុន​។​

​លោកស្រី Ollivier បាន​បន្ថែមថា​៖ “​ក្នុងនាម​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ​ក្នុងប្រទេស និង​ជា​ម៉ាក​យីហោ​ក្នុងស្រុក​មួយ​ ដែលមាន​ការគាំទ្រ​ជា​លក្ខណៈ​អន្តរជាតិ​ពី​ក្រុមហ៊ុនមេ​លំដាប់​ពិភពលោក​របស់​យើង ក្រុមហ៊ុន HEINEKEN Cambodia ជឿជាក់ថា ក្រុមហ៊ុន​មាន​ភារកិច្ច​ដើម្បី​ជំរុញ និង​បង្ហាញ​ទៅកាន់​អ្នកផ្សេង​ទៀតថា វា​អាច​សម្រេចបាន​យ៉ាងពិត​ប្រាកដ​”​។​

​ក្រៅពី​អ​ព្យា​ក្រឹត្យ​ភាព​កាបូន ក្រុមហ៊ុន HEINEKEN ក៏​កំពុង​កាត់បន្ថយ​ការប្រើប្រាស់​ទឹក​សម្រាប់​ក្រុមហ៊ុន និង​ការប្រើប្រាស់​ទឹក​ឡើងវិញ​ផងដែរ​។ គោលបំណង​របស់​ក្រុមហ៊ុន​ គឺ​ជំរុញឱ្យមាន​ពិភពលោក​មួយ​ប្រកបដោយ​បរិ​យាប​ន្ន ស្មើភាព និង​សមធម៌ ខណៈដែល​ក្រុមហ៊ុន​ក៏​តស៊ូ​មតិ​ឱ្យ​ពិសារ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​សមស្រប​។ ទាំងនេះ​គឺជា​សសរស្ដម្ភ​ពីរ​ផ្សេងទៀត​នៃ​គោលបំណង “​ចូលរួម​អភិវឌ្ឍ​កម្ពុជា​ដ៏​ល្អប្រសើរ​” របស់​ក្រុមហ៊ុន​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម